ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លង … អាន​បន្ថែម ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ឆេះកុដិ១ខ្នងអស់ទាំងស្រុងនៅស្រុកចំការលើដោយសារភ្លើងទៀន

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង២ៈ៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែសីហាមានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ លោកអធិការនគរបាលស្រុក ប៉ែន … អាន​បន្ថែម ឆេះកុដិ១ខ្នងអស់ទាំងស្រុងនៅស្រុកចំការលើដោយសារភ្លើងទៀន

ឆៀកចល័ត នៅខេត្តបន្ទាយមានជ័យ កំពង់ធំ ប៉ៃលិន កោះកុង កំពុងបន្តផ្តល់សេ​វាជូនរហូតដល់ថ្ងៃទី២៤-២៨ ខែសីហា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តរំឮកថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងបន្តដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ … អាន​បន្ថែម ឆៀកចល័ត នៅខេត្តបន្ទាយមានជ័យ កំពង់ធំ ប៉ៃលិន កោះកុង កំពុងបន្តផ្តល់សេ​វាជូនរហូតដល់ថ្ងៃទី២៤-២៨ ខែសីហា

ចោរឆក់យកទូរស័ព្ទជិះម៉ូតូដេញតាម​ត្រូវបក្ខពួកចោរជិះម៉ូតូធាក់ឱ្យដួលរងរបួសធ្ងន់​

ភ្នំពេញ៖ បុរសម្នាក់កំពុងបើកម៉ូតូតាមដងផ្លូវត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមកឆក់យកទូរស័ព្ទបានសម្រេចរួចក៏ជិះម៉ូតូរត់គេចខ្លួន ហើយជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយត្រូវបក្ខពួកជនសង្ស័យជិះម៉ូតូមកធាក់បណ្ដាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ … អាន​បន្ថែម ចោរឆក់យកទូរស័ព្ទជិះម៉ូតូដេញតាម​ត្រូវបក្ខពួកចោរជិះម៉ូតូធាក់ឱ្យដួលរងរបួសធ្ងន់​

ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ ។ … អាន​បន្ថែម ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

តុលាការចេញដីកាកោះ ហៅ លោក ប៉ោ សេង ករណីរំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ

ខេត្តកណ្តាល៖ អ្នកវិនិយោគផ្សារស្អាង ស្រុកស្អាង ខេត្តកណ្តាល ល្បីខាងជាន់ក អាជីវករ អ្នកលក់ដូរតូចតាច មិនគោរពតាមសៀវភៅបន្ទុក មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ … អាន​បន្ថែម តុលាការចេញដីកាកោះ ហៅ លោក ប៉ោ សេង ករណីរំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ

រុស្ស៊ីព្រមានអាមេរិក​និងអឺរ៉ុប​មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសឡើយ

អន្តរជាតិ៖ សារព័ត៌មាន RIA ​បានផ្សាយថា​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergei Lavrov បានប្រកាសថា​ គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសបានឡើយ។ លោកSergei Lavrov … អាន​បន្ថែម រុស្ស៊ីព្រមានអាមេរិក​និងអឺរ៉ុប​មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសឡើយ

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ប៊ុនថង  អាយុ … អាន​បន្ថែម បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Lionel Messi បានស្នើសុំចាកចេញពីក្លិបយក្សនៅអេស្ប៉ាញមួយនេះនៅរដូវក្តៅនេះហើយ។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំបានផ្ញើទូរសារទៅក្លិបកាលពីថ្ងៃអង្គារដោយនិយាយថា គាត់មានបំណងចង់និយាយពីកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់ចាកចេញដោយសេរីដោយមានប្រសិទ្ធិភាពភ្លាមៗសម្រាប់រដូវក្តៅខាងមុខ។ ទោះយ៉ាងណា Barcelona ជឿជាក់ថា ការស្នើសុំនេះបានផុតកំណត់ហើយ ហើយ Messi នឹងត្រូវបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ជាមួយនឹងថ្លៃពលកម្ម៧០០លានអឺរ៉ូ។ ក្រុមប្រឹក្សាភិបាលនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះហើយអ្នកខ្លះពិចារណារឿងតែមួយគត់ដែលអាចធ្វើឱ្យ Messi ខកចិត្តគឺការលាលែងពីតំណែងរបស់ប្រធានក្លិប និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ ប៉ុន្តែ Messi ហាក់ដូចជាប្តេជ្ញាថានឹងចាកចេញពីក្លិបមិនថាមានបញ្ហាអ្វីក៏ដោយ។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦ដងបានបង្ហាញខ្លួនជាលើកដំបូងឲ្យBarcelona កាលពីឆ្នាំ២០០៤ និងធ្លាប់ជួយក្លិបឈ្នះជើងឯក Champions League ៤ដង។ សូមបញ្ជាក់ថា … អាន​បន្ថែម កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

