អភិបាលក្រុងឡុងជាអ្នកកាន់សាសនាអ៊ិស្លាមនិងជាកូនជនភៀសខ្លួន

ចែករំលែក៖

ប្រវត្តិសាស្រ្តថ្មីកំពុងតែកើតឡើងនៅ ក្នុងប្រទេសអង់គ្លេសពេលដែលអភិបាលទីក្រុងឡុង គឺជាអ្នកកាន់សាសនាអ៊ិស្លាម ដែលជាកូនជនអន្តោប្រវេសន៍។ តាមការ ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ដែលផ្សព្វផ្សាយជាផ្លូវការលោក Sadiq Khan អាយុ៤៥ឆ្នាំ ជាកូនអ្នកបើក រថយន្តក្រុង ដើមកំណើតប៉ាគីស្ថានបាន លាតត្រដាងឥតលាក់លៀមថា គាត់ជាអ្នកគោរពសាសនាអ៊ិស្លាមព្រោះជាចំណែកនៃអត្តសញ្ញាណរបស់លោកនឹងត្រូវចូលកាន់ តំណែងជាអភិបាលក្រុងឡុងបន្តពីលោក បូរីស ចនសុន នៃបក្សអភិរក្សអង់គ្លេសនិងជាអភិបាលក្រុងឡុងដំបូងគេបំផុតដែលកាន់សាសនាអ៊ិស្លាម។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីជ្រើសរើសអភិបាលក្រុងឡុងថ្មីនេះសម្គាល់ដោយការប្រកួតប្រជែងដែលមានលក្ខណៈជានិមិត្តរូបបំផុត។ គណបក្សអភិ រក្សដែលកំពុងកាន់អំណាចតំណាងដោយ លោក Zac Goldsmith អាយុ៤១ឆ្នាំ ជាកូនមហាសេដ្ឋីបារាំងកាត់អង់គ្លេសត្រូវប្រឈម មុខនឹងបេក្ខជន Sadiq Khan នៃគណបក្សពលករដែលប្រសូតចេញពីគ្រួសារអន្តោប្រវេសន៍ប៉ាគីស្ថានក្រីក្រកូនច្រើននិងកាន់ សាសនាអ៊ិស្លាម។

ក្នុងអំឡុងពេលឃោសនាក្រៅអំពីមានជំហរនយោបាយប្រឆាំងគ្នាដោយម្ខាងជា អ្នកអភិរក្សមិនគាំទ្រអឺរ៉ុបនិងម្ខាងជាអ្នកឆ្វេង និយមគាំទ្រសហគ្រាសក្រុមហ៊ុនបញ្ហា សាសនាក៏បានក្លាយជាប្រធានបទវាយ ប្រហារយ៉ាងខ្លាំងផងដែរ។
លោក Goldsmith នៃបក្សអភិរក្ស គាំទ្រដោយលោកនាយករដ្ឋមន្ត្រី ដេវីត កាមេរូន មិនសូវលើកឡើងអំពីប្រវត្តិជីវិត ទេ គឺជ្រើសរើសនិយាយតែអំពីគោល នយោបាយដ៏ស៊ីចង្វាក់របស់លោកនឹង ទីក្រុងឡុងនិងលាបពណ៌សាសនាដើម្បី វាយប្រហារគូប្រជែងថា ជាមិត្តរបស់ពួក អ៊ិស្លាមជ្រុលនិយមដ៏គ្រោះថ្នាក់បំផុត។

លោកខាន់បានបង្ហាញពីប្រវត្តិជីវិត ដ៏សាមញ្ញពីកំណើតដើមជាជនក្រីក្រក្នុង ត្រកូលគ្រួសារអន្តោប្រវេសន៍ប៉ាគីស្ថាន មានកូន៧នាក់ ឪពុកជាអ្នកបើករថយន្ត ក្រុង ម្តាយជាជាងដេរនិងបានបង្ហាញពីអត្ត សញ្ញាណសាសនាដោយគ្មានរអៀសខ្លួនសោះឡើយ។ រៀននៅសាលារដ្ឋបន្តទៅ មហាវិទ្យាល័យច្បាប់សាលាមេធាវីលោកខាន់បានជាប់ជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ក្រីក្រមួយរបស់ទីក្រុងឡុង បន្ទាប់ មកបានក្លាយជារដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលអង់គ្លេសមុន។

ចំពោះលោកខាន់ប្រវត្តិជីវិតនេះជាបទពិសោធន៍គ្មានប្រៀបសម្រាប់គ្រប់គ្រងក្រុង ឡុងដ៏សម្បូរបែបផ្នែកចម្រុះជាតិសាសន៍សម្រាប់ប្រយុទ្ធប្រឆាំងវិសមភាពក្នុងសង្គម និងគំនិតអ៊ិស្លាមជ្រុលនិយម។ ជាអ្នកកាន់សាសនាអ៊ិស្លាមមែនតែលោកខាន់បានរិះគន់យ៉ាងខ្លាំងការរុំក្បាលរបស់ស្ត្រីអ៊ិស្លាមដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុងទីក្រុង ឡុង៕

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print