Coutinho ពិចារណាចេញពី Barcelona ទៅ AC Milan បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនលើទីលាន

កីឡាករ Philippe Coutinho ត្រូវបានគេផ្សារភ្ជាប់ជាមួយក្លិប AC Milan ហើយពេលនេះក្រុមខ្លាំងនៅ Serie A មួយនេះកំពុងពិចារណាក្នុងការផ្លាស់ប្តូរកីឡាករឆ្នើមរបស់ក្រុម Barcelona រូបនេះនៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ កីឡាករវ័យ២៩ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីក្លិបអឺរ៉ុបជាច្រើនប៉ុន្តែលោក Rossoneri មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារមានហិរញ្ញវត្ថុរឹងមាំដែលអាចឱ្យពួកគេបំពេញតាមការទាមទារប្រាក់ឈ្នួលខ្ពស់របស់ Coutinho បាន។ ស្របពេលដែលសារព័ត៌មានអុីតាលីបានរាយការណ៍ថា ក្រុម AC Milan កំពុងតែពិចារណាចុះកុងត្រាជាមួយ Coutinho កីឡាករ Junior Firpoគឺជាកីឡាករម្នាក់ទៀតដែលរំពឹងថា នឹងចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះដែរ។ Barcelona បានឈានដល់កិច្ចព្រមព្រៀងជាអាទិភាពក្នុងការលក់ខ្សែការពារឆ្វេង Junior Firpo ទៅ Leeds United ជាថ្នូរនឹងទឹកប្រាក់ជាង១៥លានអឺរ៉ូ ហើយការចាកចេញរបស់គាត់នឹងត្រូវប្រកាសជាផ្លូវការនៅពេលដែលគាត់បានធ្វើការពិនិត្យសុខភាពរួចរាល់នៅក្រុមថ្មីរបស់គាត់។ សូមបញ្ជាក់ថា កីឡាករ Philippe Coutinho សញ្ជាតិប្រេស៊ីលវ័យ២៩ឆ្នាំបានចាកចេញពីក្លិបហង្សក្រហម Liverpool ក្នុងឆ្នាំ២០១៨ ទៅចូលរួមជាមួយក្លិប Barcelona ប៉ុន្តែត្រូវបានក្លិប Bayern … អាន​បន្ថែម Coutinho ពិចារណាចេញពី Barcelona ទៅ AC Milan បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនលើទីលាន

Man Utd ត្រៀមឲ្យ Real Madrid ខ្ចីជើង Donny van de Beek លើកិច្ចព្រមព្រៀង២លានផោន

ក្លិប Real Madrid ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Donny van de Beek ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប៉ុន្តែក្រុមយក្សនៅ La Liga មួយនេះចង់ធ្វើឱ្យការផ្លាស់ប្ដូរនេះជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២២ ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស dailystar បានឲ្យដឹងថា Donny van de Beek ត្រូវបានក្លិប Real Madrid ចង់បានម្តងរួចមកហើយ … អាន​បន្ថែម Man Utd ត្រៀមឲ្យ Real Madrid ខ្ចីជើង Donny van de Beek លើកិច្ចព្រមព្រៀង២លានផោន

ប្អូនប្រុសកីឡាករ Kylian Mbappe បន្តកុងត្រាលេងឲ្យក្លិបបាល់ទាល់ទាត់Paris Saint-Germain រហូតដល់ឆ្នាំ២០២៤

​កីឡាករEthan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធKylian Mbappe បានបន្តកុងត្រាលេងឲ្យក្លិបយក្សបារាំងParis Saint-Germain រហូតដល់ឆ្នាំ២០២៤។ ​យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Paris Saint-Germain កីឡាករវ័យ១៥ឆ្នាំ Ethan Mbappe​ទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយរូបគេមានសមត្ថភាពលេងនៅក្នុងតំបន់ប្រយុទ្ធបានយ៉ាងល្អ។ គាត់ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងពេលគាត់លេងនៅក្នុងពានរង្វាន់ International Champions Cup ក្នុងឆ្នាំ២០១៩។ ​ចំណែក Ethan Mbappe ក៏បានសរសេរនៅលើ បណ្តាញសង្គម Instagram ថា … អាន​បន្ថែម ប្អូនប្រុសកីឡាករ Kylian Mbappe បន្តកុងត្រាលេងឲ្យក្លិបបាល់ទាល់ទាត់Paris Saint-Germain រហូតដល់ឆ្នាំ២០២៤

