ភ្នំពេញៈ តាមរយះPage សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនបានអោយដឹងថាៈ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា បានប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជនបេក្ខនារីទទួលជ័យលាភីទាំង១០រូបនៅវិមានសន្តិភាព ដែលកម្មវិធីនេះមានការចូលលរួមពីបេក្ខជន បេក្ខនារី អណាព្យាបាល និងមិត្តភក្តិបងប្អូនជាង ១០០ នាក់។
ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីជំរុញការកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជចេះនចែករំលែកទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗដែលខ្លួនមានដល់យុវជនដ៏ទៃទៀតៗក្នុងសង្គម។
លោក ដួង តារា អនុរដ្ឋលេខាធិការនៃទីស្តីករគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្តី បានមានប្រសាសន៍ថាបានកោតសរសើរយុវជន ដែលបានចូលរួមប្រកួតប្រជែងកសាង អំពើល្អ ក្នុងការចូលរួមកសាងសង្គមជាតិ។ ពេលនេះយើងមានយុវជន១០នាក់ដែលជាយុវជនគំរូ ដែលនឹងបន្តការសាបព្រោះសកម្មភាពនៃអំពើល្អដល់យុវជនដទៃទៀត នៅទូទាំងប្រទេស។ លោក ដួង តារា ក៏បានបញ្ជាក់ផងដែរថា Facebook សម្តេចតេជោនឹងរៀបចំ Studio ដើម្បីបង្កើតកម្មវិធីជាមួយយុវជនគំរូអោយបានច្រើថែមទៀតដូចជាសកម្មភាពយុវជនគំរូ និងមនុស្សធម៌ ព្រមទាំងកម្មវិធីជួបសំភាសន៌ជាមួយមន្រ្តីរាជរដ្ឋាភិបាលក្នុងការជំរុញសេវាសាធារណៈអោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់ស្របតាមអនុសាសន៌ និងសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកដួង តារា បានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់បំផុតនេះដល់យុវជន និងបានថ្លែងអំណរគុណសប្បុរសជនទាំងអស់ រួមមានអណាព្យាបាលដែលបានអប់រំ កូនចៅអោយដើរ លើផ្លូវល្អត្រឹមត្រូវរហូតទទួលបានជោគជ័យមកទល់ថ្ងៃនេះ។
សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះមានរួមមាន បេក្ខជន Top-1ឃឹម ច័ន្ទសុវិរៈ ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល ប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ និងសំរាប់បេក្ខជនជាប់ Top-10 ទាំង៩ នាក់គឺបានទទួលបានសំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ផងដែរ ។
បន្ទាប់ពីចែករង្វាន់ជ័យលាភី រួចមក បេក្ខជន បេក្ខនារី ក៏បានថតរូបអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន មិត្តភ័ក្តិ មិត្តរួមសាលា គ្រូបង្រៀន និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ ប្រកបដោយមោទនៈភាពបំផុត៕
*** តើយុវជនណាខ្លះនឹងក្លាយជា ខ្ញុំជាយុវជនគំរូកម្ពុជា នៅវគ្គបន្ទាប់នេះ?
ដោយ សុខ ខេមរា