រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្តីពីការរៀបចំ​​និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម​ និង​យុត្តិធម៌ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌។ នេះបើយោងតាមអង្គភាព«នគរដ្រេហ្គន»ទទួលបាន អនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ … អាន​បន្ថែម រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្តីពីការរៀបចំ​​និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម​ និង​យុត្តិធម៌ នៃក្រសួងយុត្តិធម៌

បើមានអាការៈ ពងបែកក្នុងមាត់ គឺ មានវិធីជួយព្យាបាល យ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ អាការៈពងបែកក្នុងមាត់ គឺជាស្នាមពងបែកពណ៌សថ្លាមាននៅតាមបបូរមាត់ផ្ទៃខាងលើ និងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់កើតឡើងនៅពេលដែលក្រពេញទឹកមាត់ស្ទះ ជាពិសេសនៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នកដោយចៃដន្យ។ ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ … អាន​បន្ថែម បើមានអាការៈ ពងបែកក្នុងមាត់ គឺ មានវិធីជួយព្យាបាល យ៉ាងមានប្រសិទ្ធភាព

បច្ចុប្បន្នរបៀបចិញ្ចឹមខ្យងក្នុងលូស៊ីម៉ងត៍ បានដោយងាយៗ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា ប្រជាពលរដ្ឋបានចាប់យក មុខរបរជាច្រើន ដើម្បីដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីការដាំដុះផលដំណាំផ្សេងៗ ក៏ពង្រីកនូវការចិញ្ចឹមត្រី កង្កែប បង្គា … អាន​បន្ថែម បច្ចុប្បន្នរបៀបចិញ្ចឹមខ្យងក្នុងលូស៊ីម៉ងត៍ បានដោយងាយៗ

រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក បាន​ជួប​នឹង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ ។ … អាន​បន្ថែម រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

អធិការនគរបាលស្រុកបាទី ខេត្តតាកែវ ប្រគល់ម៉ូតូ៤គ្រឿងជូនប្រជាពលរដ្ឋវិញ ក្រោយបង្ក្រាបក្រុមចោរលួច-ប្លន់ដ៏សកម្ម៣នាក់

ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី … អាន​បន្ថែម អធិការនគរបាលស្រុកបាទី ខេត្តតាកែវ ប្រគល់ម៉ូតូ៤គ្រឿងជូនប្រជាពលរដ្ឋវិញ ក្រោយបង្ក្រាបក្រុមចោរលួច-ប្លន់ដ៏សកម្ម៣នាក់

គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញ ចូលខ្លួនមកបង់ពន្ធ ខណះ ផុតកំណត់ថ្ងៃ២៨ ខែកញ្ញា ខាងមុខ

ភ្នំពេញ៖ គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញគេចពន្ធ ដែលគយបង្ក្រាបបាន មេត្តាចូលខ្លួនមកបង់ពន្ធ ឱ្យបានរួសរាន់ ខណះ ផុតកំណត់ឱសានវាទនៅថ្ងៃ២៨ ខែកញ្ញា … អាន​បន្ថែម គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញ ចូលខ្លួនមកបង់ពន្ធ ខណះ ផុតកំណត់ថ្ងៃ២៨ ខែកញ្ញា ខាងមុខ

កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

កាលពីថ្ងៃទី​២៩ខែសីហា កម្លាំងទាហានហ្វុីលីពីនម្នាក់ស្លាប់ និងក្រុមឧទ្ទាម​Abu Sayyaf ២នាក់​ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រៃ​ភ្នំស្ថិតនៅក្នុង​ខេត្ត​ ស៊ូលូ​ (Sulu)។ កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា​ មានទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស​​ … អាន​បន្ថែម កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

