ខេត្តរតនគិរី៖ រថយន្តកាមរីហើមពណ៍ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទ០៣ ២.៣៨៩០បើកចេញពីបន្ទាយយោធាខេត្តបំរ៉ុងបត់ឆ្វេងចូលទៅលំនៅដ្ឋានវិញអ្នកបើកបរខ្វះការប្រុងប្រយ័ត្នខណះបត់ចូលមិនកាច់សីុញ៉ូ ចៃដន្យស្របពេលរថយន្តតូយូតាគិលានសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ពីស្រុកអូរយ៉ាដាវទាំងបើកសារែនសុំផ្លូវហើយ មកដល់ចំណុចកើតហេតុបំរ៉ុងវ៉ារថយន្តកាមរីតែវ៉ាមិនផុតក៍បុកទៅលើរថយន្តកាមរី(គងពីលើផ្នែកខាងឆ្វេងរថយន្តកាមរី)ខូចខាតទាំងសង្ខាង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩នឹង៣០នាទីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦នៅទល់មុខបន្ទាយយោធាខេត្ត(ហៅដំរីលើកជើង)ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ប្រភពបន្តទៀតថា មុនពេលកើតហេតុឃើញរថយន្តគិលានសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ម៉ាកតូយូតាពណ៍ សពាក់ស្លាកលេខ រដ្ឋ១២ ២.០១២៩បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបើកសីុរែនសុំផ្លូវ ដោយរំពងពីចំងាយលុះមកដល់ចំណុចកើតហេតុខាងលើក៏បានប៉ះជាមួយរថយន្តកាមរីនោះតែម្តងសំណាងមិនបានប៉ះពាល់ដល់អាយុជីវិតនឹងអ្នកធ្វើដំណើរតាមដងផ្លូវនោះឡើយហើយក៏មិនបានរំខានដល់សមត្តកិច្ចមូលដ្ឋាននឹងប៉ូលិសចរាចរណ៍ ភាគីទាំងសង្ខាងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ៕
វុទ្ធឦសាន្ត