ភ្នំពេញ: យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, មាន ៖
-ករណីឆ្លងថ្មី ១២នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ១៣នាក់
-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១២នាក់ (ឆ្លងសហគមន៌: ១១ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ ១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៣៥៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៧០៨ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ ២៩៨៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2738662 ស្មេីនឹង 162051 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ : សិលា