ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យក្រុម Barcelona ភ្ញាក់ផ្អើលកាលពីខែសីហានៅពេលដែលគាត់បានស្នើសុំចាកចេញពីក្លិបដោយជូនដំណឹងដល់ ក្លិបកំពូលៗផ្សេងទៀតអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ។ នៅទីបំផុតកីឡាករវ័យ៣៣ឆ្នាំរូបនេះបានយល់ស្របនៅក្លិបចាស់នេះរហូតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការរំពឹងទុក និងការជជែកគ្នាយ៉ាងខ្លាំងជាមួយក្លិប ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនសប្បាយចិត្តចំពោះស្ថានភាពនេះទេ។ ក្លិប Man City គឺជាអ្នកដែលចាប់អារម្មណ៍ដោយចង់នាំយកខ្សែប្រយុទ្ធរូបនេះមកលេងនៅរដូវកាលក្រោយ។ ខណៈដែលកីឡាករជើងចាស់រូបនេះមិនសមនឹងទម្រង់លេងធម្មតារបស់កីឡាករដែលត្រូវបានគេដាក់គោលដៅនៅឯក្លិបនោះ ប្រធានក្លិបបានបញ្ជាក់ថា ពួកគេមានភាពបត់បែនចំពោះទេពកោសល្យលេង ហើយលោក Omar Berrada ប្រធាននាយកប្រតិបត្តិរបស់ក្លិប Man City បានបញ្ជាក់ថា ពួកគេនឹងអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់នាំយក Messi ។ លោក Berrada បានប្រាប់ M.E.N Sport ថា “គាត់ជាទេពកោសល្យដ៏អស្ចារ្យគាត់ជាមនុស្សម្នាក់ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបនៅលើពិភពលោកក្នុង និងក្រៅទីលាន។ គាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក គាត់ជាកីឡាករឆ្នើមបំផុតក្នុងជំនាន់របស់គាត់។ ខ្ញុំគិតថាក្លិបនៅលើពិភពលោកចង់ស្វែងយល់ពីលទ្ធភាពរបស់គាត់ក្នុងការចូលរួមជាមួយក្រុមរបស់ពួកគេ”។ លោកបន្តថា “វាពិបាកនឹងស្មានពីអ្វីដែលអាចនឹងកើតឡើង ប្រសិនបើអ្នកគិតត្រឡប់ទៅ២ សប្តាហ៍មុនវិញដែលអ្វីៗទាំងអស់លេងនៅ Barcelona វាស្ទើរតែមិនអាចស្មានបានថា នឹងមានអ្វីកើតឡើងនៅរដូវក្តៅខាងមុខ។ Messi គឺជាទេពកោសល្យជំនាន់គាត់ជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក ហើយប្រហែលជា ការវិនិយោគដែលមានសក្តានុពលដែលយើងមិនចង់បាន ប៉ុន្តែផែនការរបស់យើងត្រូវបានធ្វើឡើងជាមួយក្រុមបច្ចុប្បន្ន ដែលត្រូវពិចារណាជាមួយនឹងឱកាសដែលយើងមាន”។ … អានបន្ថែម Manchester City ស្ថិតក្នុងជំហរនាំយកកីឡាករ Lionel Messi នៅរដូវក្តៅឆ្នាំក្រោយប្រសិនបើមានឱកាសកើតឡើង