សារលិខិតគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដ៏ប្រសើរថ្លៃថ្លាខាងមុខនេះ នាងខ្ញុំតំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមសម្ដែងនូវ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន លះបង់អស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសបានស្ថាបនាមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ នានាជាច្រើន សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្តី និងទារកក្នុងពេលមានគភ៌រហូតដល់សម្រាលមាតុភាព។

នាទិវាដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយទ្រទ្រង់បីបាច់ថែរក្សា និងការពារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមទទួលនូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តដឹកនាំស្ថាប័ន កាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ប្រកបដោយកិត្យានុភាពនៅក្នុងប្រទេស និងនៅ លើឆាកអន្តរជាតិ និងបន្តភារកិច្ចជាវីរនារីដ៏ឆ្នើម ជាឧត្តមភរិយា ជាមាតាប្រកបដោយព្រហ្មវិហារធម៌ ក្នុងការលើកស្ទួយ តម្លៃស្ត្រីខ្មែរ ដែលនាំមកនូវសុខក្សេមក្សាន្តក្នុងសង្គមជាតិ ដែលមានអរិយធម៌ថ្កុំថ្កើងរុងរឿង ជានិរន្តរ៍តរៀងទៅ។
សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print