ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវជាតិលេខ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន៧នាក់ បានស្លាប់។
ប្រភពដដែលបន្តថា មុនពេលកេីតហេតុគេឃើញរថយន្តរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបែកកង់ ហេីយក៏ក្រឡាប់ចូលក្នុងប្រឡាយទឹកធ្វេីឱ្យមនុស្សនៅក្នុងរថយន្តចំនួន៧នាក់បានស្លាប់ទាំងអស់។
គួរបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដែលក្នុងនោះមានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់៕ដោយ៖សហការី
...