Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។ ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម Moncheng បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១១។ នៅនាទីទី២២ និងនាទីទី២៨ ខ្សែប្រយុទ្ធ Haaland របស់ក្រុម Dortmund រកបាន២គ្រាប់ផ្ទួនៗនាំមុខក្រុមម្ចាស់ផ្ទះវិញ ប៉ុន្តែនៅនាទីទី៣២កីឡាករ Elvedi បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។ … អាន​បន្ថែម Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

Arkadiusz Milik បានចូលរួមជាមួយ Marseille ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Napoli រហូតដល់ឆ្នាំ២០២២ ហើយការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងតំលៃ១២លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore News កាលពីថ្ងៃទី២២ មករា។ ខ្សែប្រយុទ្ធ Arkadiusz Milik មានវ័យ២៦ឆ្នាំធ្វើដំណើរទៅកាន់ក្លិបលីគកំពូលអុីតាលីជាង៤រដូវកាល នៅឯក្លិប Napoli ទោះបីជារូបគេមិនបានបង្ហាញខ្លួននៅរដូវកាលឆ្នាំ២០២០-២០២១ ក៏ដោយ។ កីឡាករអន្តរជាតិប៉ូឡូញរូបនេះរកបាន៤៨គ្រាប់ក្នុង១២២ប្រកួតនៅ Serie A ដោយផ្ទេរពីក្រុម Ajax ក្នុងតម្លៃ ៣៥លានផោនកាលពីឆ្នាំ២០១៦ ។ ការរងរបួសជង្គង់បានរារាំងអាជីពរបស់គេនៅ Napoli ហើយការផ្លាស់ប្តូរទៅ Marseille ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ខណៈដែល Napoli បាននិយាយថា Marseille មានកាតព្វកិច្ចក្នុងការធ្វើឱ្យការផ្ទេរជាអចិន្រ្តៃយ៍នោះភាគីក្លិបលីគកំពូលនៅបារាំង Ligue 1 មួយនេះបានអះអាងថា ជាជម្រើសមួយក្នុងការទិញផ្តាច់ផងដែរ។ របាយការណ៍និយាយថា កិច្ចព្រមព្រៀងអចិន្រ្តៃយ៍មួយនឹងជាប្រាក់ដំបូង៨លានផោន និង៤លានផោនជាប្រាក់លើកទឹកចិត្តត្រូវបានចរចារវាងក្រុមទាំង២ … អាន​បន្ថែម Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក​

ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកំណែទម្រង់មួយដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់នៅក្នុងប្រទេសដោយធ្វើឲ្យមានតម្លាភាពនៃប្រាក់ខែរវាងក្រុមជម្រើសជាតិស្រ្តី និងបុរស។ បន្ទាប់ពីការកត់សម្គាល់របស់លោកស្រី Megan Rapinoe អំពីសមាជិកក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិកដែលសមនឹងទទួលបានប្រាក់ខែស្មើគ្នាចំពោះភាគីបុរសនោះ លោក Joe Biden បានបញ្ចេញសម្លេងនៅលើបណ្តាញសង្គមដោយសង្កត់ធ្ងន់ថា គាត់នឹងព្យាយាមផ្លាស់ប្តូរវិសមភាពប្រសិនបើគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។ កាលពីខែឧសភា តុលាការបានច្រានចោលបណ្តឹងរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីដែលបានប្តឹងទៅសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកដោយស្វែងរកសំណងចំនួន៦៦លានដុល្លារក្រោមច្បាប់ស្មើភាពគ្នា។បន្ទាប់ពីសេចក្តីសម្រេចនោះលោក Joe Biden បានយកបណ្តាញសង្គមបង្ហាញការគាំទ្រជាសាធារណៈដល់កីឡាករទាំងនោះ។ លោក Joe Biden បានសរសេរថា “ចំពោះ USWNT: កុំបោះបង់ចោលការទាមទារនេះ! នេះមិនទាន់ចប់នៅឡើយទេ។ ចំពោះសហព័ន្ធបាល់ទាត់របស់សហរដ្ឋអាមេរិក ប្រាក់ឈ្នួលស្មើគ្នាឥឡូវនេះ ឬផ្សេងទៀតនៅពេលខ្ញុំធ្វើជាប្រធានាធិបតី អ្នកអាចទៅកន្លែងផ្សេងទៀតសម្រាប់ការផ្តល់មូលនិធិបាល់ទាត់ពិភពលោក”​។ កាលពីខែធ្នូភាគីបាល់ទាត់ទាំងពីរ (ស្ត្រី-បុរស)បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយសម្រាប់កីឡាករដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ពួកគេ ហើយក្រុមស្ត្រីបានសម្រេចនូវជម្រើសដូចគ្នានឹងបុរសក្នុងការប្រកួត និងកន្លែងស្នាក់នៅក្នុងកំឡុងពេលការប្រកួតលក្ខណៈអន្តរជាតិរបស់ពួកគេ។ ដោយមានវត្តមានរបស់លោក Joe Biden នៅក្នុងសេតវិមាន និងលោកស្រី Kamala Harris ជាអនុប្រធានាធិបតី មេដឹកនាំទាំង២អាចចរចាជាមួយសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកដើម្បីណែនាំប្រាក់ខែស្មើគ្នាក្នុងពេលឆាប់ៗនេះ ៕ដោយ៖ភារៈ អាន​បន្ថែម ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក​

ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២២ មករា ២០២១បានឲ្យថា ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដែលធ្វើឲ្យកីឡាកររូបនេះអាចខកខានការប្រកួតរបស់ក្រុមមួយរយៈពេល។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលទើបតែលេងបានសរុប១៤១នាទីឆ្លងកាត់ការបង្ហាញខ្លួនចំនួន៥ដងក្នុងរដូវកាលនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19 ។ Agueroខកខានការប្រកួត៣លើកកន្លងមកដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេ ហើយពេលនេះគេត្រូវអវត្តមានយូរបន្តិចហើយ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានសរសេរលើ Twitter ថា “ខ្ញុំមានរោគសញ្ញាខ្លះ ហើយខ្ញុំកំពុងធ្វើតាមបញ្ជារបស់វេជ្ជបណ្ឌិតដើម្បីឲ្យបានជាសះស្បើយ” ។ នេះគឺជាការខកខានមួយទៀត បន្ទាប់ពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City រូបនេះមានបញ្ហាជង្គង់ និងសរសៃពួរដោយត្រូវសម្រាកព្យាបាលមួយរយៈពេលដែរ។ Aguero ដែលបាននៅជាមួយក្លិប Man … អាន​បន្ថែម ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រនឹងម៉ូតូ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ស្ថិតក្នុងភូមិអូរចំណារ … អាន​បន្ថែម បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍

ដំណឹងល្អ ! មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីជាសះស្បើយអ្នកជំងឺ០៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសជូនព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ … អាន​បន្ថែម ដំណឹងល្អ ! មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីជាសះស្បើយអ្នកជំងឺ០៤នាក់

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុុសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុនCCCC Third … អាន​បន្ថែម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

បើករថយន្តកុងតឺន័រលឿនដល់ផ្លូវកោងខំប្រឹងបួងចង្កូតក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿន ពេលមកដល់ផ្លូវកោងខំប្រឹងបួងចង្កូតធ្វើឱ្យក្រឡាប់ដាច់រឺុម៉កសណ្តោងធ្លាក់ទូកុងតឺន័រមកក្រោម តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវ លេខ១៩២ក្នុងសង្កាត់ទឹកល្អក់ទី២ … អាន​បន្ថែម បើករថយន្តកុងតឺន័រលឿនដល់ផ្លូវកោងខំប្រឹងបួងចង្កូតក្រឡាប់ផ្ងារជើង

កូរ៉េខាងជើង​ស្ថិតនៅបាតតារាងជាប្រទេសដែលមានពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុត

កូរ៉េខាងជើងជាប្រទេសដែលមានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុតក្នុងទ្វីបអាស៊ី​។ តាមលទ្ធផលស្រាវជ្រាវរបស់អង្គការស្បៀងអាហារនិងកសិកម្ម​របស់អង្គការសហប្រជាជាតិ​​ FAO ​និងកម្មវិធីស្បៀងអាហារពិភពលោក ​WFP​ បានប្រកាសឲ្យដឹងថា មានពលរដ្ឋដល់ទៅ​៤៥% រស់នៅទឹកដីកូរ៉េខាងជើងខ្វះអាហារូបត្ថម្ភ​​ក្នុងដំណាក់កាលឆ្នាំ​២០១៧-២០១៩។ ចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើងខ្ពស់បំផុត​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​។ … អាន​បន្ថែម កូរ៉េខាងជើង​ស្ថិតនៅបាតតារាងជាប្រទេសដែលមានពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុត

លោកត្រាំទៅវាយកូនហ្គោលក្នុងថ្ងៃដំបូងដែលលោកចាកចេញពីសេតវិមាន​

កីឡាវាយកូនហ្គោលមិនត្រឹមតែ​ជាចំណូលចិត្តរបស់លោកត្រាំនោះឡើយ តែវាគឺជាមធ្យោបាយ​ដើម្បីលោកកាត់បន្ថយភាពតានតឹង​ ។ ក្នុងពេលដែលលោកបៃឌិនកំពុងតែស្ថិតនៅសេតវិមានដឹកនាំអាមេរិក លោកត្រាំ ត្រូវបានគេមើលឃើញ ទៅ វាយកូនហ្គោល​ទាំងព្រឹក​។ តាមសារព័ត៌មាន The … អាន​បន្ថែម លោកត្រាំទៅវាយកូនហ្គោលក្នុងថ្ងៃដំបូងដែលលោកចាកចេញពីសេតវិមាន​

ជប៉ុននឹងរៀបចំកីឡាអូឡាំពិក​តូក្យូឆ្នាំ២០២១ដូច​ការគ្រោងទុក

រដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំការប្រកួតកីឡាអូឡាំពិក​ តូក្យូ​២០២១ (Olympic Tokyo 2021)ដូចការគ្រោងទុក ។ ការលើកឡើងខាងលើ ក្រោយពេលដែលមានព័ត៌មានផ្សាយថា​ ប្រទេសជប៉ុនសម្រេចលុបការប្រកួតកីឡា មួយនេះ … អាន​បន្ថែម ជប៉ុននឹងរៀបចំកីឡាអូឡាំពិក​តូក្យូឆ្នាំ២០២១ដូច​ការគ្រោងទុក

លោកបៃឌិន​ដកតំណែងមន្ត្រីជំនាន់លោកត្រាំដែលមិនព្រមលាលែងចេញពីតំណែង

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានសម្រេចដកតំណែងមន្ត្រី​ពីររូប​​ដែលមិនព្រមដាក់លិខិតលាលែងចេញពីតំណែង​។ ប្រធានគណៈកម្មការទំនាក់ទំនងពលករ លោក​​ Peter Robb ​ត្រូវបានលោកបៃឌិន ដកតំណែងនៅថ្ងៃទី … អាន​បន្ថែម លោកបៃឌិន​ដកតំណែងមន្ត្រីជំនាន់លោកត្រាំដែលមិនព្រមលាលែងចេញពីតំណែង