កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន៣៧កញ្ចប់តូចធំ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលេខ២៣៤ … អាន​បន្ថែម កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣០៥០ដុល្លារ អត់សាច់ប្រាក់

ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣០៥០ដុល្លារ អត់សាច់ប្រាក់ កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមុិញ។ បន្ទាប់ពីមន្ត្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​២​ ខែ​ … អាន​បន្ថែម សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣០៥០ដុល្លារ អត់សាច់ប្រាក់

នាំគ្នាលួចម៉ូតូបានហើយតែរត់មិនរួចនគរបាលអូរបែកក្អមឃាត់ខ្លួនបាន២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋបានហើយតែរត់រួចត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង០៥នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានសំណង់ ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ … អាន​បន្ថែម នាំគ្នាលួចម៉ូតូបានហើយតែរត់មិនរួចនគរបាលអូរបែកក្អមឃាត់ខ្លួនបាន២នាក់

ស្ត្រីម្នាក់ស្រវឹងស្រាចង.ក សម្លាប់កូនរួច ចង.ក សម្លាប់ខ្លួនឯងតាមក្រោយផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ មានករណីដ៏រន្ធត់មួយកម្រនឹងកើតឡើងណាស់ ខណៈអ្នកភូមិបានប្រទះឃើញស្ត្រីម្នាក់និងកូនប្រុសម្នាក់ចងកនៅមុខផ្ទះបាយបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពទាំងយប់ដោយខ្លាចថាជាអំពើឃាតកម្ម។ ការប្រទះឃើញសពនេះបានកើតឡើងនៅព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ … អាន​បន្ថែម ស្ត្រីម្នាក់ស្រវឹងស្រាចង.ក សម្លាប់កូនរួច ចង.ក សម្លាប់ខ្លួនឯងតាមក្រោយផ្អើលទាំងយប់

លោក កួយ កុង ៖ ក្រសួងការបរទេស ​ឱ្យ​អ្នកកាសែត ដែល​យក​ព័ត៌មាន​នា​ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ហុង​គ្រី ធ្វើតេស្តរ​កកូ​វីដ​-១៩

ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកកាសែត ដែល​ចុះ​យក​ព័ត៌មាន​នា​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter … អាន​បន្ថែម លោក កួយ កុង ៖ ក្រសួងការបរទេស ​ឱ្យ​អ្នកកាសែត ដែល​យក​ព័ត៌មាន​នា​ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ហុង​គ្រី ធ្វើតេស្តរ​កកូ​វីដ​-១៩

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចហើយក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ … អាន​បន្ថែម លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចហើយក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ … អាន​បន្ថែម ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលកាលពីយប់មិញក្រុមខ្លាំង២ បានទទួលបរាជ័យនៅក្រៅទឹកដីរបស់ខ្លួនគឺក្រុមខ្លាំងមកពីបារាំង PSG និងក្រុមខ្លាំងមកពីអង់គ្លេស Manchester United ។ ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល២ទល់១ ដោយមានកីឡាករ២នាក់របស់ PSG ទទួលបានកាតក្រហមទៀតផង។ ចំណែកក្រុមបិសាចក្រហម Man United បានបរាជ័យក្រោមថ្វីជើងក្រុមមកពីទួរគី Istanbul Basaksehir ដែរដោយក្រុមបិសាចក្រហមនៅតែឈរលេខ១ក្នុងពូលដដែល … អាន​បន្ថែម PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

ក្រសួងអប់រំ៖ គ្រឹះស្ថាន អប់រំ ដែលមាន បុគ្គលិក សិស្ស និស្សិត ជួប ផ្ទាល់ ប្រមុខ ការទូត ហុង គ្រី ត្រូវ ផ្អាក ការសិក្សា

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី ៤ ខែវិច្ឆិកា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​គ្រឹះស្ថានសិក្សា ដែលមាន​បុគ្គលិក សិស្ស … អាន​បន្ថែម ក្រសួងអប់រំ៖ គ្រឹះស្ថាន អប់រំ ដែលមាន បុគ្គលិក សិស្ស និស្សិត ជួប ផ្ទាល់ ប្រមុខ ការទូត ហុង គ្រី ត្រូវ ផ្អាក ការសិក្សា

Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

ក្លិប Ateltico Madrid បានចុះហត្ថលេខាទិញបានខ្សែបម្រើកណ្តាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល Geoffrey Kondogbia ពីគូប្រជែងក្លិបអេស្ប៉ាញ Valencia ។ Kondogbia វ័យ២៧ឆ្នាំបានចូលរួមជាមួយ AtleticoMadird ក្នុងកិច្ចសន្យា៤ឆ្នាំសម្រាប់ថ្លៃឈ្នួលដែលមិនបានបង្ហាញ។ កីឡាកររូបនេះត្រូវបានគេមើលឃើញថាជាអ្នកជំនួសកីឡាករអន្តរជាតិហ្គាណា Thomas Partey ដែលបានចូលរួមជាមួយក្លិបនៅ Premier League នៅថ្ងៃផុតកំណត់នៃការផ្ទេរ។ យោងទៅតាមច្បាប់ La Liga ក្លិប Atletico Madrid ត្រូវបានអនុញ្ញាតឱ្យបន្ថែម៣០ ថ្ងៃទៀតនៅខាងក្រៅទីផ្សារដោះដូរកីឡាករដើម្បីជំនួសកីឡាករ Partey។ គេហទំព័ររបស់ Atletico Madrid បានពិពណ៌នាអំពី Kondogobia ថា“អ្នកប្រដាល់ក្នុងប្រអប់មួយទៅប្រអប់មួយគឺមានវត្តមានយ៉ាងរឹងមាំនៅតំបន់កណ្តាល និងរួមចំណែកការពារ និងវាយលុក” ។ កីឡាករ Kondogobia ដែលមានដើមកំណើតនៅប្រទេសបារាំងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះក្រុមអេស្ប៉ាញ Sevilla មុនពេលប្រកបអាជីពនៅ Monaco ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង និង Inter Milan នៅ Serie A … អាន​បន្ថែម Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ប៉េកាំង៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ … អាន​បន្ថែម រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ស្លាប់មួយរបួសធ្ងន់២ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីឆ្នេររាម … អាន​បន្ថែម ស្លាប់មួយរបួសធ្ងន់២ដោយសារគ្រោះថ្នាក់ចរាចរណ៍