បាត់ដំបង÷លោក សើ សាម៉េត បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិកថា÷ដោយសារស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាពិសេសនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២០កន្លងមកនេះបណ្តាលឲ្យទឹកស្ទឹងមួយចំនួនក្នុងស្រុកសំឡូតបានហក់ឡើងខ្លាំងនិងបានបង្កជាជំនន់លិចផ្លូវថ្នល់ស្រែចម្ការផងដែរនោះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យប្រជាពលរដ្ឋពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រញូងនិងស្ទឹងសំឡូតបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីមានបញ្ហាប្រឈមខ្លាំងត្រូវត្រៀមលក្ខណះរកទីទួលមានសុវត្ថិភាពជាមុនជៀសវាងគ្រោះអាសន្នមកដល់ជួបនូវការលំបាកក្នុងការដឹកជញ្ជូនកូនចៅឬឥវ៉ាន់ដែលមានតម្លៃផ្សេងៗ។ ប្រភពដដែលបន្ថែមថា÷បើទោះបីនៅព្រឹកថ្ងៃទី៩ខែតុលានេះមូលដ្ឋានស្រុកសំឡូតអាកាសធាតុមិនមានធ្លាក់ភ្លៀងបន្តទៀតក៏ដោយក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈមខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំដើម្បីធានាមានសុវត្ថិភាពទាំងអស់គ្នា។ លោក បានបន្តថា៖ ចំពោះមុខតំបន់ដែលប្រឈមជន់លិចខ្លាំងដោយសារទឹកជំនន់មានឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង … អានបន្ថែម អាជ្ញាធរស្រុកសំឡូតប្រកាសឲ្យពលរដ្ឋរកទីទួលមានសុវត្ថិភាពបង្ការទឹកជំនន់