នគរបាលខេត្តបាត់ដំបងចុះបង្ក្រាបល្បែងស៊ីសងចំនួន០២ទីតាំងឃាត់ខ្លួនមនុស្ស០៦នាក់និងចាប់យកវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១៧និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន … អាន​បន្ថែម នគរបាលខេត្តបាត់ដំបងចុះបង្ក្រាបល្បែងស៊ីសងចំនួន០២ទីតាំងឃាត់ខ្លួនមនុស្ស០៦នាក់និងចាប់យកវត្ថុតាងមួយចំនួន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញសេចក្តីណែនាំ ចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញ សេចក្តីណែនាំ ស្តីពី វិធានការការពារការចម្លងបន្តពីការ ផ្ទុះការឆ្លងវីរុស កូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ … អាន​បន្ថែម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញសេចក្តីណែនាំ ចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ

លោក ឃួង ស្រេង បន្ដទទួលសម្ភារថ្នាំសម្លាប់មេរោគប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន គិតជាទឹកប្រាក់១៦.០០០ដុល្លារ

ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួលសម្ភារថ្នាំសម្លាប់មេ រោគប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន គិតជាទឹកប្រាក់១៦.០០០ដុល្លារ ។ ផលិតផលសម្លាប់មេរោគ … អាន​បន្ថែម លោក ឃួង ស្រេង បន្ដទទួលសម្ភារថ្នាំសម្លាប់មេរោគប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន គិតជាទឹកប្រាក់១៦.០០០ដុល្លារ

សមត្ថកិច្ចកំពុងតាមប្រមាញ់បុរសម្នាក់ជាឃាតកសម្លាប់ប្រពន្ធហើយគេចខ្លួនបាត់

ខេត្តសៀមរាប៖ សមត្ថកិច្ចជំនាញខេត្តសៀមរាប កំពុងតាមប្រមាញ់បុរសម្នាក់ជាឃាតកក្រោយសម្លាប់ស្ត្រីជាប្រពន្ធស្លាប់នៅក្នុងថ្លុកឈាមក្រោយមានទំនាស់ពាក្យសម្តីបន្តិចបន្តួចហើយគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍​​ទី ១៩ ខែ​ធ្នូ​ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ … អាន​បន្ថែម សមត្ថកិច្ចកំពុងតាមប្រមាញ់បុរសម្នាក់ជាឃាតកសម្លាប់ប្រពន្ធហើយគេចខ្លួនបាត់

មុននេះបន្តិច មានករណីអគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅច្បារអំពៅយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ ព័ត៌មានបឋមដែល អង្គភាព នគរដ្រេហ្គន ទើបទទួលបាន គឺមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជាង១០ ថ្ងៃទី២១ ខែធ្នូ … អាន​បន្ថែម មុននេះបន្តិច មានករណីអគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅច្បារអំពៅយ៉ាងសន្ធោសន្ធៅ

ក្រុមលោកផ្កាយ២ ភឺន ផល្លា ចេញធ្វើសកម្មភាពវាយ បាញ់ ប្លន់ដីប្រជាពលរដ្ឋ ទៀតហើយ នៅស្រុកព្រៃនប់ កាលពីម្សិលមិញ

ខេត្តព្រះសីហនុ៖ ក្រុមរបស់មេឈ្មួញរកស៊ីដីលោកផ្កាយ២ ភឺន ផល្លា មានតួនាទីជាមេបញ្ជាការង កងពលតូចលេខ៧០ បានបន្តចេញធ្វើសកម្មភាពទៀតហើយ ក្នុងគំនិតទុច្ចរិត ខាងជំនាញរំលោភយកដីប្រជាពលរដ្ឋ ដែលប្រើស្ទីលដដែលៗ … អាន​បន្ថែម ក្រុមលោកផ្កាយ២ ភឺន ផល្លា ចេញធ្វើសកម្មភាពវាយ បាញ់ ប្លន់ដីប្រជាពលរដ្ឋ ទៀតហើយ នៅស្រុកព្រៃនប់ កាលពីម្សិលមិញ

សូមប្រុងប្រយ័ត្ន! ​ព្យុះក្រវាញ ​ធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា ចុះត្រជាក់ថ្ងៃនេះដល់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ខែធ្នូនេះថា វិសម្ពាធដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើន​ឥទ្ឋិពល​របស់ខ្លួ​ន ទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ តាមការព្យាករ ព្យុះនេះ … អាន​បន្ថែម សូមប្រុងប្រយ័ត្ន! ​ព្យុះក្រវាញ ​ធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា ចុះត្រជាក់ថ្ងៃនេះដល់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២០

