ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele
ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele។ យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do Nascimento – Rei Pele។ Edson Arantes do Nascimento គឺជាឈ្មោះពេញរបស់លោក Pele វ័យ៨០ឆ្នាំ រីឯពាក្យ Rei មានន័យជាភាសាព័រទុយហ្គាល់ថា “ស្តេច”។ អភិបាលរដ្ឋ Rio de Janeiro ត្រូវតែអនុម័តការផ្លាស់ប្តូរឈ្មោះនេះមុនពេលដាក់ឲ្យដំណើរការជាផ្លូវការ។ លោក Pele ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣ដង ក្នុងនាមជាកីឡាករម្នាក់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលបានរកគ្រាប់បាល់ទី១០០០របស់គាត់នៅឯកីឡដ្ឋាន Maracana កាលពីឆ្នាំ១៩៦៩ ពេលលេងឱ្យ Santos ទល់នឹង Vasco … អានបន្ថែម ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele
