រកឯណាបានទិញទំនិញ ចិននិងថៃ ពុំបាច់ទិញដោយខ្លួនឯងទេ..!!

ឥឡូវនេះកាន់តែងាយស្រួលចំពោះអតិថិជន ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានសេវាកម្មជួយទិញអីវ៉ាន់ពីវេបសាយផ្សេងៗ របស់ប្រទេសចិននិងថៃ  (គិតតម្លៃត្រឹមតែ 4-6 ភាគរយនៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) និងសេវាកម្មបញ្ញេីអីវ៉ាន់លក្ខណៈផ្ទាល់ខ្លួន … អាន​បន្ថែម រកឯណាបានទិញទំនិញ ចិននិងថៃ ពុំបាច់ទិញដោយខ្លួនឯងទេ..!!

ក្រុមអ្នកគាំទ្រលោកត្រាំនាំគ្នាមកកាន់រដ្ឋធានីដោយមិនខ្វល់ពីការឆ្លងកូវីដ​-១៩

ហាងលក់ទំនិញនានាក្នុងទីក្រុងវ៉ាស៊ីនតោនបានបិទទ្វារ ហើយយកក្តារទៅបាំងទ្វារបង្អួចកញ្ចក់ ក្នុងគោលដៅទប់ស្កាត់បាតុករហិង្សា​ឆក់ប្លន់ហាងលក់ទំនិញរបស់ខ្លួនដូចពេលមុនៗ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកត្រាំប្រកាសធ្វើមហាបាតុកម្មក្នុងថ្ងៃសភាបោះឆ្នោត អនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតី​ ។ នៅពេលនេះក្រុមអ្នកគាំទ្រលោកត្រាំ បាននាំគ្នា សម្រុកមកកាន់ទីក្រុងវ៉ាស៊ីនតោន … អាន​បន្ថែម ក្រុមអ្នកគាំទ្រលោកត្រាំនាំគ្នាមកកាន់រដ្ឋធានីដោយមិនខ្វល់ពីការឆ្លងកូវីដ​-១៩

សង្គមកូរ៉េខាងត្បូងបែកបាក់ដោយសារតែ​គម្រោងលើកលែងទោសដល់អតីតប្រធានាធិបតីពីររូបដែលជាប់ឃុំ

សង្គមកូរ៉េខាងត្បូង​បានបែកបាក់ជាពីរ​ ដោយម្ខាងគាំទ្រការលើកលែងទោសដល់អតីតប្រធានាធិបតី២រូប​ក្នុងប្រទេសនេះ ដែលបច្ចុប្បន្នកំពុងតែជាប់ឃុំខ្លួនក្នុងពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។ ចំណែកក្រុមមួយទៀតមិនគាំទ្រដល់ការលើកលែងទោសនោះឡើយ។ តាមលទ្ធផលស្ទង់មតិ របស់Realmeterដែលបានប្រកាសលទ្ធផលនៅថ្ងៃទី​៦ខែមករា ស្តីពីការលើកលែងទោស ឬមិនលើកលែងទោសដល់អតីតប្រធានាធិបតី​។ លទ្ធផលបង្ហាញឲ្យឃើញថា មានពលរដ្ឋ​៤៧,៧%គាំទ្រការលើកលែងទោស​ដល់អតីតប្រធានាធិបតីLee … អាន​បន្ថែម សង្គមកូរ៉េខាងត្បូងបែកបាក់ដោយសារតែ​គម្រោងលើកលែងទោសដល់អតីតប្រធានាធិបតីពីររូបដែលជាប់ឃុំ

ក្នុងមហាសន្និបាតបក្ស គីម ជុងអ៊ុន អំពាវនាវ​ឱ្យមានការលោតផ្លោះដ៏អស្ចារ្យ​ក្នុងវិស័យសេដ្ឋកិច្ច