បេឡារូស ដកហូតលិខិតអ្នកសារព័ត៌មានបរទេសមួយចំនួន ផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ៖រដ្ឋាភិបាល​បេឡារូស​បានដកហូតលិខិត អនុញ្ញាតដល់អ្នកសារព័ត៌មានបរទេស ​២០នាក់ ដោយចោទប្រកាន់ថា​បានផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល​ និងជំរុញឲ្យមានបាតុកម្ម ផ្ទុះឡើយ​ក្នុងប្រទេសនេះ​។ តាមតួលេខ​របស់សមាគមអ្នកសារព័ត៌មាន​បេឡារូស​ បានឲ្យដឹងថា មានអ្នកសារព័ត៌មានបរទេស​១៧រូប កំពុងតែបំពេញការងារនៅក្នុងប្រទេសបេឡារូស​ … អាន​បន្ថែម បេឡារូស ដកហូតលិខិតអ្នកសារព័ត៌មានបរទេសមួយចំនួន ផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល

នគរបាលស្នងការខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​ ១២៖៣០នាទី នៅចំណុចភូមិល្វាលើ ឃុំល្វា ស្រុកចំការលើ​ … អាន​បន្ថែម នគរបាលស្នងការខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

Leeds ចុះហត្ថលេខាទិញបានកីឡាករសញ្ជាតិអេស្ប៉ាញRodrigo

ក្លិបលីគកំពូលអង់គ្លេសដែលទើបនឹងឡើងថ្មីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានចុះកុងត្រារយៈពេល៤ ឆ្នាំជាមួយកីឡាករអន្តរជាតិអេស្ប៉ាញ Rodrigo Moreno Machado ក្នុងតម្លៃផ្ទេរកំណត់ត្រារបស់ក្លិប។ Rodrigo វ័យ២៩ឆ្នាំបានផ្លាស់ពីក្លិប Valencia មក Leeds ក្នុងតម្លៃខ្លួន២៦លានផោន(ប្រហែល៣៥ លានដុល្លារអាមេរិក) ។ ក្នុងរយៈពេល៦រដូវកាលជាមួយក្លិប Valencia កីឡាករRodrigo បង្ហាញខ្លួនបាន២២០ ដងក្នុងការប្រកួតទាំងអស់ដោយរកបាន៥៩គ្រាប់។ កីឡាកររូបនេះក៏ធ្លាប់បានចំណាយពេលនៅរដូវកាលឆ្នាំ២០១០–២០១១ ក្នុងលីគកំពូលរបស់អង់គ្លេសខណៈកំពុងខ្ចីជើងជាមួយក្លិប Bolton ពីក្លិបយក្សព័រទុយហ្គាល់Benfica ។ កីឡាករ Rodrigo បាននិយាយថា “សម្រាប់ខ្ញុំនេះគឺជាជំហានថ្មីមួយនៅក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំចង់ជួយក្រុមឱ្យសម្រេចគោលដៅនៅរដូវកាលនេះ” ។ កីឡាកររូបនេះបន្តថា “ពិតណាស់ Marcelo Bielsaគឺជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះគាត់បានធ្វើរឿងសំខាន់ៗនៅតាមក្លិបផ្សេងៗគ្នាហើយខ្ញុំពិតជារំភើបណាស់ដែលបានរៀនសូត្រពីគាត់ កែលម្អបាល់ទាត់របស់ខ្ញុំដោយការខិតខំ និងការធ្វើការជាក្រុម ហើយខ្ញុំសង្ឃឹមថាយើងអាចធ្វើបានសំខាន់អ្វីៗនៅរដូវកាលនេះ” ។ សូមបញ្ជាក់ថា ក្រុម Leeds បានឈ្នះជើងឯកលីគទី២របស់អង់គ្លេសកាលពីរដូវកាលមុនដើម្បីវិលទៅកាន់ក្របខ័ណ្ឌលីគកំពូលអង់គ្លេសវិញគឺ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤។ ពួកគេនឹងចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេជាមួយ នឹងការប្រកួតដំបូងត្រូវប៉ះជាមួយក្រុមភ្ញៀវLiverpool ដែលជាអតីតម្ចាស់ជើងឯកនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ៕ដោយ៖ភារៈ អាន​បន្ថែម Leeds ចុះហត្ថលេខាទិញបានកីឡាករសញ្ជាតិអេស្ប៉ាញRodrigo

លោក Novak Djokovic លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីសរបស់ ATP

