រថយន្តបែនដឹកដីបុករះឡំប្រឺតានិងរថយន្តពីរគ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបុករះឡំប្រឺតានិងរថយន្តពីរគ្រឿងទៀត បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ … អាន​បន្ថែម រថយន្តបែនដឹកដីបុករះឡំប្រឺតានិងរថយន្តពីរគ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ម៉ូតូសណ្តោងរ៉ឺម៉កបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ភ្លៅនិងកដៃត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាសពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក​ ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារកាណាឌីយ៉ា​ តាមបណ្តោយវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ … អាន​បន្ថែម ម៉ូតូសណ្តោងរ៉ឺម៉កបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់ម្នាក់

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ភ្នំពេញ÷នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក … អាន​បន្ថែម រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ផឹកស៊ី​រំលឹករឿងចាស់បងខឹង​ ស្ទុះ​វាយគូសត្រូវជំនួសប្អូនជាប់ទោសទាំង២នាក់

ខេត្តបន្ទាយ​មាន​ជ័​យយ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន​ជនសង្ស័យពីរ​នាក់​បងប្អូន បន្ទាប់ពីរួមគ្នាប្រើហិង្សាវាយជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។ លោក​វរសេនីយ៍ត្រី​ នួន​ នី​ណា​រ៉ូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតបានឲ្យដឹងថា ជនជនសង្ស័យដែលឃាត់ខ្លួមានឈ្មោះ ស៊ី​ង វី​កាំ​ង អាយុ​៣៧​ឆ្នាំ … អាន​បន្ថែម ផឹកស៊ី​រំលឹករឿងចាស់បងខឹង​ ស្ទុះ​វាយគូសត្រូវជំនួសប្អូនជាប់ទោសទាំង២នាក់

តុលាការខេត្តកណ្តាលឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារ

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនិឹងជនរងគ្រោះ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ … អាន​បន្ថែម តុលាការខេត្តកណ្តាលឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារ

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាលផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ … អាន​បន្ថែម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាលផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៧:១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ … អាន​បន្ថែម បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់មួយចំនួនលើករណីតារាកំប្លែងល្បីឈ្មោះលោក អ៊ុក សុវណ្ណារិទ្ធហៅ នាយ ចាបចៀន បានបើករថយន្តមួយគ្រឿងបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត និងបណ្តាលឲ្យរ៉ឺម៉ក ខូចខាតនោះ។ ក្រោយកើតហេតុក៏លេចចេញដំណឹងថាលោកបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយគ្រាន់តែប្រគល់ប្រាក់១០០ដុល្លារទៅជនរងគ្រោះរួចចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយពីបានដឹងអំពីស្ថានភាពសុខភាព និងតបទៅនឹងសំណើររបស់ជនគ្រោះលោកបានសងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបុកជនរងគ្រោះ។ គួរបញ្ជាក់ដែរថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតនៅក្បែរស្ដុបតិចណូ។ នៅថ្ងៃកើតហេតុខាងលើលោកបានធ្វើដំណើរតាមឡានluxus 400h ពីរង្វង់មូលសម្ដេចពិជ័យសេនា ទៀបាញ់ ឆ្ពោះលើផ្លូវសហព័ន្ធរុស្សុី។ មកដល់កន្លែងកើតហេតុស្ថិតនៅក្បែររបងសាលាតិចណូ លោកក៏បត់ស្ដាំក្នុងល្បឿនយឺតល្មមប៉ុណ្ណោះ ប៉ុន្តែដោយពើបនឹងម៉ូតូអូសរទេះអេតចាយរបស់បុរសម្នាក់ដែលពុំមានចំណាំងផ្លាត ក៏លោកជ្រុលទៅបុកពីក្រោយតែម្ដង។ ទោះជាយ៉ាងណា លោកទទួលស្គាល់កំហុសរបស់លោកដែលទៅបុកគេពីក្រោយ។ ជួបគ្រោះថ្នាក់ភ្លាមលោកបានសងទឹកប្រាក់១០០ដុល្លារ ទៅជនរងគ្រោះហើយផ្តាំថាបើជនរងគ្រោះមានបញ្ហាអ្វី សូមទាក់ទងទៅលោកពូ លោកពូនឹងជួយបន្ថែមទៀត។តារាកំប្លែងរូបនេះបានបញ្ជាក់ថា ករណីនេះគឺបានបញ្ចប់គ្នាហើយកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះដោយលោកថា ជនរងគ្រោះបានទាមទារសំណងចំនួន៦៥០ដុល្លារ ប៉ុន្ដែលោកផ្ដល់ជូនចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង។ សំណងនេះ លោកបានប្រគល់តាមរយៈលោក អុឹម ជីវ៉ា ផងដែរ។ លោកបញ្ជាក់ថាលោកគ្មានគោលបំណងគេចពីការទទួលខុសត្រូវឡើយពោលគឺ បុកភ្លាមលោកបានចុះទៅជួយលើកគ្រាហ៍ ហើយបានហុចប្រាក់១០០ដុល្លារ ថែមទាំងប្រាប់ឈ្មោះលោកទៅកាន់ជនរងគ្រោះភ្លាម និងបារម្ភ  ខ្លាចបងប្អូន ឬសាច់ញាតិជនរងគ្រោះ ព្រួតវាយលោក ។ ​ការបញ្ជាក់នេះក៏ស្របគ្នាទៅនឹងការបញ្ជាក់របស់បុរសរត់ម៉ូតូឌុបម្នាក់ដែលបានលើកឡើងដែរថា “ម៉ូតូរ៉ឺម៉កហ្នឹងខូច វារអាក់រអ៊ួល អែបចង់ឈប់ ខណៈពេលនោះរថយន្តរបស់នាយចាបចៀន ឡើងមកក៏បុកតែម្តងទៅ។លោកបានប្រាប់បន្ថែមទៀតថា “លោកពូចាបចៀន គាត់ប្រញាប់ទៅយកប្រពន្ធប៉ុន្តែបើមានបញ្ហាអ្វី គាត់នឹងទទួលខុសត្រូវទៀតគាត់ឲ្យ១០០ដុល្លារសិន ៕       ដោយ៖ វឌ្ឍនា អាន​បន្ថែម នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូអាចជ្រើសរើសប្រធានថ្មីនៅសប្តាហ៍នេះ

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូអាចជ្រើសរើសប្រធានថ្មីរបស់ពួកគេនៅដើមសប្តាហ៍នេះបន្ទាប់ពីអតីតប្រធានលោក Yoshiro Mori បានលាលែងពីតំណែង ក្រោយពីការលើកឡើងពាក់ព័ន្ធនឹងអ្នកស្រលាញ់ភេទដូចគ្នាដែលបង្កឱ្យមានការខឹងសម្បារជាសកល។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នករៀបចំមូលដ្ឋានចាំបាច់ត្រូវជ្រើសរើសប្រធានថ្មីជាបន្ទាន់ដោយនៅសល់តែ៥ខែទៀតដើម្បីត្រៀមសំរាប់ការប្រកួតកីឡានេះចំពេលជំងឺរាតត្បាត COVID-19 កំពុងរៀបចំបង្កើតគណៈកម្មាធិការជ្រើសរើសមួយដែលមានចំនួនបុរស និងស្ត្រីស្មើគ្នា។ ដោយដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណបានឲ្យដឹងថា ​គណៈកម្មាធិការជ្រើសរើសនឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅដើមសប្តាហ៍នេះ។ របាយការណ៍បានបង្ហាញថា សមាជិកគណៈកម្មាធិការនឹងដាក់ឈ្មោះបេក្ខជននៅថ្ងៃបន្ទាប់ ហើយអាចជ្រើសរើសប្រធានថ្មីឆាប់ៗនៅសប្តាហ៍នេះ។ ទូរទស្សន៍ Nippon បានឲ្យដឹងដែរថា ទោះយ៉ាងណាដំណើរការនេះអាចបន្តរហូតដល់សប្តាហ៍ក្រោយប្រសិនបើមានបេក្ខជនច្រើន។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានគេចាត់ទុកថាទទួលបានជោគជ័យគឺរដ្ឋមន្រ្តីអូឡាំពិកលោក Seiko … អាន​បន្ថែម អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូអាចជ្រើសរើសប្រធានថ្មីនៅសប្តាហ៍នេះ