នៅក្នុងមហាសន្និបាតបក្ស​ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច​៥ឆ្នាំកន្លងមក​មិនបានសម្រេចគោលដៅដូចការគ្រោងទុក​នោះឡើយ ។ នៅក្នុងមហាសន្និបាតនាថ្ងៃទី ៥ ខែមករា … អាន​បន្ថែម ក្នុងមហាសន្និបាតបក្ស គីម ជុងអ៊ុន អំពាវនាវ​ឱ្យមានការលោតផ្លោះដ៏អស្ចារ្យ​ក្នុងវិស័យសេដ្ឋកិច្ច

ខ្សែការពារ Alex Sandro របស់ក្រុមសេះបង្កង់ Juventus ធ្វើតេស្តវិជ្ជមានកូវីដ-១៩មុនពេលប៉ះក្រុម AC Milan

ក្រុមសេះបង្កង់ Juventus បានបញ្ជាក់ថា ខ្សែការពារ Alex Sandro បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ប៉ុន្តែខ្សែការពាររូបនេះមានអាការធម្មតា ហើយពេលនេះកំពុងញែកខ្លួនចេញដាច់ដោយឡែកពីគេបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ មានការព្រួយបារម្ភនៅក្នុងជំរុំហ្វឹកហាត់ក្លិប Juventus ដោយមិត្តរួមក្រុមខ្លះទៀតកំពុងធ្វើតេស្តអ្នកប៉ះពាល់ជាមួយ Sandro ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចាប់ផ្តើមនិងលេងបាន៨៣នាទីក្នុងអំឡុងពេលជ័យជម្នះរបស់ Juventus លើ Udinese កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្លិបមានទំនាក់ទំនងជាមួយអាជ្ញាធរសុខាភិបាលដើម្បីកំណត់នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃពិធីសារដែលត្រូវការដើម្បីអនុញ្ញាតឱ្យមានការបណ្តុះបណ្តាល និងសកម្មភាពប្រកួតប្រជែងរបស់ក្រុមក្នុងការការពារជំងឺកូវីដ-១៩” ។ ក្រុមរបស់លោក Andrea Pirlo ទាំងមូលនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩បន្ថែមទៀតមុនពេលមានការប្រកួតដ៏សំខាន់មួយនៅថ្ងៃពុធនេះជាមួយក្រុម AC Milan នៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ។ជាមួយគ្នានេះខ្សែការពារ Alex Sandro នឹងមិនមានវត្តមានក្នុងការប្រកួតនោះទេ ហើយក៏អាចគ្មានខ្សែប្រយុទ្ធ Alvaro Morata ដែរព្រោះខ្សែប្រយុទ្ធរូបនេះខកខានការប្រកួតកាលពីថ្ងៃអាទិត្យដោយសារបញ្ហាសាច់ដុំ ៕ … អាន​បន្ថែម ខ្សែការពារ Alex Sandro របស់ក្រុមសេះបង្កង់ Juventus ធ្វើតេស្តវិជ្ជមានកូវីដ-១៩មុនពេលប៉ះក្រុម AC Milan

មាន់ខ្នាយមាស Tottenham កក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយឈ្នះ Brentford

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឬ EFL Cup រដូវកាល២០២០-២០២១ ក្រោយយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល២ទល់០ កាលពីរាត្រីថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៦ មករានេះថា … អាន​បន្ថែម មាន់ខ្នាយមាស Tottenham កក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយឈ្នះ Brentford

ក្រុមជួញដូរគ្រឿងញៀនប្រើល្បិចថ្មី តែគេចមិនរួចពីសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ជាមួយថ្នាំញៀន១៧កញ្ចប់

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាមួយនិងថ្នាំញៀនខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួយដូរគ្រឿងញៀនដោយប្រើរូបភាពថ្មីដាក់គ្រឿងញៀនក្នុងកញ្ចប់ស្កគ្រាប់។ កិច្ចប្រតិបត្តិការណ៍នេះ គឺធ្វើឡើង កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ប្អេរ … អាន​បន្ថែម ក្រុមជួញដូរគ្រឿងញៀនប្រើល្បិចថ្មី តែគេចមិនរួចពីសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ជាមួយថ្នាំញៀន១៧កញ្ចប់

