ភ្នំពេញ៖ កុមារាល្បីពីកម្ពុជា ធុច សាឡិ ខកខានក្នុងការចេញទៅសិក្សានៅប្រទេសចិនអស់ជាងមួយឆ្នាំមកហើយពោលគឺក្រោយពីការមកលេងស្រុកកំណើត ប៉ុន្តែជាប់គាំងដោយសារជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាអតីតក្មេងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរនេះនឹងវិលទៅបន្តការសិក្សានៅដើមឆ្នាំក្រោយនេះ។ គេចាំបានថា សាងភាពភ្ញាក់ផ្អើលក្នុងនាមជាកុមារកម្ពុជាលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គខេត្ត សៀមរាប សាឡិ បានធ្វើឲ្យពិភពលោកកោតសរសើរខ្លាំងព្រោះតែកុមារារូបនេះអាចនិយាយបានជាច្រើនជាង១៥ភាសាពីភ្ញៀវទេសចរបរទេស ដើម្បីទាក់ទាញភ្ញៀវឲ្យទិញវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ សាឡិ មានវាសនាទទួលបានការអាណិតស្រលាញ់ ចិញ្ចឹមបីបាច់ និងមានឱកាសចេញទៅសិក្សានៅប្រទេសចិនដែលជាក្តីប្រាថ្នាដ៏ធំក្នុងជីវិត។ ថ្មីៗនេះសមត្ថភាពនៃការសិក្សារបស់សាឡិ ក៏ទទួលបានការចាប់អារម្មណ៍រហូតស្ថានីយទូរទស្សន៍នៅប្រទេសចិន បានអញ្ជើឲ្យចូលរួមក្នុងកម្មវិធីធំល្បមួយចំនួននៅប្រទេសចិន និងបានបង្កើតឲ្យមានមោទភាពសម្រាប់កម្ពុជាដែលមានធនធានមនុស្សដ៏ល្អបែបនេះ។ ក្រោយពីចំណាយពេលសិក្សានៅប្រទេសចិនក្នុងរយៈពេលខ្លីប៉ុណ្ណោះកុមារារូបនេះអាចប្រជែងដណ្តើមបានចំណាត់ថ្នាក់លេខ១ប្រចាំថ្នាក់ក្នុងចំណោមសិស្សមកពីបណ្តាប្រទេសនានាជុំវិញសាកលលោកចំនួន១៤នាក់ផ្សេងទៀត។ ការទទួលបានលទ្ធផលនៃការសិក្សាល្អមិនមែនបានមកដោយចៃដន្យទេ គឺកើតចេញពីការខិតខំប្រឹងប្រែងព្យាយាមទាំងអស់។ … អានបន្ថែម ធុច សាឡិ ត្រៀមវិលទៅរៀនបន្តនៅប្រទេសចិនដើមឆ្នាំ២០២១ក្រោយស្ងប់ស្ងាត់កូវីដ-១៩