ជនសង្ស័យដែលលួចរត់ចេញពីបន្ទប់ឃុំឃាំងត្រូវបានសមត្តកិច្ចចាប់មកវិញ(ជុងមិនភ្លេចកុក)

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យដែលលួចរត់ចេញពីបន្ទប់ឃុំឃាំងត្រូវបានសមត្តកិច្ចចាប់មកវិញ(ជុងមិនភ្លេចកុក)ក្រោយពីមានការយកចិត្តទុកដាក់ពីសមត្ថកិច្ចព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។ ជនសង្ស័យឈ្មោះ ម៉ុន ប្រុសភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិល្អិន ឃុំតឺន ស្រុកកូនមុំ មុខរបរមិនពិតប្រាកដ​ ដែលimage image image image image

បានចូលលួចកាច់សោរ កម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរីឆ្នាំ២០០២ ពណ៍ខ្មៅអត់ស្លាកលេខ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នៅត្រង់ចំណុចផ្ទះចំការកៅស៊ូ ស្តិតនៅក្នុងភូមិឃុំខាងលើ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ប្រាក់ នូវ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរជាជ័រកៅស៊ូ ហើយជនសង្ស័យសមត្ថកិច្ចនគបាលស្រុកកូនមុំ ឃុំខ្លួនបានកាលពីរវេលាម៉ោង៥នឹង២០នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នៅត្រង់ចំណុចភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។
​ សមត្ថកិច្ចក៍នាំយកមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ លុះដល់ម៉ោង១២រំលងអាធ្រាតថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ជនសង្ស័យបានលួចរត់ចេញដោយសារការធ្វេសប្រហែសរបស់សមត្ថកិច្ច។

តាមការអោយដឹងពីលោក អេន មុត​ អធិការរងនគរបាលស្រុកកូនមុំបានអោយដឹងថា :
រហូតមកដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៦ដោយសារការខំប្រឹងប្រែងរបស់សមត្ថកិច្ចព្រមទាំងសហការធ្វើការទំនាក់ទំនងជាមួយម្តាយបង្កើតរបស់ជនសង្ស័យធ្វើយ៉ាងណាឲ្យជនសង្ស័យវិលត្រឡប់មកសារភាពដើមវិញ។ សមត្ថកិច្ចក៍ឈានទៅឃាត់ខ្លួនជនសង្ស័យបានសម្រេចនៅវេលាម៉ោង៤នឹង៥០នាទីល្ងាចថ្ងៃទី១៤ខែឆ្នាំដដែលនៅត្រង់ចំណុចក្បែរផ្ទះយោធាឈ្មោះហែម សារិន ស្ថិតនៅក្នុងភូមិល្អិន​ ឃុំតឺនស្រុកកូនមុំ។

សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាននគបាលខេត្តភ្លាមៗតែម្តង។ លោកអធិការបន្តទៀតថា​ ចំណែកវត្ថុតាងម៉ូតូសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីសម្រេចនឹងចេញសាលក្រម សមត្ថកិច្ចមិនហ៊ានសម្រេចនោះទេ៕​

 

 

ដោយ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print