Real Madrid ចាប់អារម្មណ៍ចង់នាំយកកីឡាករ Pau Torres ពីVillarreal

ក្លិប Real Madrid មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករ David Alaba ក្នុងរយៈពេល២-៣សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ Pau Torres ក៏ត្រូវការតម្លៃខ្លួនច្រើននៅឯក្លិបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី៥ មករា ២០២១។ កីឡាករ Pau Torres ត្រូវបានគេមើលឃើញថា ជាជម្រើសមួយសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគតនៅឯ Real Madrid ដោយមិនគិតពីអ្វីដែលកើតឡើងចំពោះកិច្ចសន្យារបស់ Sergio Ramos ឡើយ។ ទម្រង់លេងរបស់កីឡាករវ័យ២៣ឆ្នាំជាមួយក្លិប Villarreal ពិតជាល្អមែនទែន ខណៈដែលរូបគេបានបង្កើតភាពជាដៃគូយ៉ាងល្អជាមួយ Sergio Ramos ក្នុងនាមជាខ្សែការពារពេលលេងឲ្យជម្រើសជាតិអេស្ប៉ាញកន្លងទៅ។ ក្លិប Villarreal បានដាក់តម្លៃខ្លួនប្រមាណ៥០លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់ Pau … អាន​បន្ថែម Real Madrid ចាប់អារម្មណ៍ចង់នាំយកកីឡាករ Pau Torres ពីVillarreal

ការប្រកួត ATP Cup ២០២១ មានប្រទេសតែ១២ប៉ុណ្ណោះចូលរួម

យោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា កីឡាករឆ្នើម២រូប គឺ Novak Djokovic និង Rafael Nadalនឹងធ្វើជាប្រធាននៅឯព្រឹត្តិការណ៍ ATP Cup នៅខែក្រោយដែលត្រូវបានកាត់បន្ថយមកត្រឹម១២ប្រទេសដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ កីឡាករវាយតឺន្នីសលេខ១ពិភពលោកសញ្ជាតិស៊ែប៊ី Djokovic នឹងដឹកនាំព្រឹត្តិការណ៍នេះ ខណៈដែលពួកគេសម្លឹងតំណែងការពារតំណែងជើងឯកចន្លោះពីថ្ងៃទី១ ដល់ទី៥ ខែកុម្ភៈនៅទីក្រុង Melbourne ។ … អាន​បន្ថែម ការប្រកួត ATP Cup ២០២១ មានប្រទេសតែ១២ប៉ុណ្ណោះចូលរួម

លោក ហ៊ុន ម៉ានី: ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ នៃរបបប្រល័យពូជសាសន៍

ភ្នំពេញ,លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានថ្លៃយ៉ាងដូច្នេះថា, យើងខ្ញុំជាយុវជនជំនាន់ក្រោយសូមលំឱនកាយគោរពដោយដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ ក្នុងនាមជាអ្នកបន្តវេន … អាន​បន្ថែម លោក ហ៊ុន ម៉ានី: ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ នៃរបបប្រល័យពូជសាសន៍

ពរពោះកូនដំបូងជាង៧ខែមែនក៏ សូដា នីតា និងយុទ្ធ ឋានៈ បន្តរក្សាជំហររៀបការនៅ៣ឆ្នាំក្រោយ