រកឃើញហើយក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គ៨ក្រុមចុងក្រោយត្រូវបានបញ្ចប់កាលពីរាត្រីម្សិលមិញ ដោយបានរកឃើញ២ក្រុមទៀតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ក្នុងនោះគេរកឃើញ២ក្រុមដំបូងដែលបានប្រកួតកាលពីថ្ងៃទី២កន្លងទៅ ហើយនៅយប់ម្សិលមិញរកឃើញ២ក្រុមទៀតដែលត្រូវឡើងទៅវគ្គ៤ក្រុមដែរ។ យោងតាមលទ្ធផលរបស់សារព័ត៌មាន soccerway និង BBC Sport នៅព្រឹកថ្ងៃទី៤ កក្កដានេះបានបង្ហាញថា ក្រុមខ្លាំងដាណឺម៉ាកបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ក្នុងលទ្ធផល២ទល់១ … អាន​បន្ថែម រកឃើញហើយក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ២០២០

ព័ត៌មានបឋម!🔥 អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ(មានវីដេអូ​)

ខេត្តកណ្ដាល៖ ឃ្លាំងស្តុកប្រេងមួយកន្លែង កំពុងរងនូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន … អាន​បន្ថែម ព័ត៌មានបឋម!🔥 អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ(មានវីដេអូ​)

ផ្ទុះរឿងធំហើយ! សុខ រ៉ាស៊ី ព្រមានផ្តឹងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាដាក់ពន្ធធនាគារពីបទឆបោក

 ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានថ្ងៃមុនេះបានធ្វើឲ្យគេចាប់អារម្មណ៍ទៅលើករណីព្យាយាមទំនាក់ទំនង លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សមិនបាន។ ករណីនេះបានក្លាយជាប្រធានបទសម្រាប់ការជជែកពីអ្នកក្នុងចង្កោមសិល្បៈជាហូរហែរ … អាន​បន្ថែម ផ្ទុះរឿងធំហើយ! សុខ រ៉ាស៊ី ព្រមានផ្តឹងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាដាក់ពន្ធធនាគារពីបទឆបោក

🌋ភ្នំភ្លើងហ្វី លីពីនព្រួសកង្អែបញ្ចេញឧស្ម័នពុល ពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

រដ្ឋាភិបាលហ្វីលីពីនបានជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាពក្រោយការផ្ទុះភ្នំភ្លើង Taal កើនឡើងកម្រិតទី៣។ វិទ្យាស្ថានភ្នំភ្លើងនិងវិទ្យាសាស្រ្តហ្វីុលីពីន បានប្រកាសថា ភ្នំភ្លើង Taal បានព្រួសកង្អែ Magma ពណ៌ខ្មៅកម្ពស់ជាង … អាន​បន្ថែម 🌋ភ្នំភ្លើងហ្វី លីពីនព្រួសកង្អែបញ្ចេញឧស្ម័នពុល ពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

មិនខ្វល់ពីកូវីដ-១៩ ពលករកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើបាតុកម្ម

នៅថ្ងៃទី ៣ខែកក្កដា ពលករកូរ៉េខាងត្បូងប្រមាណជិត១ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដោយមិនខ្វល់ពីការព្រមានពីការឆ្លងកូវីដ-១៩ ផ្ទុះឡើងជាថ្មីនោះទេ ។ ក្រុមសហជីពកម្មករបានឡើងគម្រោងធ្វើបាតុកម្មនៅក្នុងតំបន់ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ។ … អាន​បន្ថែម មិនខ្វល់ពីកូវីដ-១៩ ពលករកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើបាតុកម្ម

អុីតាលីបំបាក់ក្រុមខ្លាំងបែលហ្ស៊ិកឡើងជួបអេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ

ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយឡើងប៉ះអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២ កក្កដាម្សិលមិញនេះ។ ចំណែកក្រុមខ្លាំងអេស្ប៉ាញបានយកឈ្នះក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់១ ក្រោយពីការប្រកួតស្មើគ្នា១ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport និង … អាន​បន្ថែម អុីតាលីបំបាក់ក្រុមខ្លាំងបែលហ្ស៊ិកឡើងជួបអេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ

