បេីកបរសូមប្រុងប្រយ័ត្ន!! យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តយីឌុបពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

​ ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈយុវជនម្នាក់វ័យ២០ឆ្នាំបានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ ធ្វេីឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ​ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២១ ខែមីនា … អាន​បន្ថែម បេីកបរសូមប្រុងប្រយ័ត្ន!! យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តយីឌុបពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

វង់ល្បែងពីរកន្លែងត្រូវសមត្ថកិច្ចបង្ក្រាបបានតែវត្ថុតាងខ្លះឯមនុស្សរត់គេចរួចខ្លួនអស់

ខេតក្រចេះ៖ ល្បែងស៊ីសងភ្នាល់ខុសច្បាប់មានបញ្ជល់មាន់ ផងនោះត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរីសហការកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំថ្មអណ្ដើកនិងកម្លាំងប្រជាការពារបានចុះបង្ក្រាបហើយ។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១១ៈ៤៥នាទីថ្ងៃទី២១ ខែមិនាឆ្នាំ២០២១នៅចំណុចប្រឡោះព្រួញស្ថិតក្នុងភូមិសំពុងឃុំថ្មអណ្ដើកស្រុកចិត្របុរីខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថានៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ភ្លាមនោះអ្នកញៀនល្បែងទាំងអស់ក៏បាននាំគ្នាដាក់សាប៊ូកែងរត់បល់គេចខ្លួនបាត់ស្រម៉ោលអស់ដោយ បន្សល់ទុកនៅតែសម្ភារវត្ថុតាងមួយចំនួននៅនឹងកន្លែងរួមមានអង្រុតក្រុងមាន់ចំនួនមួយកញ្ចក់មួយផ្ទាំងតង់បាំងសង្វៀនមាន់មួយខ្សែនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងដុតបំផ្លាញចោលនឹងកន្លែងតែម្ដងដែរ។ ហើយនៅថ្ងៃដដែលនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីក៏បានបង្ក្រាប់ចំនួនពីរទីតាំងខុសគ្នាផងដែរ។ ឯកម្លាំងព្រហ្មទណ្ឌមួយក្រុមទៀតក៏បានចុះបង្ក្រាបល្បែងសុីសងមានលេងបៀរមួយកន្លែងទៀតដែរនៅចំណុចដើមពុទ្រាក្នុងភូមិអាលចឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះ។ … អាន​បន្ថែម វង់ល្បែងពីរកន្លែងត្រូវសមត្ថកិច្ចបង្ក្រាបបានតែវត្ថុតាងខ្លះឯមនុស្សរត់គេចរួចខ្លួនអស់

ឈើស្រឡៅ៧កំណាត់ត្រូវរដ្ឋបាលព្រៃឈើបង្ក្រាបបានហើយរឹបអូសយកមករក្សារទុក

ខេត្តមណ្ឌលគិរី៖ ឈើស្រឡៅឡាំងបួនជ្រុងចំនួន៧កំណាត់ដែលឈ្មួញលួចលាក់ទុកនៅក្នុងទឹកដីសង្កាត់សុខដុមត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានចុះមកធ្វើការបង្ក្រាបរឹបអូសយកមករក្សារទុក។ ការចុះរឹបអូសនេះកម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចព្រៃខាងក្រោយភូមិឡៅកាសង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឈើដែលរឹបអូសបាននោះជាប្រភេទឈើស្រឡៅមុខកាត់ ៤០ឃ្លុំប្រវែង៥ ម៉ែត្រចំនួន៧ កំណាត់ដែលក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុកបំរុងដឹកបន្តតទៅលក់នៅប្រទេសវៀតណាម។ តែត្រូវប្រជាពលរដ្ឋបានរាយការណ៍ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានដឹងក៏ចុះមកបង្ក្រាបតែម្តង៕ … អាន​បន្ថែម ឈើស្រឡៅ៧កំណាត់ត្រូវរដ្ឋបាលព្រៃឈើបង្ក្រាបបានហើយរឹបអូសយកមករក្សារទុក

សន្តិសុខយកភាសុីម្នាក់ត្រូវបញ្ចប់អាជីពដោយយកភាសុីលើសសៀវភៅបន្ទុកនិងបំផ្លាញទំនិញរបស់អាជីវករ

ខេត្តព្រសីហនុ៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែមីនា … អាន​បន្ថែម សន្តិសុខយកភាសុីម្នាក់ត្រូវបញ្ចប់អាជីពដោយយកភាសុីលើសសៀវភៅបន្ទុកនិងបំផ្លាញទំនិញរបស់អាជីវករ