Jessica Pegula បំបាក់កីឡាការិនី Elina Svitolina ឈានដល់វគ្គ១/៤កម្មវិធី Australian Open

កីឡាការិនីវាយតឺន្នីសអាមេរិក Jessica Pegula បានបង្កើតនូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីផ្តួលកីឡាការិនីលំដាប់ទី៥ Elina Svitolinaនិងបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open នៅទីក្រុង Melbourne ។ កីឡាការិនីលេខ៦១ពិភពលោក Jessica Pegula បានឈ្នះគូប្រកួតក្នុងលទ្ធផល ៦-៣ ៣-៦ ៦-៣ នៅលើទីលាន Rod Laver Arena ដើម្បីឡើងដល់វគ្គ៨ចុងក្រោយនៃកម្មវិធី Grand Slam ជាលើកដំបូង។ កីឡាការិនីវ័យ២៦ឆ្នាំរូបនេះនឹងត្រូវប៉ះជាមួយមិត្តរួមជាតិអាមេរិក Jennifer Brady ដែលបានយកឈ្នះក្រូអាត Donna Vekic ក្នុងលទ្ធផល … អាន​បន្ថែម Jessica Pegula បំបាក់កីឡាការិនី Elina Svitolina ឈានដល់វគ្គ១/៤កម្មវិធី Australian Open

បារាំងប្រកាសគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា

ក្រសួងការបរទេសបារាំង កាលពីថ្ងៃទី​១៥ខែកុម្ភៈបានប្រកាសថា​ប្រទេសនេះគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា​នៅក្នុងការតស៊ូ​ដើម្បីប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងAgnes von der Muhll បានបញ្ជាក់ថា ​ការដាក់ពង្រាយរថពាសដែក​ នៅទីក្រុងធំៗមួយចំនួន … អាន​បន្ថែម បារាំងប្រកាសគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា

Diego Costa ត្រៀមចូលរួមជាមួយក្លិប Palmeiras

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលដែលក្រុម Palmeiras កំពុងលេងនៅពានរង្វាន់Club World Cup ពួកគេត្រូវបានគេត្រៀមជាមួយនឹងការចុះហត្ថលេខាដ៏ធំបំផុតប្រចាំឆ្នាំ។ អតីតខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ Diego Costa បានត្រៀមចូលរួមជាមួយក្រុមនៅលីកកំពូលប្រេស៊ីលបន្ទាប់ពីរូបគេបានចាកចេញពីទីក្រុង Los Rojiblancos ដោយហេតុផលផ្ទាល់ខ្លួន។ ខ្សែប្រយុទ្ធរូបនេះនឹងចុះហត្ថលេខាលេងឲ្យក្រុម Palmeiras លើកិច្ចសន្យារយៈពេល២ឆ្នាំហើយនឹងទទួលបានប្រាក់ចំនួន២លានអឺរ៉ូសម្រាប់យុទ្ធនាការនីមួយៗដែលគាត់លេងនៅទីនោះដែលធ្វើឱ្យគាត់ក្លាយជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបាល់ទាត់ប្រេស៊ីល។ ការមកចូលរួមជាមួយក្លិបនៅប្រេស៊ីលនេះនឹងក្លាយជាបទពិសោធន៍ដំបូងរបស់ Costa នៅតំបន់បាល់ទាត់អាមេរិចខាងត្បូងដោយចាប់ផ្តើមអាជីពរបស់គាត់នៅព័រទុយហ្គាល់។ … អាន​បន្ថែម Diego Costa ត្រៀមចូលរួមជាមួយក្លិប Palmeiras