ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចោទប្រកាន់រុស្ស៊ីបណ្តុះបណ្តាលមេដឹកនាំក្រុមបះបោរនៅម៉ាលី

តាមសារព័ត៌មាន Daily Beast បានផ្សាយថា ក្រោយរយៈពេល​១សប្តាហ៍ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសម៉ាលី ហើយមេដឹកនាំពីររូប ចូលរួមក្នុងរដ្ឋប្រហារនោះបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយ​ខាងលើបានផ្សាយថា មន្ត្រីយោធាមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា … អាន​បន្ថែម ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចោទប្រកាន់រុស្ស៊ីបណ្តុះបណ្តាលមេដឹកនាំក្រុមបះបោរនៅម៉ាលី

កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ​១៩ច្រើនបំផុតមិនធ្លាប់មាន​ជាង៥ខែកន្លងមក

នៅថ្ងៃទី​២៣ ខែសីហា កូរ៉េខាងត្បូង រកឃើញមានករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ​៣៩៧នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី ៧ខែមីនាមកទល់ពេលនេះ។ កូវីដ១៩ … អាន​បន្ថែម កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ​១៩ច្រើនបំផុតមិនធ្លាប់មាន​ជាង៥ខែកន្លងមក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តល់អំណោយជូនគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតពិការ​ ១ជីវិត​

ខេត្តកំពង់ចាម៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រី​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតពិការ​ ១ជីវិត​ ចំនួន​ ២នាក់​ រស់នៅខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ។
សូមបញ្ជាក់ថា៖ នៅថ្ងៃអាទិត្យ​ ទី​២៣​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយផ្តល់ជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូត​ពិការអស់មួយជីវិត​ចំនួន​ ២នាក់​ រស់នៅខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ។
ជនរងគ្រោះខាងលេីនេះរួមមាន​ ៖
១/ លោក​ មាង​ សុភ័ក្រ្ត​ អាយុ​ ៣២ឆ្នាំ​ ពិការដាច់ជេីងខាងស្តាំ​ និងបាត់បង់អវយវៈក្រោម​ ដោយបន្ទោបង់តាមបំពង់ទុយោ​ មានប្រពន្ធ​ និងកូន​ប្រុស-ស្រី ៣នាក់​ នៅក្នុងបន្ទុក​ រស់នៅភូមិថ្មពូនកណ្តាល​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។
២/ លោក​ ជា​ ឆាំ​ អាយុ​ ៤៥ឆ្នាំ​ ពិការដាច់ជេីងទាំងសងខាង​ មានកូនប្រុស-ស្រី​ ៣នាក់​ នៅក្នុងបន្ទុក​។ ចំណែកឯភរិយាបានបាត់បង់ជីវិតភ្លាមៗក្នុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នា​នោះ​ ហេីយថ្ងៃនេះក៏ត្រូវជាថ្ងៃធ្វេីបុណ្យគម្រប់​ ១០០ថ្ងៃផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្តីអាណិតអាសូរ​ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើ​ និងលេីកទឹកចិត្តដល់ជនរងគ្រោះទាំងអស់​ សូមថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅ​ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង​ ត្រូវខិតខំតស៊ូ​​ទោះជាពិការកាយតែមិនពិការចិត្ត ដេីម្បីជីវិតរស់នៅបន្តទៅមុខ​ទៀត​ និងដេីម្បីសុភមង្គលក្នុងគ្រួសារ​។ ទន្ទឹមនឹងនេះ​ សូម​កូនៗ​ទាំងអស់ជួយមេីលថែទាំឪពុកឱ្យបានល្អ​ ធ្វេីជាកូនកតញ្ញូ ហេីយត្រូវខិតខំសិក្សារៀនសូត្រដេីម្បីអនាគតភ្លឺស្វាង។ លោកជំទាវ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីសេចក្តីសុខ​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សូមបញ្ជាក់ថា​ គ្រួសារជនរងគ្រោះនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម​ មី៤កេស​ ត្រីខ​ ៤០កំប៉ុង​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត​ និងថវិកា​ ១០លានរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកាមួយចំនួនដែរ។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ដល់ចាស់ឥតទីពឹងចំនួន​ ៥គ្រួសារ​ ដែលរស់នៅ​ភូមិថ្មពូនកណ្តាល​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ទៀតផង៕

