ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័នបានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនចាស់ជរាគ្មានទីពឹង នៅលើទឹកដីខេត្តកណ្តាល ។
១. ផ្ទះលេខ១២៩ ប្រគល់ជូន អ្នកមីងសាត ជួង អាយុ៥៥ឆ្នាំ គ្មានទីពឹង រស់នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
២. ផ្ទះលេខ១៥៧ ប្រគល់ជូនអ្នកមីង រ៉េន សារិន អាយុ៦០ឆ្នាំ រស់នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
៣. ផ្ទះលេខ១៥៦ ប្រគល់ជូនលោកតា លី ងន អាយុ៨២ឆ្នាំ រស់នៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។
៤. ផ្ទះលេខ១៥៤ ប្រគល់ជូនលោកយាយ អ៊ំុ យ៉ាន អាយុ៨៩ឆ្នាំ រស់នៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។
៥. ផ្ទះលេខ៥៥ ប្រគល់ជូនអ្នកមីង ទ្រី ចន្ថា អាយុ៥២ឆ្នាំ រស់នៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។
អំណោយផ្ទះទាំង០៥ខ្នងនេះ បានមកពីសប្បុរសជន លោកជំទាវឧកញ៉ា លឹម ឈូវហួរ ។
ក្នុងឱកាសប្រគល់ផ្ទះចំនួន០៥ខ្នងនោះក្រុមការងារក៏បានចែកអំណោយមានសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយជាច្រើននាក់ មានជីវភាពខ្វះខាត ដែលកំពុងរស់នៅភូមិឃុំខាងលើនេះ៕
ដោយ៖ សុខ ខេមរា