ស្រូវខ្វះទឹកកន្លងទៅនៅបីស្រុកគឺ​ ស្រុកកំពង់រោទ៍ ស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង កសិករបានទទួលផលហើយ

ចែករំលែក៖

ខេត្តស្វាយរៀងៈបន្ទាប់ពីត្រូវបានអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ដំណាំស្រូវប្រាំង (ធ្វើលើកទី២) ចំនួន ៤.១៨១ ហិកតា ស្ថិតក្នុងស្រុកចំនួន ០៣ រួមមាន ស្រុកកំពង់រោទ៍ ស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានជួបកង្វះខាតទឹក ហើយឈានទៅខូចខាតទាំងស្រុងផងនោះ បច្ចុប្បន្ន ត្រូវបានបងប្អូនប្រជាកសិករប្រមូលផលរួចរាល់ជាស្ថាពរហើយ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។

សូមរំលឹកជូនថា តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល គឺពុំអនុញ្ញាតឱ្យធ្វើការបង្កបង្កើនផលស្រូវប្រាំងលើកទី២ នោះទេ ប៉ុន្តែដោយពិនិត្យជាក់ស្តែងឃើញថា បងប្អូនប្រជាកសិករបានដាំដុះរួចទៅហើយ ដូចនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រចុះស្តារប្រឡាយ ចំនួន ០២ ខ្សែ សរុបប្រវែង ១២.០០០ ម៉ែត្រ ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ទៅសង្គ្រោះដំណាំស្រូវទាំងនោះ ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print