ដោយ៖ សិលា

Continue reading “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តល់អំណោយជូនគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតពិការ​ ១ជីវិត​”

បងស្រីបង្កើតប្រធានាធិបតីអាមេរិក បញ្ជាក់ថា​ លោកត្រាំ ជាមនុស្ស «ឃោរឃៅនិងក្លែងក្លាយ»

ការបោះឆ្នោតអាមេរិក កាន់តែខិតជិត រឿងរ៉ាវមិនល្អពាក់ព័ន្ធប្រធានាធិបតី ដូណាល់ ត្រាំ​ក៏បានលេចចេញជាបន្តបន្ទាប់។ នៅពេលនេះ បងស្រីបង្កើតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង … អាន​បន្ថែម បងស្រីបង្កើតប្រធានាធិបតីអាមេរិក បញ្ជាក់ថា​ លោកត្រាំ ជាមនុស្ស «ឃោរឃៅនិងក្លែងក្លាយ»

ពលរដ្ឋថៃខ្លាចបាតុកម្មឈានដល់អំពើហិង្សា​

នៅក្នុងការស្ទង់មតិមួយបង្ហាញឲ្យឃើញថា ពលរដ្ឋថៃដល់ទៅ ៦១,១៣ភាគរយ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាច បាតុកម្មឈានដល់អំពើហិង្សា។ រយៈពេលជាច្រើនថ្ងៃកន្លងមក មានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងនៅទីលានប្រជាធិបតេយ្យ និង មហាវិទ្យាល័យ ធម្មាសាធThammasat។ … អាន​បន្ថែម ពលរដ្ឋថៃខ្លាចបាតុកម្មឈានដល់អំពើហិង្សា​

កងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម … អាន​បន្ថែម កងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ក្រុមហ៊ុន Tiktok ប្រកាសប្តឹងរដ្ឋាភិបាលអាមេរិក ឡើងតុលាការ

ក្រុមហ៊ុនTiktokបានប្រកាសថា​​«ដើម្បីធានាផ្លូវច្បាប់​ ក៏ដូចជាធានាពីតម្លាភាព យើងមិនមានជម្រើសណាផ្សេងក្រៅពី​ប្តឹងប្រឆាំងនិឹងច្បាប់ ហាមប្រាមទិកទុកមិនឱ្យដំណើរការនៅអាមេរិក​។ កាលពីថ្ងៃទី​២២ខែសីហាក្រុមហ៊ុន Tiktok ​បានប្រកាស​ថានឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំឡើងទៅកាន់តុលាការ​ ដែលបានដាក់គំនាបទៅលើក្រុមហ៊ុននេះ … អាន​បន្ថែម ក្រុមហ៊ុន Tiktok ប្រកាសប្តឹងរដ្ឋាភិបាលអាមេរិក ឡើងតុលាការ

មនុស្ស២នាក់ស្លាប់ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នាដោយរថយន្តបុក នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២០  ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក សែស  វិបុល អធិការនគរបាលស្រុកអូរជ្រៅ … អាន​បន្ថែម មនុស្ស២នាក់ស្លាប់ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍

រឿងនិទានខ្មែរ÷រឿង ឆ្កែមើលឃើញខ្មោច

គេធ្លាប់បានឮចាស់ៗនិទានប្រាប់ថា  បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិនោះ ៗ … អាន​បន្ថែម រឿងនិទានខ្មែរ÷រឿង ឆ្កែមើលឃើញខ្មោច

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជា ថ្ងៃទី២១-២២ សីហា

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺរដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែសីហា … អាន​បន្ថែម លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជា ថ្ងៃទី២១-២២ សីហា

សម្តេចតេជោ ហ៊ុន សែន រីករាយ ខណៈឃើញជនរួមជាតិបានទៅកម្សាន្តប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដែងនូវការត្រេកអរ ដ៏ពន្លឹកចំពោះជនរួមជាតិ ក្នុងរយៈពេលឈប់សម្រាកដើរកម្សាន្តនេះ។ សម្តេចបានថ្លែងថា៖ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន រីករាយ ខណៈឃើញជនរួមជាតិបានទៅកម្សាន្តប្រកបដោយសុវត្ថិភាព

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង០០និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី … អាន​បន្ថែម នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកគ្រឿងញៀន