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា

លោក Pele ជាវីរបុរសបាល់ទាត់ប្រទេសប្រេស៊ីលបានផ្តល់កិត្តិយសដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះបានបង្កើតកំណត់ត្រារបស់លោកដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះ។ Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់ដែលស្មើគ្រាប់បាល់របស់អតីតកីឡាករ Pele ពេលលេងនៅក្រុម Santos ជាមួយនឹងការតែតបាល់បញ្ចូលទីក្នុងលទ្ធផលស្មើ ២-២ របស់ក្រុមBarcelona ជាមួយនឹងក្រុម Valencia នៅ La Liga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក Pele បាននិយាយដោយបង្ហោះលើ Instagram ថា “សូមអបអរសាទរចំពោះកំណត់ត្រាប្រវត្តិសាស្រ្តរបស់អ្នកគឺ Lionel Messiប៉ុន្តែអ្វីដែលសំខាន់បំផុតនោះសូមអបអរសាទរចំពោះអាជីពដ៏អស្ចារ្យរបស់អ្នកនៅឯក្លិប Barcelona”។ ស្របពេលដែល Messi សម្រេចបានលទ្ធផលល្អក្នុងការបង្ហាញខ្លួនបាន៧៤៨ប្រកួត លោក Pele បានបង្ហាញខ្លួនត្រឹមតែ៦៦៥ប្រកួតប៉ុណ្ណោះដើម្បីឈានដល់តួលេខដូចគ្នាខាងលើ។ សូមបញ្ជាក់ថា លោក Pele ដែលជាអតីតកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះការប្រកួត World Cup ៣ ដងទទួលបានឯតទគ្គកម្មពិភពលោកGuinness។លោកធ្លាប់លេងឱ្យក្លិប Santos … អាន​បន្ថែម វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា

Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមានជំនឿចិត្តថា ពួកគេនឹងឃើញតារាវាយតឺន្នីសឆ្នើមៗ របស់ពិភពលោករួមទាំងម្ចាស់ជើងឯកចំនួន៦ដងគឺកីឡាករ Roger Federer ក្នុងការបើកការប្រកួត Australian Open នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ចេញផ្សាយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សហព័ន្ធកីឡាវាយតឺន្នីសអូស្រ្តាលី និងរដ្ឋាភិបាលនៃរដ្ឋវិចតូរីយ៉ាបាននិយាយថា ការប្រកួតនេះត្រូវបានរៀបចំរយៈពេល៣សប្តាហ៍ដើម្បីចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈបន្ទាប់ពីការចរចារគ្នាលើវិធានការសន្តិសុខនិងសុវត្ថិភាពសុខភាពដើម្បីការពារកូវីដ-១៩។ ប្រធានរៀបចំការប្រកួតលោក Craig Tiley បាននិយាយថា “យើងមានការប្តេជ្ញាចិត្តពីកីឡាករគ្រប់រូបនៅក្នុងពិភពលោកដែលបានទៅប្រកួតនៅអូស្ត្រាលី។ ជាក់ស្តែងវាគឺជាការចាប់ផ្តើមនៃរដូវកាលនេះអ្វីដែលអាចកើតឡើងជាមួយនឹងបញ្ជីឈ្មោះកីឡាករល្បីៗ ប៉ុន្តែការប្តេជ្ញាចិត្តគឺត្រូវមានការការពារសុវត្ថិភាពផងដែរ”។ Federer បានធ្វើគេអះអាងថា គាត់នឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ បន្ទាប់ពីបានធ្វើការវះកាត់ជង្គង់ពីរដងកាលពីឆ្នាំមុន និងខកខានស្ទើរតែពេញមួយរដូវកាលនៃការលេងកីឡាវាយតឺន្នីស។ កីឡាករសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងថា ការជាសះស្បើយរបស់គាត់គឺហួសពីកាលវិភាគ ប៉ុន្តែគាត់បានទាក់ទងជាមួយម្ចាស់ជើងឯក Grand Slam … អាន​បន្ថែម Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យ៥នាក់បន្តបន្ទាប់ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់នេះឃាត់ខ្លួនបាននៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម … អាន​បន្ថែម នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យ៥នាក់បន្តបន្ទាប់ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន

ក្លិប Schalke បណ្តេញអ្នកចាត់ការលោក Manuel Baum បន្ទាប់ពីដឹកនាំមិនបានល្អក្របខ័ណ្ឌ Bundesliga

យោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia កាលពីចុងសប្តាហ៍នេះបានឲ្យដឹងថា ក្លិប Schalke 04 ដែលបានធា្លក់ដល់ឈរបាតតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបណ្តេញគ្រូបង្វឹកលោក Manuel Baum ចេញពីតំណែងកាលពីចុងសប្តាហ៍នេះបន្ទាប់ពីដឹកនាំ២៨ប្រកួតមិនសូវបានល្អ គឺចាញ់និងស្មើ។ ក្លិបបានតែងតាំងលោកSteve Stevens ជាគ្រូបង្វឹកបណ្តោះអាសន្នដើម្បីដឹកនាំបន្ត។ ការប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Manuel Baum វ័យ៤១ឆ្នាំគឺចាញ់ Freiburg ២-០ ក្នុងផ្ទះកាលពីថ្ងៃពុធសប្តាហ៍មុនដែលធ្វើឱ្យពួកគេឈរនៅបាតតារាងដោយមាន៤ពិន្ទុបន្ទាប់ពី … អាន​បន្ថែម ក្លិប Schalke បណ្តេញអ្នកចាត់ការលោក Manuel Baum បន្ទាប់ពីដឹកនាំមិនបានល្អក្របខ័ណ្ឌ Bundesliga

បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយពីបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់២ ក្នុងការប្រកួតសប្តាហ៍ទី១២របស់ខ្លួន។ ចំណែកក្រុមភ្ញៀវ២ក្រុមធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួនគឺក្រុម Leicester City បានយកឈ្នះក្រុមខ្លាំង Tottanham ២ទល់០ និងក្រុម Aston Villa បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ៣ទល់០។ … អាន​បន្ថែម បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី