ខេត្តស្វាយរៀង៖លោកជៀងអំអភិបាលខេត្តស្វាយរៀងនិងលោកស្រីព្រមទាំងសហការីបាននាំយកទៀនព្រះវស្សានិងទ័យទានដល់វត្តចំនួន៤នៅក្នុងឃុំពងទឹកស្រុករំដួលកាលពីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅវត្តទួលតាកែវ។
បើតាមលោករស់សាដែនមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថាវត្តចំនួន៤ដែលលោកជៀងអំនិងលោកស្រីបាននាំយកទៀនព្រះវស្សានិងទ័យទាននោះរួមមាន៖វត្តទួលតាកែវ វត្តលក្ខ័រាជា វត្តសេកមាសនិងវត្តព្រៃតាយន្តហើយដោយក្នុងមួយវត្តលោកអភិបាលខេត្តប្រគេនទៀនព្រះវស្សាមួយគូរ អង្ករ៥០គីឡូ តែ២គីឡូ ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអីវ២យួរ ទឹកក្រូច២កេស នំធុង២ធុង ត្រីខកំប៉ុង៤យួរ មីចំនួន៦កេស ទឹកដោះគោ៥កំប៉ុង ស្កសរអនាម័យ២គីឡូ ទឹកសុទ្ធ២កេស ប្រេងម៉ាស៊ូត៥០លីត្រ ធូបដុំធំ២ ទៀន២គីឡូអំបិលអ៊ីយ៉ូត២គីឡូ ប្រេងឆា៥លីត្រប៊ីចេង២គីឡូនិងថវិការក្នុងមួយវត្ត៦៥ម៉ីនរៀលប្រគេនព្រះសង្ឃ៩អង្គក្នុងមួយអង្គស្លាដកមួយនិងបច្ច័យ៥ម៉ីនរៀលផងដែរ។
ឆ្លៀតក្នុងឪកាសនោះដែរគណះកម្មការអាចារ្យវត្តនិងព្រះសង្ឃបានថ្លែងអំណរគុណដល់លោកជៀងអំនិងលោកស្រីព្រមទាំងសហការីដែលបានចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋជាពិសេសថ្ងៃបុណ្យចូលកាន់ព្រះវស្សាដោយព្រះសង្ឃមិនអាចចេញទៅបិណ្យបាតបានក្នុងរយះពេល៣ខែអស់កាលត្រីមាស។