ភ្នំពេញ : នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, តាមការសិក្សាលទ្ធផលបឋមនិងមតិអ្នកជំនាញបង្ហាញថា :មេរោគ កូវីដ-១៩ បំលែងថ្មី អូមីក្រុង
១/. ឆ្លងលឿនជាង ដែលតា តែស្រាលជាង ដែលតា
២/. គ្រប់ប្រភេទវ៉ាក់សាំងទាំងអស់មានលទ្ធភាពបង្ការវិវត្តន៍ជំងឺធ្ងន់ធ្ងរ និងបង្ការស្លាប់ នៅពេលចាក់គ្រប់ដូស និងដូសជំរុញ
៣/. អ្នកឆ្លងជំងឺ អូមីក្រុង ស្រាលជាង ដែលតា
ទោះយ៉ាងណាក៏ដោយយេីងត្រូវសិក្សាបន្ថែមដេីម្បីបញ្ជាក់ទៀត តែយេីងត្រូវបន្តអនុវត្តន៌ វិធានការសុខាភិបាល ទោះបានចាក់វ៉ាក់សាំងកូវីដ-១៩ គគ្រប់ដូសឬដូសជំរុញក៏ដោយ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១២នាក់ (ឆ្លងសហគមន៌: ១១ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ ១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៣៥៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៧០៨ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ ២៩៨៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2738662 ស្មេីនឹង 162051 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៤,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៧៥% ៕
ដោយ : សិលា