ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សា និងបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ របស់អង្គភាពទទួលបន្ទុកគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំបូកសរុបនេះមានគោលបំណងជំរុញការអនុវត្តនិងតាមដាន ការអនុវត្តផែនការសកម្មភាពលម្អិត ដែលបានរៀបចំដោយអង្គភាពទទួលបន្ទុកគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
ដោយ៖ សុខ ខេមរា
...