Toni Kroos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

ខ្សែបម្រើ Toni Kroos បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីបានបង្ហាញខ្លួនអស់រយៈពេល១១ឆ្នាំ។ សារព័ត៌មាន MARCA បានផ្សាយថា ខ្សែបម្រើរបស់ក្លិប Real Madrid រូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលដឹកនាំដោយលោក Joachim Low បានធ្លាក់ចេញពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ក្រោមថ្វីជើងរបស់ក្រុមអង់គ្លេស ហើយអតីតកីឡាកររបស់ក្លិប Bayern Munich រូបនេះមានអារម្មណ៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបោះជំហានទៅមុខទៅរកការចូលនិវត្តន៍។ នៅក្នុងបណ្តាញសង្គម Twitter កីឡាករ Toni Kroos បាននិយាយថា “ខ្ញុំបានលេងឱ្យអាឡឺម៉ង់១០៦ដង”។ កីឡាកររបស់ក្លិប Real Madrid រូបនេះបានបន្ថែមទៀតថា “វានឹងមិនមានពេលណាផ្សេងទៀតឡើយ”។ … អាន​បន្ថែម Toni Kroos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

AC Milan នឹងចំណាយ១០លានអឺរ៉ូដើម្បីចុះហត្ថលេខាយក James Rodriguez

ការចាកចេញរបស់លោក Carlo Ancelotti ពីកីឡដ្ឋាន Goodison Park បានធ្វើឱ្យខ្សែប្រយុទ្ធ James Rodriguez ស្ថិតក្នុងស្ថានភាពពិបាកជាងមុន ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយក្រុម AC Milan ក្នុងតម្លៃ១០លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៣ កក្កដានេះ។ James បានចំណាយពេលតែមួយរដូវកាលជាមួយក្លិប Everton នៅ Premier League ហើយគាត់បានបង្ហាញពីគុណភាពលេងរបស់គាត់យ៉ាងល្អទោះបីជាអ្នកគាំទ្រមានការងឿងឆ្ងល់ចំពោះបញ្ហាសុខភាពជាច្រើនរបស់គាត់ដែលបានញាំញីក្នុងរដូវកាលមុនក៏ដោយ។ ការមកដល់របស់លោក Rafa Benitez មិនបានធ្វើឱ្យប្រសើរឡើងនូវឱកាសរបស់ James ក្នុងការស្នាក់នៅលើទឹកដី Merseyside ទេហើយកាសែតអុីតាលី Tuttosport បានរាយការណ៍ថា AC Milan នឹងចុះហត្ថលេខាយកកីឡាកររូបនេះក្នុងតម្លៃ១០លានអឺរ៉ូ។ តាមទស្សនៈរបស់ក្រុម AC Milan កីឡាករ James នឹងឃើញកីឡាកររូបនេះចូលមកជំនួសកីឡាករ Hakan Calhanoglu ខណៈដែលការមកដល់របស់គាត់ក៏ជួយពង្រឹងគុណភាពរបស់ពួកគេផងដែរមុនពេលត្រលប់មកក្របខ័ណ្ឌ Champions … អាន​បន្ថែម AC Milan នឹងចំណាយ១០លានអឺរ៉ូដើម្បីចុះហត្ថលេខាយក James Rodriguez

🇯🇵 ជំនន់ភក់ដ៏ធំបានវាយប្រហារទីក្រុងជប៉ុនបណ្តាលឱ្យមនុស្ស១៩នាក់បាត់ខ្លួន(មានវីដេអូ)

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីក្លាយទៅជាភក់ល្បាប់ដ៏ដំនៅតំបន់ភាគនិរតីទីក្រុងតូក្យូនៅថ្ងៃទី ៣ ខែកក្កដា បណ្តាលឱ្យមនុស្ស១៩ នាក់បាត់ខ្លួន និងបំផ្លាញផ្ទះយ៉ាងតិច១០ខ្នង។ ជោគវាសនារបស់មនុស្ស១៩នាក់បាត់ខ្លួននៅក្រោមគំនរភក់ល្បាប់ មិនទាន់ដឹងនៅឡើយទេ ហើយក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនិងជួយសង្គ្រោះនៅតំបន់បាក់ដីភក់ល្បាប់ ស្ថិតនៅតំបន់ … អាន​បន្ថែម 🇯🇵 ជំនន់ភក់ដ៏ធំបានវាយប្រហារទីក្រុងជប៉ុនបណ្តាលឱ្យមនុស្ស១៩នាក់បាត់ខ្លួន(មានវីដេអូ)