នាំសង្សារចូលផ្ទះសំណាក់រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងរួចមក បានដឹកសង្សារជាអនីតិជនរបស់ខ្លួនតាមម៉ូតូចូលផ្ទះសំណាក់ ហើយក៏លួងលោមរួមភេទបានសម្រេច។ លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនភាគីខាងប្រុសនោះតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ … អាន​បន្ថែម នាំសង្សារចូលផ្ទះសំណាក់រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ភ្លេីងឆេះដើមកក់យ៉ាងសន្ធោរសន្ធៅ ក្បែរបុរីជីបម៉ុង​ ​ក្នុងសង្កាត់ចាក់អង្រែលេី​ ផ្អេីលដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ភ្នំពេញ​៖​ មានអគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោរសន្ធៅនៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប​ម៉ុង​ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ​ពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦​ និង៣០នាទីព្រលប់ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២១​ ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកើតហេតុ​ … អាន​បន្ថែម ភ្លេីងឆេះដើមកក់យ៉ាងសន្ធោរសន្ធៅ ក្បែរបុរីជីបម៉ុង​ ​ក្នុងសង្កាត់ចាក់អង្រែលេី​ ផ្អេីលដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ដោយសារលុយពីរពាន់រៀល! ម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន (វីដេអូ)

ខេត្ត​ពោធិ៍សាត់ ៖​ បន្ទាប់មានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ខែមីនាពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃមួយរួចមក លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា … អាន​បន្ថែម ដោយសារលុយពីរពាន់រៀល! ម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន (វីដេអូ)

មន្ត្រីការទូតកូរ៉េខាងជើងវេចបង្វេចចាកចេញពីម៉ាឡេស៊ី កាត់ផ្តាច់ទំនាក់ទំនងការបរទេស

មន្ត្រីការទូតកូរ៉េខាងជើង បានចាកចេញពីស្ថានទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២១ខែមីនា ក្រោយប៉ុន្មានថ្ងៃ ដែលទីក្រុងព្យុងយ៉ាងប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ ដោយសារតែការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងទៅកាន់អាមេរិក។ តាមការផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី មានរថយន្តក្រុងដឹកមន្ត្រីនិងបុគ្គលិកកូរ៉េខាងជើង៣៣នាក់ ចាកចេញពីទីក្រុងគូឡាឡំពួរទៅកាន់អាកាសយានដ្ឋាននៅវេលាម៉ោង១១ថ្ងៃត្រង់(ពេលវេលាក្នុងតំបន់)។ ទង់ជាតិកូរ៉េខាងជើងត្រូវបានមន្ត្រីការទូតដាក់ចុះកាលពីយប់ថ្ងៃទី២០ … អាន​បន្ថែម មន្ត្រីការទូតកូរ៉េខាងជើងវេចបង្វេចចាកចេញពីម៉ាឡេស៊ី កាត់ផ្តាច់ទំនាក់ទំនងការបរទេស

ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ាធ្វើបាតុកម្ម

ការដង្ហែរក្បួនបាតុកម្មដោយសន្តិវិធីរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។ សារព័ត៌មាន AP បានផ្សាយថា ការធ្វើបាតុកម្ម ពីសំណាក់ក្រុមគ្រូពេទ្យ … អាន​បន្ថែម ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ាធ្វើបាតុកម្ម

បាតុកម្មនៅក្បែររាជវាំងថៃ របួស៣០នាក់

មានបាតុករជាង៣០នាក់រងរបួសនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ នៅក្បែររាជវាំងថៃ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តបាញ់ទឹក គ្រាប់បែកផ្សែងនិងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុករ ដែលបានធ្វើបាតុកម្មនៅយប់ថ្ងៃទី ២០ខែមីនា។ រូបភាពដែលបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា … អាន​បន្ថែម បាតុកម្មនៅក្បែររាជវាំងថៃ របួស៣០នាក់

“ឆ្កែព្រៃ” ដែលជាប្រភេទសត្វកម្រ តែកំពុងមានវត្តមាននៅកម្ពុជា

ភិនភាគៈ ឆ្កែព្រៃមានមាឌធំជាងឆ្កែចចក មានសម្បុរក្រហមត្នោត និងកន្ទុយសំពោងវែងជាង កន្ទុយឆ្កែចចក នៅចុងកន្ទុយ មានសម្បុរខ្មៅ ត្រចៀកមានរាងខ្លី និងមូលនៅផ្នែកខាងចុង។ វាមានរូបរាង … អាន​បន្ថែម “ឆ្កែព្រៃ” ដែលជាប្រភេទសត្វកម្រ តែកំពុងមានវត្តមាននៅកម្ពុជា

កុមារីអាយុ៨ឆ្នាំរួមដំណើជាមួយឪពុកតាមម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលអូស១៥ម៉ែត្រស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មបំផុត

ខេត្តមណ្ឌលគិរី៖ ពីរនាក់ឪពុកនិងកូនស្រីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុតពេលកំពុងជិះម៉ូតូលើដងផ្លូុវស្រាប់តែត្រូវរថយន្តបើកមកកៀរបណ្តាលឱ្យដួលបោកក្បាលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ពីរនាក់ឪពុកនិងកូននេះបានកើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ត្រង់ចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រភពពីអធិការនគរបាលស្រុកអូររាំងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូដែលបើកបរស្របទិសគ្នា ហើយត្រូវរថយន្ដបើកកៀរពីចំហៀងបណ្តាលឱ្យដួលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។ ប្រភពបន្តថា … អាន​បន្ថែម កុមារីអាយុ៨ឆ្នាំរួមដំណើជាមួយឪពុកតាមម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលអូស១៥ម៉ែត្រស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មបំផុត