ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពវាយប្លន់ផ្ទះវេលុយវីង យីហោប៊ុន ហួរ បានសម្រេចហើយគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់នគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី២នោះទេ ។
ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះវេលុយវីង យីហោ ប៊ុន ហួរ ម្តុំធនាគារកម្ពុជា ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះ បើកទ្វាផ្ទះរកសីុដូចសព្វដង លុះដល់ម៉ោងប្រហែល៩ព្រឹកនោះ ស្រាប់តែជនសង្ស័យ៣នាក់ជិះម៉ូតូូ២គ្រឿង បានមកធ្វើជាដកលុយ ពេលនោះជនរងគ្រោះកំពុងតែរវល់ ភ្លាមនោះជនសង្ស័យម្នាក់បានស្ទុះមកចាប់គ្រៀកនារីរងគ្រោះ ចំណែកឯបក្ខពួកវាម្នាក់ទៀតរត់ទៅបើកកិតុយកលុយតែម្តង ។ បន្ទាប់ពីយកលុយបានហើយជនសង្ស័យទាំង៣នាក់នោះឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ ហើយចំពោះករណីប្លន់នេះ សមត្ថកិច្ចមិនទាន់ដឹងថាទឹកប្រាក់ចំនួនប៉ុន្មាននោះទេ ដែលត្រូវចោរប្លន់យកទៅបាត់នោះ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ កំពុងធ្វើការស្រាវជ្រាវមុខសញ្ញាក្រុមចោរប្លន់ទាំងនោះ ដើម្បីតាមរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕
https://www.facebook.com/nkdnews/videos/566765613483177/
ដោយ៖ ស ដារ៉ា