ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់តំបន់អាស៊ី AFC Champions League នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតារបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់ប្រទេសកាតារ (QFA) ។ គណៈគ្រប់គ្រងបាល់ទាត់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថាការប្រកួតវគ្គជម្រុះតំបន់អាស៊ីបូព៌ានៃពានរង្វាន់ AFC Champions League នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូបន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការប្រកួត AFC Champions … អាន​បន្ថែម ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ

Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងជំនួប Milan Derbyបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី

ខ្សែប្រយុទ្ធ Zlatan Ibrahimovic មើលទៅទំនងជាខកខានការប្រកួតក្រុមខ្លាំងទាំង២គឺ Milan Derby ដែលជាការជួបគ្នារវាង AC Milan និង Inter Milan នៅខែនេះបន្ទាប់ពីក្លិបរបស់គាត់ AC Milan បានប្រកាសថា ខ្សែប្រយុទ្ធជើងចាស់រូបនេះបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី។ Ibrahimovic ដែលបានដាក់ឲ្យនៅដាច់ដោយឡែកកាលពី២សប្ដាហ៍មុននៅពេលដែលគាត់បានធ្វើតេស្តវិជ្ជមានដំបូងត្រូវតែធ្វើតេស្តអវិជ្ជមានចំនួន២ដងទើបគាត់អាចវិលត្រឡប់មកកាន់ក្រុមរបស់ក្រុម AC Milan ដែលការប្រកួតបន្ទាប់របស់គាត់គឺជាការប្រកួតរវាងក្រុម Inter Milan នៅឯទឹកដី San Siro នៅថ្ងៃទី ១៧ ខែតុលាខាងមុខ។ ខ្សែការពារសញ្ជាតិប្រេស៊ីល Leo Duarte ដែលការធ្វើតេស្តចុងក្រោយក៏អវិជ្ជមានក៏កំពុងបន្តផ្តាច់ខ្លួននៅដាច់ដោយឡែកផងដែរ។ ក្លិបបានអះអាងថា កីឡាករដែលនៅសល់គឺសុទ្ធតែធ្វើតេស្តអវិជ្ជមាន។ Ibrahimovic បានធ្វើតេស្តវិជ្ជមានលើកដំបូងកាលពីថ្ងៃទី២៤ ខែកញ្ញា បានបង្ហោះនៅលើបណ្តាញសង្គមនូវវីដេអូមួយដែលគាត់កំពុងហ្វឹកហាត់នៅផ្ទះ។ ទោះបីជាអវត្តមានរបស់គាត់ក៏ដោយក៏ក្រុម AC … អាន​បន្ថែម Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងជំនួប Milan Derbyបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី

Stefanos Tsitsipas និង Diego Schwartzman មានបំណងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Novak Djokovic និង Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករ Stefanos Tsitsipas នឹងព្យាយាមធ្វើឲ្យបានល្អជាងគូប្រកួតរបស់គាត់នៅពេលដែលគាត់ត្រូវទទួលរាប់រងសំខាន់មួយគឺប៉ះកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះនៅ Roland Garros ។ កីឡាករសញ្ជាតិក្រិច វ័យ២២ឆ្នាំ Stefanos Tsitsipas នឹងក្លាយជាបុរសក្មេងជាងគេក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Grand Slam ក្នុងរយៈពេល១១ ឆ្នាំប្រសិនបើគាត់បង្ហាញមុខនៅថ្ងៃអាទិត្យ។ ចំណែកកីឡាករអាហ្សង់ទីន Diego Schwartzman វ័យ២៨ឆ្នាំត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក១២ សម័យកាល Rafael Nadal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងផងដែរនៅថ្ងៃសុក្រជាមួយគ្នា។ ជ័យជម្នះនឹងធ្វើឱ្យ Schwartzman … អាន​បន្ថែម Stefanos Tsitsipas និង Diego Schwartzman មានបំណងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Novak Djokovic និង Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

រុស្ស៊ី៖ ​អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀង​ឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី​១០ខែតុលា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា​ប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី​១០​ខែតុលា​ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និង​Azerbaijanក្នុងទីក្រុង … អាន​បន្ថែម រុស្ស៊ី៖ ​អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀង​ឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី​១០ខែតុលា

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តប្រមូលសំរាមទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ

ភ្នំពេញ៖ យោងតាមផេកហ្វេកប៊ុក របស់សាលាខណ្ឌសែនសុខបានសរសេរថា ភ្លៀងមិនមែនជាឧបសគ្គទេ តែសំរាមនៅតែជាឧបសគ្គ និងជាក្តីកង្វល់របស់អាជ្ញាធរដែលនៅតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ។រដ្ឋបាលខណ្ឌសែនសុខនៅតែបន្តប្រមូលយកសំរាមជូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ។ សូមអរគុណដល់សណ្តាប់ធ្នាប់ ប្រជាការពារ និងភ្នាក់ងារសំរាមតាមសង្កាត់ ដែលខិតខំបន្តប្រមូលយកសំរាមដោយមិនខ្លាចក្តៅខ្លាចភ្លៀង … អាន​បន្ថែម អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តប្រមូលសំរាមទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ

យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

ភ្នំពេញ៖ ទីបំផុតតារាសម្តែងរូបសង្ហារលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា បានប្រកាសអំពីចំណងស្នេហ៍រួមគ្នាជាផ្លូវការហើយ។ ទោះជាយ៉ាងណាភាគីខាងប្រុសលើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ថ្មីៗនេះ លោក យុទ្ធ ឋានៈ និង សូដា នីតា បានបញ្ចេញមុខ និងទទួលស្គាល់ថា ពួកគេពិតជាស្រលាញ់គ្នាមែនទែន ដោយពិតជាយកគ្នាធ្វើជាប្តីប្រពន្ធ មិនមែនជាការសម្តែងបោកប្រាស់ឡើយ ខណៈពួកគេប្រកាសនូវគម្រោងពិធីភ្ជាប់ពាក្យជាមួយគ្នានាពេលខាងមុខនេះ។   តារាសម្តែងលោក យុទ្ធ ឋានៈ បានប្រាប់ ឱ្យដឹងថា លោកពិតជាស្រលាញ់គ្នាជាមួយអ្នកនាង សូដា នីតា ពិតមែនដោយច្បាស់លាស់នឹងគ្នាហើយរឿងនេះមិនមែនជាការសម្តែងធ្វើឡើងឡើយ ហើយបើនិយាយពីស្រលាញ់លើទ្រព្យសម្បត្តិ ឬភាពល្បីល្បាញរបស់នាងគឺរិតតែមិនមែន។ តារាប្រុសរូបសង្ហាររូបនេះបាននិយាយផងដែរថា លោកនិងអ្នកនាង សូដា នីតា គ្រាន់ភ្ជាប់ពាក្យនឹងគ្នាជាមុនទុកសិន ព្រោះខណៈនេះមិនទាន់ថាសម្រេចរៀបចំមង្គលការបានឡើយ។ អ្នកនាង សូដា នីតា នៅកាន់ទុក្ខម្តាយរបស់នាងដែលទើបចែកឋានកន្លងទៅ។ទោះបីជាមិនទាន់មានពិធីមង្គលការធំដុំក៏ដោយ ក៏ពួកគេស្រលាញ់ពិតប្រាកដដោយភ្ជាប់ពាក្យជាផ្លូវការនាពេលខាងមុខនេះ ។ គួរបញ្ជាក់ដែរថា លោក យុទ្ធ ឋានៈ គឺជាតារាសម្តែងប្រុសដែលលេចមុខក្នុងរឿងភាគច្រើនរបស់ស្ថានីយទូរទស្សន៍ ហើយក៏ជាតារាធ្លាប់ផ្ទុះរឿងចម្រូងចម្រាសជាមួយកញ្ញា រ៉ូស កាលពីប៉ុន្មានខែមុនរឿងថតលូកស្ទាបនោះ ផ្អើលការចាប់អារម្មណ៍ពេញបណ្តាញសង្គមរងការរិះគន់យ៉ាងចាស់ដៃផងដែរ៕                ដោយ៖ … អាន​បន្ថែម យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

សមត្ថកិច្ចយកជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុនមកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់

ខេត្តកណ្ដាល៖ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោឈឿន​សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុន​បាននៅថ្ងៃទី៨ ខែតុលា​ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ … អាន​បន្ថែម សមត្ថកិច្ចយកជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុនមកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់

(ព័ត៌មានបឋម) ៖ ជំនន់ទឹកភ្លៀងបានវាយលុកច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង(មានវីដេអូ)

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងដែលកំពុងតែធ្វើការវាលលុបជន់លិចច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ដំបង។ កម្លាំងកងទ័ពក្នុងយោធភូមិភាគទី៥ បានឱ្យដឹងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុកើតឡើង៕ដោយ៖ … អាន​បន្ថែម (ព័ត៌មានបឋម) ៖ ជំនន់ទឹកភ្លៀងបានវាយលុកច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង(មានវីដេអូ)

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី លួចដោះលែងសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាលជាថ្នូរនឹងលាភសក្ការៈ

ខេត្តរតនគិរី៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈសារពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដែលបានផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងបានបង្ហើបប្រាប់ថា លោកវរសេនីយ៍ឯក កែវ តាយ … អាន​បន្ថែម នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី លួចដោះលែងសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាលជាថ្នូរនឹងលាភសក្ការៈ

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុសិ៍្តនិងខណ្ឌបានបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុមទី១០ … អាន​បន្ថែម នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

លោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលនិងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ខណៈមិនបានធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យាជាង២ឆ្នាំមកហើយក្តី

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូត៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល … អាន​បន្ថែម លោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលនិងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ខណៈមិនបានធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យាជាង២ឆ្នាំមកហើយក្តី

សមត្ថកិច្ចតាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់នៅខណ្ឌឫស្សីកែវទាំងយប់រំលងអធ្រាត្រនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្ទឹងត្រែង តាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់ជាកម្មករហាងនំខណៈជនរងគ្រោះកំពុងពកូនតូចក្នុងដៃនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ។ ប្រតិបត្តិការតាមចាប់ជនសង្ស័យជាឃាតកនេះគឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ … អាន​បន្ថែម សមត្ថកិច្ចតាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់នៅខណ្ឌឫស្សីកែវទាំងយប់រំលងអធ្រាត្រនៅខេត្តស្ទឹងត្រែង