លោក ម៉ែន វិបុល ចូលកាន់តំណែងជា ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តស្វាយរៀងជំនួស លោក ជៀង អំ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ លោកស្រី ម៉ែនសំអន សមាជិកាគណ:អចិន្រ្តៃយ៍ គណ:កម្មាធិការ កណ្តាលប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ប្រកាស តែងតាំងមុខដំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដោយលោក ជៀង​ អំ​ ត្រូវ ផ្ទេរភារកិច្ច ទៅបំពេញ ភារកិច្ចនៅថ្នាក់ជាតិនិងតែងតាំងលោក​ ម៉ែនវិបុលជាប្រធានគណះកម្មាធិការគណបក្សខេត្តស្វាយរៀង។

ថ្លែងនៅក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ផ្តាំផ្ញើរ នូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដោយ ការនឹករលឹកដល់សមាជិកបក្ស ទាំងអស់ នឹងរួមគ្នា បង្កើនប្រជាប្រិយភាពបន្ថែមទៀតដើម្បីយើងបន្តឈ្នះឆ្នោតនាំមកការរីកចំរើនជូនប្រទេសជាតិន្ថែមទៀត។ ហើយសូមធ្វើកាកោតសរសើរនិងគាំទ្រចំពោះលទ្ធផលដែលគណៈកម្មាធិការ គណបក្សខេត្តស្វាយរៀងគាំទ្រឯកឧត្តម ម៉ែនវិបុលជាប្រធានបក្សខេត្តហើយលោកជំទាវជឿជាក់ថាលោក ម៉ែនវិបុលនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងចូលរួមដឹកនាំបក្សអោយមានការគាំទ្រពីប្រជាពលរដ្នកាន់ច្រើនទ្បើងនិងមានប្រៀបឈ្នះក្នុងការបោះឆ្នោះនាពេលខាងមុងមុខនេះ។

លោកស្រីម៉ែន សំអន ជំរុញអោយអាជ្ញាធរខេត្តត្រូវរួមគ្នាធានាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណះជាមួយការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងសូមអំពាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាខិតខំថែរក្សារបៀបរៀបរយសាធារណះអនុវត្តអោយបានភូមិឃុំមានសុវត្ថិភាព បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត័លើគ្រប់វិស័យ ព្រមទាំងធ្វើយ៉ាងណាអោយសមិទ្ធផលនានាដែលយើងបានកសាងទាំអស់បានដំណើរល្អគង់វង្សយូរអង្វែង និងសូមអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ត្រូវជួយរិះរកវិធីដោះស្រាយជួយក្នុងករណីបន្ទាន់នានាដូចជាការចុះអប់រំប្រជាពលរដ្នត្រូវចេះថែរក្សាទឹកទុកអោយបានល្អសំរាប់ប្រើប្រាស់រដូវប្រាំង និងបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គីភ័យនានាព្រោះសម្ពាធកំដៅអាចទ្បើងដល់៤០ទៅ៤១ដឺក្រេហើយរដូវប្រាំងអូសបន្លាយរយះពេលយូខុសប្រក្រតី។ ហើយផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបដើម្បីអនុវត្តច្បាប់នេះទទួលបានជោគជ័យ៕

image

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print