ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារជំនាញ របស់ផែនការងារប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើស បានបន្តដំណើរមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរិ ដើម្បីត្រួតពិនិត្យរបៀបរបបធ្វើការងារ កន្លែងធ្វើការ និងសម្ភារបំពាក់ ពិសេសការអនុវត្តការងារ ផ្សេងៗ ក៏ដូចជាជំនាញ ខាងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ថាតើត្រូវតាមតួនាទី ភារកិច្ច ដែរឬទេ?
ដោយ៖ សុខ ខេមរា
...