ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ក្លិបបានផ្សព្វផ្សាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិបដែលបានសរសេរថា“Real Madrid ទាក់ទងថាកីឡាកររបស់យើង Eder Militao បានផ្តល់លទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ។ កីឡាករទាំងអស់និងបុគ្គលិកបច្ចេកទេសដែលធ្វើការដោយផ្ទាល់ជាមួយពួកគេបានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តដូចគ្នា”។ លទ្ធផលតេស្តវិជ្ជមានរបស់ Miltao ជួយកាត់បន្ថយជម្រើសការពាររបស់ក្លិប Real Madrid ក្រោមការដឹកនាំលោក Zinedine Zidane សម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ដោយគ្រាន់តែមាន Marcelo, FerlandMendy, Sergio Ramos និង Raphael Varane រួមជាមួយ Lucas … អាន​បន្ថែម ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ។ លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires ។ បច្ចុប្បន្នម៉ារ៉ាដូណាជាគ្រូបង្វឹកក្លិបក្នុងស្រុកឈ្មោះ Gimnasia y Esgrima ហើយក្រោយពីលោកត្រូវព្យាបាលជំនួយការរបស់លោកជាអ្នកចាត់ចែងជំនួសសម្រាប់ការប្រកួតរបស់ក្រុម។ របាយការណ៍បាននិយាយថា លោកម៉ារ៉ាដូណាដែលធ្លាប់បានឈ្នះពានរង្វាន់ការប្រកួតបាល់ទាត់ពិភពលោកជាមួយអាហ្សង់ទីនក្នុងឆ្នាំ១៩៨៦ និងត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុត ត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យដើម្បីធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ ខណៈដែលគាត់មានអាការខ្សោយ ហើយគាត់នឹងត្រូវធ្វើការត្រួតពិនិត្យជាច្រើនថ្ងៃបន្តទៀត ។ លោកម៉ារ៉ាដូណាបានរងទុក្ខជាញឹកញាប់នៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជារឿយៗដោយសារតែរបៀបរស់នៅដ៏ខ្ជះខ្ជាយ និងដោយសារតែបញ្ហាសុខភាពរបស់លោកផងដែរ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Napoli រូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីខែមករា ឆ្នាំ២០១៩ ដោយមានឈាមហូរក្នុងពោះ។ លោកក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីឆ្នាំ២០០៤ ដោយមានបញ្ហាបេះដូង និងផ្លូវដង្ហើមធ្ងន់ធ្ងរដែលទាក់ទងនឹងការប្រើប្រាស់សារធាតុកូកាអ៊ីន។ ក្រោយមកគាត់បានទទួលការស្តារនីតិសម្បទាដោយសារគ្រឿងញៀននៅគុយបា និងអាហ្សង់ទីនមុនពេលវះកាត់ក្រពះនៅឆ្នាំ២០០៥ បានជួយឱ្យគាត់ស្រកទម្ងន់។ ក្នុងឆ្នាំ២០០៧ គាត់បានពិនិត្យសុខភាពខ្លួនឯងនៅក្នុងគ្លីនិកមួយនៅទីក្រុង Buenos Aires ដើម្បីជួយគាត់ឲ្យជៀសផុតពីបញ្ហាគ្រឿងស្រវឹងផងដែរ ៕ … អាន​បន្ថែម លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកព្រះពុទ្ធរូបហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុករូបចម្លាក់ព្រះពុទ្ធខូចខាតអស់ជាច្រើនរូប ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនិងធ្វើឲ្យអ្នកជិះក្នុងរថយន្តរងរបួសស្រាល៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើរ … អាន​បន្ថែម បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកព្រះពុទ្ធរូបហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារក្រឡាប់ផ្ងារជើង

នារីម្នាក់បេីករថយន្តព្រូសរវល់ឱនរេីសទូរស័ព្ទ​ជ្រុលទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆាមីឆា​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ដោយសារតែមិនមានការប្រុងប្រយ័ត្ន​មួយភ្លែត​របស់នារីម្នាក់​បាន បេីករថយន្តព្រូសឱនរេីសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងធ្វេីឲ្យម្ចាស់ឡំប្រឺតា​រងរបួសក្បាលនិងជង្គង់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​ ។ ​ … អាន​បន្ថែម នារីម្នាក់បេីករថយន្តព្រូសរវល់ឱនរេីសទូរស័ព្ទ​ជ្រុលទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆាមីឆា​រងការខូចខាតយ៉ាងដំណំ

អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៤១គ្រួសារ ក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត … អាន​បន្ថែម អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៤១គ្រួសារ ក្នុងស្រុកសៀមបូក

បោះឆ្នោតអាមេរិក បេក្ខភាពទាំងពីរ កំពុងរង់ចាំលទ្ធផល

មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិកមិនទាន់អាចកំណត់បានថាអ្នកណាឈ្នះឬចាញ់នៅឡើយទេ បើទោះបីទីតាំងបោះឆ្នោតមួយចំនួនបានបិទហើយក្តី ។ បេក្ខភាពទាំងពីររូប និងក្រុមការងារ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីការរាប់សន្លឹកឆ្នោត ។ តាមគម្រោង​នៅល្ងាចថ្ងៃទី ៤ … អាន​បន្ថែម បោះឆ្នោតអាមេរិក បេក្ខភាពទាំងពីរ កំពុងរង់ចាំលទ្ធផល

ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងហូជីមិញ លិចលង់ដោយជំនន់ទឹកភ្លៀង

នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា កម្រិតទឹកនៅស្ថានីយភូអាង និង ញ៉ាបែ បានកើនឡើងខ្ពស់ពី១,៥០ម៉ែត្រដល់ ១,៥៥ម៉ែត្រ ធ្វើឲ្យផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ។ … អាន​បន្ថែម ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងហូជីមិញ លិចលង់ដោយជំនន់ទឹកភ្លៀង

លោក ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ៣០០០គ្រួសារ នៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ … អាន​បន្ថែម លោក ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ៣០០០គ្រួសារ នៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង

នគរបាលទទួលបទបញ្ជាចុះដកហូតការតាំងលក់សម្ភាររួមផ្សំបទល្មើសជលផល

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល អាជ្ញាធរភូមិ-ឃុំ ទទួលបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះដកហូតការតាំងលក់សម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ។ ករណីសមត្ថកិច្ចចុះដកហូតសម្ភារពាក់ព័ន្ធបទល្មើសនេសាទខាងលើ … អាន​បន្ថែម នគរបាលទទួលបទបញ្ជាចុះដកហូតការតាំងលក់សម្ភាររួមផ្សំបទល្មើសជលផល

ស្លាប់តាំងពីឆ្នាំ២០១២ តែនៅមានឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០

អ្នកបោះឆ្នោតឈ្មោះ Frances Reckhow ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត គត់ត្រាថាមានសន្លឹកឆ្មោតសម្រាប់បោះនៅក្នុងឆ្នាំ២០២០ ក្នុងទីក្រុង ញូវយ៉ក ។ ប៉ុន្តែក្រោយការស្រាវជ្រាវក៏បានរកឃើញថាឈ្មោះនេះបានស្លាប់តាំងពីឆ្នាំ២០១២មកម៉្លេះ។ ប្រព័ន្ធផ្សព្ចផ្សាយអាមេរិកបានផ្សាយថា … អាន​បន្ថែម ស្លាប់តាំងពីឆ្នាំ២០១២ តែនៅមានឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

បោះឆ្នោតជាប្រវត្តិសាស្ត្រអាមេរិកឆ្នាំ២០២០ចាប់ផ្តើមហើយ

ការបោះឆ្នោតអាមេរិកត្រូវបានចាត់ទុកថាជាការបោះឆ្នោតប្រវត្តិសាស្ត្រ ដោយមានពលរដ្ឋបោះឆ្នោតមុនពេលកំណត់ច្រើនបំផុតមិនធ្លាប់មាន ហើយការចំណាយក៏ច្រើនបំផុតដែរសម្រាប់ការបោះឆ្នោតនេះ គឺមានចំនួនដល់ទៅ១៤ពាន់លានដុល្លារ ច្រើនជាងទ្វេដងនៃការបោះឆ្នោតកាលពីឆ្នាំ២០១៦។ នៅពេលនេះការបោះឆ្នោតជាផ្លូវការចាប់ផ្តើមហើយ នៅវេលាម៉ោង០ ថ្ងៃទី៣ខែវិច្ឆិកា ម៉ោងនៅអាមេរិក។ ស្រុកតូចចំនួនពីរគឺស្រុក … អាន​បន្ថែម បោះឆ្នោតជាប្រវត្តិសាស្ត្រអាមេរិកឆ្នាំ២០២០ចាប់ផ្តើមហើយ