សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានប្រកាសថា ខ្សែបម្រើ Mohamed Elnenyរបស់ក្រុម Arsenal និងជាកីឡាករជម្រើសជាតិផងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលគាត់បំពេញភារកិច្ចប្រកួតលក្ខណៈអន្តរជាតិ។ កីឡាករវ័យ២៨ឆ្នាំរូបនេះមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែបានធ្វើតេស្តវិជ្ជមាននៅពេលមកដល់ប្រទេស Togo សម្រាប់ការប្រកួតជម្រុះទ្វីបអាហ្វ្រិករបស់អេហ្ស៊ីបកាលពីថ្ងៃអង្គារ។ កាលពីថ្ងៃចន្ទលីកកំពូលអង់គ្លេស Premier League បានប្រកាសលទ្ធផលវិជ្ជមានចំនួន១៦នាក់ពីកីឡាករចំនួន១.២០៧ នាក់ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តរកជំងឺកូវីដ-១៩រវាងថ្ងៃទី៩ និងថ្ងៃ១៥ ខែវិច្ឆិកា។ កីឡាករ និងបុគ្គលិកទាំងនោះដែលបានធ្វើតេស្តវិជ្ជមានត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១០ថ្ងៃ។ លទ្ធផលរបស់កីឡាករ Mohamed Elneny កើតឡើងបន្ទាប់ពីមិត្តរួមក្រុមអេហ្ស៊ីបរបស់គាត់គឺកីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩កាលពីថ្ងៃសុក្រ។ សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថាMohamed Elneny បានធ្វើតេស្តអវិជ្ជមានចំនួន៣ដងចាប់តាំងពីបានបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិរ បន្ទាប់ពីការទទួលជ័យជម្នះ ១-០ លើក្រុម Togo កាលពីថ្ងៃសៅរ៍នៅពេលដែលខ្សែបម្រើរូបនេះលេងបាន៩០នាទីពេញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានលើកទី៤ ក៏បង្ខំចិត្តត្រូវនៅដោយឡែកពីគេ១០ថ្ងៃ។ … អានបន្ថែម ខ្សែបម្រើក្រុម Arsenal និងជាជម្រើសជាតិអេហ្ស៊ីបធ្វើតេស្តវិជ្ជមានកូវីដ-១៩