គោមភ្លើងតំណាងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ

អ្នករៀបចំតូក្យូអូឡាំពិកនឹងត្រូវដាក់បង្ហាញជាសាធារណៈគោមភ្លើងអូឡាំពិកនៅសារមន្ទីរអូឡាំពិកនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មការអូឡាំពិកប្រទេសដែលសារព័ត៌មានស៊ីនហួរចេញផ្សាយកាលពីថ្ងៃចន្ទ។ ពិធីបង្ហាញអណ្តាតភ្លើង ឬគោមភ្លើងនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងមានការចូលរួមពីសំណាក់អភិបាលក្រុងទីក្រុងតូក្យូលោក Yoshiro Mori និងប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនលោក Yasuhiro Yamashita ។ គោមភ្លើងអូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី១២ ខែមីនាត្រូវបានរក្សាទុកនៅក្នុងកន្លែងសំងាត់មួយចាប់តាំងពីការបង្ហាញចុងក្រោយនៅហ្វូគូស៊ីម៉ា ហើយត្រូវបានលុបចោលកាលពីថ្ងៃទី៧ … អាន​បន្ថែម គោមភ្លើងតំណាងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ

លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Rennes បានបញ្ជាក់ថា មានកីឡាករ៣នាក់ទៀតបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបនៅលីគកំពូលបារាំង Ligue 1 មួយនេះបានកត់ត្រាពីករណីឆ្លងជំងឺនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានធ្វើតេស្តរកឃើញបន្ថែមទៀតកាលពីថ្ងៃអង្គារម្សិលមុិញ។ កីឡាករទាំង៣នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានផ្តាច់ខ្លួនដាក់នៅដាច់ដោយឡែកពីគេ និងមានគ្រូពេទ្យជំនាញកំពុងបន្តតាមដាន។ ដើម្បីជាការប្រុងប្រយ័ត្នជាមុន ក្លិប Rennes បាននិយាយថា ពួកគេនឹងចែកចេញជាក្រុមបណ្តុះបណ្តាលតូចៗរហូតដល់មានការជូនដំណឹងបន្ថែមហើយនឹងមិនអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមពីការជូនដំណឹងណាមួយឡើយ ព្រោះជាការហាមឃាត់បទបញ្ជាផ្ទៃក្នុងរបស់ក្លិបនៅបារាំង និងចៀសវាងការអះអាងខុសពីការប្រកាសរបស់ក្លិប និងមន្ត្រីសុខាភិបាលជំនាញ។ សូមបញ្ជាក់ថា លីគកំពូល Ligue 1 របស់បារាំងបានចាប់ផ្តើមការប្រកួតសម្រាប់រដូវកាលថ្មី២០២០-២០២១ហើយកាលពីសប្តាហ៍មុន ហើយក្រុមRennes នឹងត្រូវប៉ះក្រុម Montpellier នៅថ្ងៃសៅរ៍ក្នុងការប្រកួតសប្តាហ៍ទី២ … អាន​បន្ថែម លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិបបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកឈ្មោះ RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះថា រូបលោកមិនចង់បន្តកុងត្រាសម្រាប់រដូវកាលខាងមុខនេះទេ។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លិបយក្សអេស្ប៉ាញBarcelona បានរាយការណ៍បន្តថា លោក Koeman បានទូរស័ព្ទទៅ Suarez កាលពីថ្ងៃចន្ទនេះ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មាននៅក្នុងការសន្ទនារយៈពេលខ្លីមួយ។ វិទ្យុក្នុងស្រុក RAC1 បានធ្លាយព័ត៌មាននេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីLuis Suarez បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា “គ្មាននរណាម្នាក់បានពិភាក្សាពីអនាគតរបស់ខ្ញុំជាមួយក្លិបទេ។ វាជារឿងល្អប្រសិនបើអ្នកទទួលខុសត្រូវនិយាយដោយផ្ទាល់មកខ្ញុំ។ គំនិតរបស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបន្ត ប៉ុន្តែប្រសិនបើក្លិបសំរេចថា មិនមានបញ្ហានិយាយទេ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺនៅដដែល ប្រសិនបើមិនមានអ្នកជំនួស”។ កិច្ចសន្យារបស់ Luis Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២១ ហើយមេធាវីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងនិយាយទៅកាន់ក្លិបដើម្បីព្យាយាមលុបចោលកិច្ចព្រមព្រៀងនោះដែលអនុញ្ញាតឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ សូមរំលឹកថា … អាន​បន្ថែម ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona