ខេត្តបាត់ដំបង-ប៉ៃលិនៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ បាន ប្រគល់អណ្ដូងចំនួន ២៥ ដែលជា អំណោយមូលនិធិរបស់ឧបាសក ហ៊ុន នាង និង ឧបាសិកា ឌី ប៉ុក ដល់ប្រជាពលរដ្ឋនៅខេត្តពាយ័ព្យប្រទេសកម្ពុជាគឺ ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន ។
ក្នុងនោះប្រគល់ជាក់ស្ដែងនៅឃំុស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចំនួន ១០ អណ្ដូង និង ២ អណ្ដូងទៀតកំពុងចាប់ផ្ដើមខួង ។ ចំណែក ១០ អណ្ដូងទៀតប្រគល់ជូនប្រជាពលរដ្ឋនៅឃំុ អូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងខួងអណ្ដូងថ្មីបន្ថែមទៀតចំនួន ៣ ជូនព្រះសង្ឃ និង ប្រជាពលរដ្ឋនៅឃំុ អូរអណ្ដូង ។
ការប្រគល់អណ្ដូងជូនប្រជាពលរដ្ឋនាពេល នេះបាន បង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ។
ប្រជាពលរដ្ឋនៅឃំុស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និង ប្រជាពលរដ្ឋនៅឃំុអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសំដែងក្ដីត្រេកអរ និងសូមថ្លែងអំណរ គុណចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងគិតពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង៕
ដោយ សហការី