ភ្នំពេញ៖ ប្រកាសបើកចំហរចំណងស្នេហ៍ត្រឹមជាង២ខែប៉ុណ្ណោះតារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ មានដំណឹងល្អហើយគឺការទទួលបានតំណក់ឈាមរួមគ្នាមានវ័យជាង៧ខែហើយ ហើយកូនក្នុងផ្ទៃ សូដា នីតាគឺជាកូនប្រុសថែមទៀតផង។ ទោះជាយ៉ាងណាពួកគេបន្តប្រកាន់ជំហររួមរស់នឹងគ្នាបន្តរហូតដល់៣ឆ្នាំក្រោយទើបចូលរោងការ។ តារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ ធ្លាប់បានលេចចេញដំណឹងភ្ជាប់ពាក្យដោយស្ងាត់ៗរហូតអ្នកទាំងពីរបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរកាលពីអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅដោយពួកគេលើកឡើងថាការស្រលាញ់កើតចេញពីក្តីអាណិត និងការព្យាយាមធ្វើល្អដាក់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាតំណក់ឈាមរួមគ្នានេះនឹងអាចជម្រះមន្ទិលនិងពាក្យលេចលឺផងដែរថា ស្នេហារបស់ពួកគេគឺជាស្នេហាបែបលេងសើច ឬស្នេហាមួយឆាវដែលមិនមានភាពច្បាស់លាស់នោះ។ សូដា នីតា និងយុទ្ធ ឋានៈបានរៀបចំសែនព្រេនភ្ជាប់ពាក្យទទួលយកគ្នាជាស្វាមីភរិយានេះនឹងអាចឆ្លុះបញ្ចាំងពីស្នេហាដែលកាន់តែរឹងមាំច្បាស់លាស់ និងបន្សាបនូវដំណឹងលេចលឺថាជាស្នេហាភ្លើងចំបើង បានតែមួយខ្យល់នោះ។ តារាស្រីរូបនេះបានទទួលស្គាល់ថានាងពិតជាពរពោះកូនដំបូងរួមគ្នាជាមួស្វាមីនិងបានប្រកាសផ្អាកទទួលយកការងារសិល្បៈជាបណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនសម្រាលកូនប្រុសដំបូង។   ជាមួយគ្នានេះដែរលោក យុទ្ធ ឋានៈ វិញបានប្រាប់ ថារឿងមានកូនដំបូងរួមគ្នាគឺជារឿងពិតហើយពេលនេះភរិយាលោកពរពោះជាង៧ខែមកហើយដែរហើយតាមការពិនិត្យអេកូគឺពិតណាស់ថាជាកូនប្រុស។ លោកថាពិតជាសប្បាយរីករាយក្នុងនាមមានឈ្មោះជាឪពុកគេ ហើយអារម្មណ៍នេះមិនខុសពីបុរសដទៃឡើយ។ ទោះជាយ៉ាងណាលោកនៅតែរក្សាជំហររួមគ្នាជាមួយភរិយាទុករឿងមង្គលការនៅមួយឡែកដដែលគឺមិនរៀបការក្នុងអំឡុង៣ឆ្នាំនេះឡើយ។ លោកបញ្ជាក់ដែរថា មានឈ្មោះដែលស្រលាញ់ហើយគឺឈ្មោះ ស៊ិន សុផាកន ប៉ុន្តែមិនទាន់ប្រាកដក្នុងការដាក់ឈ្មោះនេះនៅឡើយដែលត្រូវរ់ងចាំការគន់គូរពីសំណាក់ព្រះសង្ឃផងដែរថា តើការដាក់ឈ្មោះនេះត្រូវនឹងថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសដែរឬយ៉ាងណា ៕      ដោយ៖ វឌ្ឍនា អាន​បន្ថែម ពរពោះកូនដំបូងជាង៧ខែមែនក៏ សូដា នីតា និងយុទ្ធ ឋានៈ បន្តរក្សាជំហររៀបការនៅ៣ឆ្នាំក្រោយ

កម្លាំងនគរបាលព័ទ្ធចាប់ចោរលួចកាច់សោ.កម៉ូតូម្នាក់ ផ្អើលពលរដ្ឋពេញភូមិ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចោរលួចកាច់សោ.កម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាល សហការព័ទ្ធចាប់ខ្លួនក្រោយធ្វើសកម្មភាពរួចបង្កលារភ្ញាក់ផ្អើលពេញភូមិ ។  ករណីបង្រ្កាបជនសង្ស័យចោរលួចកាច់សោ.កម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង២៣នាទី … អាន​បន្ថែម កម្លាំងនគរបាលព័ទ្ធចាប់ចោរលួចកាច់សោ.កម៉ូតូម្នាក់ ផ្អើលពលរដ្ឋពេញភូមិ