ករណីយុវជនម្នាក់ស្លាប់នៅរមណីយដ្ឋានកំសាន្តបឹងសែនត្រជាក់ចិត្តត្រូវបានឳពុកម្តាយជនរងគ្រោះដាក់ការសង្ស័យជាអំពើឃាតកម្មមិនមែនលង់ទឹកស្លាប់នោះទេ

ចែករំលែក៖

បាត់ដំបង៖ករណីយុវជនម្នាក់ដែលបានស្លាប់នៅក្នុងរមណីយដ្ឋានកំសាន្តបឹងសែនត្រជាក់ចិត្តនៅក្នុងសង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានក្រុមគ្រួសារជនរងគ្រោះដាក់ថាកូនគាត់ស្លាប់ហាក់បីជាមានអាថ៌កំបាំងជាអំពើឃាតកម្មមិនមែនស្លាប់ដោយការលង់ទឹកនោះទេ។
យុវជនងគ្រោះមានឈ្មោះ​ហេង​ សុភ័ក្រ​លាភ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យហ៊ុន​សែន​ភ្នំ​សំពៅ ស្នាក់នៅក្នុងបញ្ជាការដ្ឋាន រថគ្រោះ​កងទ័ព​ជើង​គោក​ប្រចាំ​ទិសយោធ​ភូមិភាគ​ទី​៥ ស្ថិតក្នុងភូមិឥន្ទជិត​ ឃុំឈើទាល​ ស្រុកបាណន់ ​ ខេត្ត​បាត់ដំបង​។
​ហេតុការណ៍ខាងលើរបាយការណ៍របស់នគរបាលប៉ុស្ថិ៍និងការរៀបរាប់របស់អាណាព្យាបាល ជនរងគ្រោះមានចម្លើយពីរផ្ទុយគ្នា ខាងនគរបាលប៉ុស្ថិ៍ស្រាវជ្រាវថាជាករណីលង់ទឹកស្លាប់ ចំណែកខាងឳពុកម្តាយជនរងគ្រោះថាជារឿងសង្ស័យអពើឃាតកម្ម។
ឳពុកជនរងគ្រោះឈ្មោះ​ ហេង​ សុផល​ អាយុ​៥៦ឆ្នាំ​ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះថាជុំវិញនៃ ការស្លាប់របស់កូនគាត់គឺ លោកមានការសង្ស័យពីព្រោះសាកសពកូនដែលគេស្រង់ចេញពីទឹកគឺមានពាក់ស្បែក ជើងផ្ទាត់២គូ ស្លៀកខោខូវប៊យ និងពាក់អាវយឺតដៃវែង និងមានថែមទាំងពាក់មួកទៀតផង។
លោកប្រាប់ឱ្យដឹងទៀតថាកូនគាត់មិនចេះហែលទឹកនោះទេហេតុអ្វីបានជាចុះទៅលេងទឹកទៅវិញ។លោកចោទជាចម្ងល់ថាបើសិនកូនគាត់ចុះទៅលេងទឹកនោះមែនម្តេចមិនដោះខោខូវប៊យ ស្បែកជើង និងមួកចេញ ជុំវិញបញ្ហានេះហើយទើបធ្វើឱ្យគាត់មិនអស់ចិត្តទាល់តែសោះសង្ស័យគេច្រានកូនទឹកទម្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង។ការស្លាប់កូនគាត់បែបនេះហាក់បីដូចជាមានរឿងអាថ៌កំបាំងហើយលោកគ្រោងនិងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតឡើងវិញ។
ជុំវិញបញ្ហានេះ បើតាមការប្រាប់ឱ្យដឹងពីនគរបាលប៉ុស្ថិ៍សង្កាត់វត្តគរលោក ឌិត ផូ បំភ្លឺឱ្យដឹងថា ក្រោយពីកើតហេតុភ្លាមលោកក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុក្រោយពីជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបាត់ទៅហើយ។ លោក ស្រាវជ្រាវពីកម្មករនិងមិត្តភក្តិជនរងគ្រោះឱ្យដឹងថា ជនរងគ្រោះបានចុះទៅលេងទឹកជាមួយមិត្តភក្តិ ហើយក៏បានលង់ទឹកទន្ទឹមនោះមានកម្មករធ្វើការនៅក្នុងរមណីយដ្ឋាននាំគ្នាបោះអាវពោង ទៅជួយនិងនាំគ្នាស្រង់ជនរងគ្រោះឡើងលើ ។
លោកប្រាប់ឱ្យដឹងថាករណីដែលជនរងគ្រោះស្លាប់ក្នុងសម្លៀកបំពាក់បែបណានោះលោកមិនបានដឹងនោះទេ លោកមកដល់កន្លែងកើតហតុត្រូវបានគេដឹកទៅមន្ទីរពេទ្យបាត់ទៅហើយ។លោកថាបើចង់ដឹងច្បាស់រឿងនេះលោកបង្វែរឱ្យទៅសាកសួរលោក ស្វាយ ភារម្យ នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ហើយលោក ស្វាយ ភារម្យ នាយផ្នែកព្រហ្មទណ្ឌបំភ្លឺឱ្យដឹងថាករណីពិតជាការលង់ទឹកស្លាប់នោះមែន ក៏ប៉ុន្តែសាកសពជនរងគ្រោះគឺខាងមន្រ្តីនគរបាលជំនាញបច្ចេកទេសជាអ្នកត្រួតពិនិត្យធ្វើកោសល្យវិច្ច័យសព។ចំណែក លោក អាត់ រី នគរបាលបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងថា លោកនិងខាងកម្លាំងជំនាញខេត្តចុះទៅធ្វើកោសល្យវិច្ច័យសពគឺសាកសពជនរងគ្រោះត្រូវបានអ្នកចុះទៅជួយសង្រ្គោះដោះសម្លៀកបំពាក់ចេញអស់ហើយនៅសល់តែខោខ្លីប៉ុណ្ណោះចំពោះថាជនរងគ្រោះនៅពេលស្លាប់ស្លៀកសំលៀកបំពាក់បែបណានោះគឺលោកមិនបានដឹងនោះទេ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ជនរងគ្រោះ ឈ្មោះ ​ហេង​ សុភ័ក្រ​លាភ បានធ្វើដំណើរជាមួយមិត្តភក្តិ២នាក់ទៀតទាំងអស់៣នាក់ទាំងជនរងគ្រោះនាំគ្នាទៅលេងកំសាន្តនៅរមណីយដ្ឋាដងសែនត្រជាក់ចិត្ត ដែលមានទឹកស្រះជម្រៅជិត២០ម៉ែត្រជារណ្តៅពីការកាយយកអាចម៌ដីលក់ហើយមានទឹកសម្រាប់ឱ្យអ្នកទៅលេងកំសាន្តចុះងូតទឹកលេងផងដែរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ក្រោយមកទើបក្រុមគ្រួសារជនរងគ្រោះទទួលដំណឹងមកថាកូនគាត់ស្លាប់ដោយលង់ទឹកនៅទីនោះ។
ជុំវិញបញ្ហាខាងលើ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា បើសិនជាក្រុមគ្រួសារសពមិនអស់ចិត្តមកដាក់ពាក្យបណ្តឹងនៅកន្លែង សមត្ថកិច្ចលោកនិងបញ្ជាកម្លាំងក្រោមឱវាទធ្វើការស្រាវជ្រាវស៊ើបអង្កេតឡើងវិញ៕

image image image image

ដោយសំវិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print