ហេតុតែចង់បាន Likeច្រើន បុរសម្នាក់សុខចិត្តលោតចូលក្នុងអាងចិញ្ចឹមត្រី ត្រូវប៉ូលិសឃាត់ខ្លួន

អាមេរិក៖ ដោយសារតែចង់បានlikeច្រើនបុរសម្នាក់ឈ្មោះថា Kevin Wise ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីបានលោតចូលក្នុងអាងចិញ្ចឹមត្រីមួយនៅក្នុង ហាងលក់សម្លៀកបំពាក់មួយឈ្មោះ Louisiana Boardwalk ដែលមានទីតាំងនៅក្នុងទីក្រុងBossier ។ ប៉ុន្មានម៉ោងក្រោយមកបុរសម្នាក់នេះបានជាប់ចោទពី បទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នេះបើតាមលោកប៉ូលិសបានលើកឡើង យ៉ាងដូច្នេះ។ មុនពេលដែលមានរឿងនេះកើតឡើង … អាន​បន្ថែម ហេតុតែចង់បាន Likeច្រើន បុរសម្នាក់សុខចិត្តលោតចូលក្នុងអាងចិញ្ចឹមត្រី ត្រូវប៉ូលិសឃាត់ខ្លួន

🔥អគ្គិភ័យនៅទីក្រុងប៉ារីសមនុស្សម្នាក់ស្លាប់និងពីរនាក់រងរបួសធ្ងន់

ទីក្រុងប៉ារី៖ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​មុនពេល​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​សុក្រ​(ម៉ោង​ក្នុង​តំបន់​)នៅក្នុង​អគារ​លំនៅ​ដ្ឋាន​ក្នុង​ខណ្ឌ​ទី១៧នៃទីក្រុងប៉ារីស​។ អ្នកនាំពាក្យនាយកដ្ឋានពន្លត់​អគ្គិភ័យ​បាននិយាយ​ថា​អគ្គិភ័យ​នៅក្នុង​អគារ​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​បាន​បណ្ដាល​ឲ្យ​ស្ដ្រី​ចំណាស់​ម្នាក់​ស្លាប់​ រងរបួស​ធ្ងន់​ពីរ​នាក់​និង​ដប់​នាក់​ទៀត​រងរបួស​ស្រាល​កាលពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍​។ មេបញ្ជាការ​លោFlorian lointier បាននិយាយ​ថា​ មូលហេតុ​នៃ​ការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡេីយទេ​។ អគ្គិភ័យបានប្រកាសមុន​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សុក្រ​ក្នុង​អគារ​មួយ​ជាន់​ទី​បី​នៅ​ផ្លូវ​ទី១០Ternesក្នុងខណ្ឌទី១៧នៃ​ទីក្រុង​ប៉ារីស​។ សូមបញ្ជាក់ថា ស្ដ្រី​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជាន់​ទី​៤មិនអាច​ជួយ​សង្គ្រោះ​បាន​ក្នុង​នោះ​មានក្រុម​ពន្លត់​អគ្គិភ័យ​ប្រមាណ​១៣០នាក់​បានចុះជួយអន្ដរាគមន៍នៅនឹងកន្លែង។​ … អាន​បន្ថែម 🔥អគ្គិភ័យនៅទីក្រុងប៉ារីសមនុស្សម្នាក់ស្លាប់និងពីរនាក់រងរបួសធ្ងន់

ទៀតហើយ…ក្រុមហ៊ុនហ្វេសប៊ុក បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនបង្កើតកម្មវិធីជាច្រើនដោយពុំមានការអនុញ្ញាត

ភ្នំពេញ៖ ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានគេរកឃើញកំហុសថ្មីមួយទៀតហើយ ទាក់ទិននឹងការច្រឡំអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជាង ៥,០០០នាក់ ចូលប្រើគណនីរបស់អ្នកប្រើប្រាស់តាមរយៈចន្លោះប្រហោងនៃកម្មវិធីនេះ។ ការលេចធ្លាយនេះបានបង្ហាញថាក្រុមហ៊ុនហ្វេសប៊ុកមិនបានគោរពតាមច្បាប់របស់ខ្លួនក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួន ដែលហាមឃាត់អ្នកអភិវឌ្ឍន៍កម្មវិធីពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់បានដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេឈប់ចូលប្រើកម្មវិធីនោះក្នុងរយៈពេល៩០ថ្ងៃ ចុងក្រោយ។ ក្រោយពីពេលវេលាកំណត់បានមកដល់ … អាន​បន្ថែម ទៀតហើយ…ក្រុមហ៊ុនហ្វេសប៊ុក បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនបង្កើតកម្មវិធីជាច្រើនដោយពុំមានការអនុញ្ញាត

Update ៖ ជនរងរបួសដោយសារអ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកបានស្លាប់នៅក្នុងមន្ទីរពេទ្យ

ខេត្តពោធិ៍សាត់៖ ទីបំផុតជនរងរបួសស្ទើរស្លាប់ស្ទើររស់ឈ្មោះ សុិន ចាន់ថូ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រឡាញ់ … អាន​បន្ថែម Update ៖ ជនរងរបួសដោយសារអ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកបានស្លាប់នៅក្នុងមន្ទីរពេទ្យ

មិនធម្មតាទេAdele ខំច្រៀងទម្រាំបានលុយ ដល់លែងលះ ខាតអស់១៥០លានដុល្លារ

គួរឲ្យសោកស្តាយណាស់ ដែលតារាចម្រៀង​ Adele (អាដែល)បានខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់រហូតដល់១៥០លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបានលែងលះជាមួយលោក Simon Konecki ចប់ស្រេចតាមផ្លូវច្បាប់រួចមក។ ដោយឡែក ការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានតុលាការ សុំឲ្យពួកគេពិភាក្សាគ្នាជាលក្ខណៈឯកជនវិញ​ ដោយគេបានប៉ាន់ស្មានបែងចែកទ្រព្យសម្បត្តិ … អាន​បន្ថែម មិនធម្មតាទេAdele ខំច្រៀងទម្រាំបានលុយ ដល់លែងលះ ខាតអស់១៥០លានដុល្លារ

តួកគី៖ ផ្ទុះនៅក្នុងរោងចក្រកាំជ្រួចបណ្ដាលឲ្យមនុស្សស្លាប់៤នាក់(មានវីដេអូ)

តួកគី៖កាល​ពីថ្ងៃ​សុក្រ​ទី​០៣ខែ​កក្កដា​នៅ​ក្នុង​រោងចក្រ​ករមួយខេត្ដ​Sakaryaភាគពាយព្យនៃប្រទេសតួកគីមានការផ្ទុះដ៍ខ្លាំងមួយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់​បាន​ស្លាប់និង១០០នាក់រងរបួស​។​ ការផ្ទុះត្រូវបានសន្និដ្ឋានដោយក្រុមអ្នក​ជួយ​សង្គ្រោះ​ថា​ជា​ឧប្បត្តិហេតុ​ឧស្សាហកម្ម​។​ លោកFahrettin Koca រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា”បច្ចុប្បន្ន​នេះ​មនុស្ស​៤នាក់​បាន​ស្លាប់​និង​៩៧នាក់​ទៀត​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​”។​ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​Sley leyman soyu បាននិយាយថាកម្មកររោងចក្រ៣នាក់​កំពុង​បាត់​ខ្លួន​នៅឡើយលោកបន្ថែមទៀតថាអគ្គិភ័យក៍ត្រូវគ្រប់គ្រងបានផងដែរ​។ យោងតាមរូបភាពដែលចាក់ផ្សាយដោយទូរទស្សន៍តួកគីបានឲ្យដឹងថាបន្ទាប់ពីការផ្ទុះនេះផ្សែងពណ៍សគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងរាប់រយម៉ែត្រទៅលេីមេឃលឺសម្លេងផ្ទុះកាំជ្រួចនៅក្នុងរោងចក្រ​។ យោងតាមសាក្សីដែលបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការបំផ្ទុះនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងចម្ងាយហាសិបគីឡូម៉ែត្រ … អាន​បន្ថែម តួកគី៖ ផ្ទុះនៅក្នុងរោងចក្រកាំជ្រួចបណ្ដាលឲ្យមនុស្សស្លាប់៤នាក់(មានវីដេអូ)

ងោកមួយភាំងបើករថយន្តបុកទ្រូងផ្លូវ​ ប៉ាណូ​ និងម៉ូតូមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តម៉ាកScion មួយគ្រឿងបេីកបរដោយបុរសម្នាក់​ បានបុកខឿនទ្រូងផ្លូវជាតិលេខ១​ ខ្ទាតទៅបុកស្លាកប៉ាណូ​បាក់អស់១ដេីម និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងធ្វេីដំណេីរបណ្ដាលឲ្យ​បុរសម្នាក់រងរបួសស្រាល​ កាលពីវេលាម៉ោង១០​ និង៣០យប់ថ្ងៃទី៣​ ខែកក្កដា​ … អាន​បន្ថែម ងោកមួយភាំងបើករថយន្តបុកទ្រូងផ្លូវ​ ប៉ាណូ​ និងម៉ូតូមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ

លោកJean Castex ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីបារាំង

ទីក្រុងប៉ារីស៖ នៅថ្ងៃសុក្រទី០៣ខែកក្កដានេះប្រធានាធិបតីលោកEmmanuel Macron បានសម្រេចតែងតាំងលោក Jean Castex ជានាយករដ្ឋមន្ដ្រីថ្មីជំនួសលោកEdouard Philippe បន្ទាប់ពីលោកបានផ្ញើការលាលែងពីតំណែងរបស់គាត់ទៅកាន់វិមានElysée កាលពីព្រឹកថ្ងៃសុក្រនេះ។ … អាន​បន្ថែម លោកJean Castex ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីបារាំង

តារាចម្រៀងMiley Cyrus ប្រាប់ថានាងមានអារម្មណ៏ស្រងេះស្រងោចអស់រយៈពេល៦ខែ

តារាចម្រៀង Miley Cyrus បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៏មួយថានាងមានអារម្មណ៏ស្រងេះស្រងោចអស់រយះពេល៦ខែមកហើយ បន្ទាប់ពីនាងវះកាត់បំពង់សំលេងរួចកាលពីខែវិច្ចកាមកម្លេះ។ ​តារាងចម្រៀងវ័យ២៧ឆ្នាំដែលបានធ្លាប់បានបង្ហើបថានាងធ្លាប់ជក់កញ្ជា បាននិយាយថា “រឿងសំខាន់បំផុតដែលខ្ញុំត្រូវធ្វើនោះគឺនៅស្ងៀមមិននិយាយច្រើនដើម្បីឲ្យការវះកាត់បំពង់សំលេងរបស់ខ្ញុំបានជាសះស្បើយ។ ខ្ញុំទទួលការវះកាត់ដ៏ធំមួយការពីខែវិច្ចការឆ្នាំមុន ហើយខ្ញុំត្រូវការពេល៤សប្តាហ៏ … អាន​បន្ថែម តារាចម្រៀងMiley Cyrus ប្រាប់ថានាងមានអារម្មណ៏ស្រងេះស្រងោចអស់រយៈពេល៦ខែ

អាជ្ញាធរហ្វុីលីពីន កំពុងស៊ើបអង្កេតលើករណីមួយ ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសជាតិ បានបាញ់សម្លាប់នាយទាហាន៤នាក់

អន្តរជាតិ៖ នាយទាហាន៤នាក់ ស្លៀកសំលៀកបំពាក់ស៊ីវិល ត្រូវបានមន្ត្រីប៉ូលិសជាតិហ្វីលីពីន បានបាញ់សម្លាប់នៅតំបន់ភាគខាងត្បូងប្រទេស ក្នុងខេត្តស៊ូលូ (Sulu) ខណៈប្រតិបត្តិការតាមរក ក្រុមកែច្នៃ និងបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ ( Abu Sayyaf) កាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីៗនេះ ។ ប៉ុន្តែពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរហ្វុីលីពីនកំពុងតែធ្វើការស៊ើបអង្កេតផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។ ជុំវិញហេតុការណ៍នេះ អគ្គមេបញ្ជាការយោធាហ្វុីលីពីន លោកឧត្តមសេនីយ៍ហ្គីលប៊ឺត ហ្គាផេយ (Gilbert Gapay) បានធ្វើការចោទប្រកាន់ទៅលើមន្ត្រីប៉ូលិសចំនួន ០៩នាក់ថា បានចូលរួមក្នុងករណីបាញ់ប្រហារលើទាហានទាំង០៤នាក់ខាងលើ ខណៈមេប៉ូលិសហ្វុីលីពីនជាតិវិញបានបកស្រាយថា «ជារឿងចៃដន្យ»។ដោយឡែករដ្ឋមន្រ្តីក្រសួងការពារជាតិហ្វុីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានលើកឡើងថា ការបាញ់ប្រហារនេះ គឺជាឧប្បត្តិហេតុដ៏អកុសលមួយ ព្រោះទាហានទាំងនោះបានស្លាប់ នៅពេលកំពុងបំពេញការងាររបស់ពួកគេ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងមិនចង់ឲ្យបញ្ហានេះកើតឡើងទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕ អាន​បន្ថែម អាជ្ញាធរហ្វុីលីពីន កំពុងស៊ើបអង្កេតលើករណីមួយ ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសជាតិ បានបាញ់សម្លាប់នាយទាហាន៤នាក់

អាមេរិកអនុម័តទណ្ឌកម្មខណៈប្រទេសជាច្រើនថ្កោលទោសច្បាប់ថ្មីនៅហុងកុង

សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តទណ្ឌកម្មថ្មីទៅលើចិនក្រោយពេលដែលចិនបានអនុម័តច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ត្រូវបានរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើនលើសកលលោក ​ថាច្បាប់នេះបាន​ដកហូត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង។ សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តជាឯកច្ជន្ទទណ្ឌកម្មលើធានាគាណាដែលរកស៊ីជាមួយនឹងមន្ត្រីរបស់ចិន។ … អាន​បន្ថែម អាមេរិកអនុម័តទណ្ឌកម្មខណៈប្រទេសជាច្រើនថ្កោលទោសច្បាប់ថ្មីនៅហុងកុង

ថន លក្ខិណា បង្ហាញសម្រស់ស្អាតប្លែកក្រោយគ្រងឈុតប្រពៃណី និងបុរាណ

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា ថន លក្ខិណា បានធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំងក្រោយពី​នាងបានបង្ហាញ​មុខក្នុង ឈុតសម្លៀកបំពាក់បែបប្រពៃណី និងបុរាណខ្មែរ ដែលនាងកម្រនឹងស្លៀក។ ​ក្នុងឈុតសម្លៀកបំពាក់ផ្សព្វផ្សាយសម្អាងការមួយចំនួន … អាន​បន្ថែម ថន លក្ខិណា បង្ហាញសម្រស់ស្អាតប្លែកក្រោយគ្រងឈុតប្រពៃណី និងបុរាណ