កីឡាករវាយតឺន្នីសលេខ១ពិភព Novak Djokovic បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស ATPដើម្បីឈានមុខទៅបង្កើតសមាគមថ្មីមួយដែលមានគោលបំណងបង្កើនអំណាចរបស់កីឡាករវាយតឺន្នីស។ បន្ទាប់ពីឈ្នះពានរង្វាន់ Western និង Southern Open កាលពីថ្ងៃសៅរ៍កីឡាករ Djokovic បាននិយាយថា “ខ្ញុំបានអាននៅក្នុងលិខិតពី ATP ដែលពួកគេគិតថា ATP មិនអាចនៅជាមួយសមាគមនេះបានទេ។ តាមច្បាប់យើងមានសុវត្ថិភាព១០០ភាគរយ ហើយយើងត្រូវបានអនុញ្ញាតឱ្យបង្កើតសមាគមអ្នកលេងថ្មីមួយទៀត”។ កីឡាករវាយតឺន្នីសឆ្នើមរូបនេះបានបន្តថា “យើងមិនអំពាវនាវឱ្យធ្វើពហិការទេ យើងក៏មិនបង្កើតការប្រកួតផ្សេងៗស្របគ្នាដែរ នេះគឺជាជំហានសំខាន់សម្រាប់កីឡាករ ហើយក៏ជាតួនាទីរបស់កីឡាផងដែរ។ យើងគ្រាន់តែចង់មានអង្គការផ្ទាល់ដែលជារបស់យើង១០០ភាគរយ ដោយធ្វើការជាមួយ ATP និងគ្រប់អង្គភាពទាំងអស់” ។ សូមបញ្ជាក់ថា កីឡាករដែលមានបំណងចង់ចុះឈ្មោះចូលជាសមាជិកសមាគមអ្នកលេងកីឡាវាយតឺន្នីស អាជីពគ្រោងនឹងជួបគ្នាក្នុងទីក្រុងញូវយ៉កដែលព្រឹត្តិការណ៍US Open ចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ ដំបូង Djokovic បានលើកឡើងពីគំនិតនៃសហជីពរបស់កីឡាករក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមកមិត្តភក្ដិរបស់គាត់មួយចំនួនកំពុងញុះញង់គាត់ដើម្បីទទួលបានចំណែកកាន់តែច្រើននៃប្រាក់ចំណូលដែលបង្កើតដែលក្រុមប្រឹក្សាអ្នកលេងតឺន្នីសបានបម្រុងទុក ៕    ដោយ៖ភារៈ អាន​បន្ថែម លោក Novak Djokovic លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីសរបស់ ATP

Arsenal ឈ្នះពាន Community Shield ក្រោយយកឈ្នះLiverpool ក្នុងបាល់ប៉េណាល់ទី

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ជើងឯក Premier League ហង្សក្រហម Liverpool ក្នុងបាល់ប៉េណាល់ទី៥ទល់៤កាលពីរាត្រីម្សិលមិញ ក្នុងការលើកពានរង្វាន់អង់គ្លេស Community Shield នៅឯកីឡដ្ឋានWembley ដោយគ្មានអ្នកទស្សនាផ្ទាល់។ កីឡាករ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំបានរកគ្រាប់បាល់បានយ៉ាងល្អនាំមុខ១គ្រាប់នៅនាទីទី១២ដែលការនាំមុខនេះត្រូវបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ក្រុមទាំង២នៅតែព្យាយាមរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនអាចទៅរួចទេ រហូតដល់នាទីទី៧៣ កីឡាករ Minamino របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ១ទល់១ ដែលលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី២។ ក្នុងលទ្ធផលស្មើគ្នា១ទល់១ អាជ្ញាកណ្តាលបានកាត់សេចក្តីឲ្យស៊ុតបាល់ប៉េណាល់ទីមួយក្រុមឲ្យស៊ុត៥គ្រាប់ ហើយពេលនោះកីឡាករក្រុមកាំភ្លើងធំ Arsenal បានស៊ុតយ៉ាងល្អដោយចូលទាំង៥គ្រាប់។ … អាន​បន្ថែម Arsenal ឈ្នះពាន Community Shield ក្រោយយកឈ្នះLiverpool ក្នុងបាល់ប៉េណាល់ទី