
ប្រទេសព័រទុយហ្គាល់អាចធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ជាជាងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស
ប្រទេសព័រទុយហ្គាល់គឺជាបេក្ខភាពដ៏សំខាន់ម្នាក់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពី UEFA មិនបានទទួលបានការធានាពីការចង់ផ្លាស់ប្តូរការប្រកួតទៅកាន់កីឡដ្ឋាន Wembley របស់អង់គ្លេសឡើយ។ សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១១ ឧសភានេះបានឲ្យដឹងថា UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេសនិងសមាគមកីឡាបាល់ទាត់បានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីការផ្លាស់ប្តូរការប្រកួតរវាងក្រុមតោខៀវ Chelsea និងក្រុម Manchester City ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ UEFA បានសំរេចថា វានឹងត្រូវផ្លាស់ប្តូរបន្ទាប់ពីទួរគីត្រូវបានដាក់ក្នុងបញ្ជីធ្វើដំណើរក្រហមរបស់អង់គ្លេសមានន័យថា អ្នកគាំទ្រមិនអាចធ្វើដំណើរទៅទស្សនាបានទេ។ ព័រទុយហ្គាល់ស្ថិតនៅក្នុងបញ្ជីនាំមុខ ដូច្នេះអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមនៅថ្ងៃទី២៩ ខែឧសភា។ ការប្រកួតនៅតែអាចលេងនៅកីឡដ្ឋាន Wembley ប៉ុន្តែវានឹងតម្រូវឱ្យមានការផ្លាស់ប្តូរដ៏ធំមួយពីរដ្ឋាភិបាលដែលរហូតមកដល់ពេលនេះមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយ UEFA នៅឡើយទេ។ គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបមានអារម្មណ៍ថា នៅក្នុងប្រទេសព័រទុយហ្គាល់នឹងមានភាពងាយស្រួលក្នុងការទទួលបានអ្នកឧបត្ថម្ភ និងអ្នកផ្សាយដែលនឹងត្រូវទទួលបានសំណងប្រសិនបើពួកគេមិនអាចចូលរួមក្នុងការប្រកួតនេះ។ ទីក្រុង Porto ត្រូវបានគេលើកឡើងថា ជាកន្លែងដែលមានសក្តានុពល ប៉ុន្តែវាត្រូវបានគេយល់ថា ទីក្រុង Lisbon ដែលបានធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនក៏ជាលទ្ធភាពមួយផងដែរ។ … អានបន្ថែម ប្រទេសព័រទុយហ្គាល់អាចធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ជាជាងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស