ពលរដ្ឋរាប់សិបលាននាក់នៅជុំវិញពិភពលោកបាននាំគ្នាដង្ហែក្បួនព្យុះហយាត្រា នាឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា ដើម្បីស្នើរសុំកែលម្អពលកម្ម បង្កើតប្រាក់ខែ កាត់បន្ថយអត្រាគ្មានការងាធ្វើ។
នៅក្នុងទីក្រុងមូស្កូរប្រទេសរុស្ស៊ី ពលរដ្ឋរាប់សិបពាន់នាក់បានដង្ហែក្បួនព្យុះហយាត្រា ក្នុងគោលដៅលើកតម្កើងទិវាពលកម្មអន្តរជាតិ ។ នៅថ្ងៃនេះដែរគឺជាពិធីបុណ្យនិទាឃរដូវនៅក្នុងប្រទេសរុស្ស៊ី។ ដឹកនាំក្បួនព្យុះហយាត្រាមានក្បួនជិះកង់ប្រមាណ២០០០នាក់ ក្នុងនោះមាន អភិបាលក្រុងតំបន់ Primorsk លោក Vladimir Kimklushevshy និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ពិធីដង្ហែក្បួនព្យុះហយាត្រាក៏បានធ្វើឡើងនៅទីក្រុងចំនួន៨០ក្នុងប្រទេសអេស្បាញ ជាប្រទេសដែលមានពលរដ្ឋអត់ការងាធ្វើច្រើនជាងគេបំផុតក្នុងតំបន់អឺរ៉ុបគឺ២៧ភាគរយ។ ក្បួនព្យុះហយាត្រាបានអំពាវនាវដល់សហគមន៍អឺរ៉ុប មានការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចដើម្បីបង្កើនការងាធ្វើបន្ថែមទៀតដល់ពលរដ្ឋ។ ក្នុងពេលជាមួយគ្នានោះដែរ សហជីពកម្មការអីតាលីក៏បានប្រគុំតន្ត្រីនៅទីក្រុងរ៉ូម នាឱកាសនេះក្នុងការចូលរួមគាំទ្រទិវាពលកម្មអន្តរជាតិ។
ចំណែកនៅក្នុងប្រទេសក្រិចវិញ ពលរដ្ឋរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងអាទែន ប្រឆាំងនិងគោលនយោបាយរបស់រដ្ឋាភិបាលដែលធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបាត់បង់ការងាធ្វើ។ ផ្លូវចរាចរណ៍នានាត្រូវកកស្ទះដោយសារតែក្រុម អ្នកបើកបរនាំគ្នាដង្ហែក្បួតបាតុកម្ម ទាមទារតម្លើង ប្រាក់ខែ។
ចំណែកនៅក្នុងប្រទេសអាស៊ីដែលបានអបអរទិវាពលកម្មមុនតំបន់លោកខាងលិចមួយថ្ងៃ ក៏បាននាំគ្នាដង្ហែក្បួនកូដកម្ម ទាមទារតម្លើងប្រាក់ខែនិងគោរពច្បាប់ការងាផងដែរ។នៅក្នុងប្រទេសបង់ក្លាដេស ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនិងច្បាប់ពលកម្មតឹងតែង និងគ្មានការធានាសុវត្ថិភាពពលករ។ តាមតួលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា អ្នកស្លាប់ក្នុងហេតុការបាក់ស្រុតអាគារោងចក្រកាត់ដេរកើនដល់៤០០នាក់ និងបាត់ខ្លួន១៤៩នាក់។
នៅក្នុងទីក្រុងសេអ៊ូលកូរ៉េខាងត្បូងក៏បានពលរដ្ឋរាប់ពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្ម នឹងទាមទារឲ្យមានប្រាក់ខែកើនឡើងសម្រាប់ពលរករនៅក្នុងប្រទេសនេះ គឺកើនឡើងពី ៦.០៣០វ៉ន (ស្មើរ៥,២ដុល្លារ)ក្នុងមួយម៉ោង ឡើងដល់ ៨,៧៣ដុល្លារក្នុងមួយម៉ោង។ក្រៅពីនេះបាតុករក៏បានស្នើរឲ្យកាត់បន្ថយពេលវេលាពលកម្មផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី