បើកបរក្នុងល្បឿនលឿន សង្ស័យបួងចង្កូតជ្រុលក្រឡាប់ស្លាប់ភ្លាមៗ ត្រង់ចំណុចផ្លូវគីឡូលេខ១២

ខេត្តត្បូងឃ្មុំ ៖ រថយន្ត១គ្រឿងបោះពួយយ៉ាងលឿន បានក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីរថយន្តស្លាប់ភ្លាមៗតែម្តង ។ ករណីក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍​ ១០ … អាន​បន្ថែម បើកបរក្នុងល្បឿនលឿន សង្ស័យបួងចង្កូតជ្រុលក្រឡាប់ស្លាប់ភ្លាមៗ ត្រង់ចំណុចផ្លូវគីឡូលេខ១២

ក្រសួងការងារជួយសង្គ្រោះស្ត្រីខ្មែរឥស្លាមម្រើការងារតាមផ្ទះម្នាក់ទៀតហើយ បន្ទាប់ពីបាត់ខ្លួនជាង១៣ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ព្រោះចេញទៅធ្វើការតាមរយៈក្រុមហ៊ុនមិនស្របច្បាប់

ភ្នំពេញ៖  ពលការនីជនជាតិខ្មែរឥស្លាម ម្នាក់ ត្រូវបានសង្គ្រោះអោយបានត្រឡប់មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃព្រហស្បតិ៏ ១០រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨  បន្ទាប់ពីត្រូវបានចាញ់បោកក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយបញ្ជូនទៅ បម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងសូន្យឈឹង ជាង១៣ឆ្នាំមកហើយ  ។ តាមចម្លើយ ឲ្យដឹងពីស្ដ្រី ជនរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាមថា៖  ខ្ញុំទៅធ្វើការ នៅប្រទេស អារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា   តែឥឡូវលឺថា ត្រូវបាន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យឲ្យបញ្ចប់តំណែងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅហើយ ។ អ្នកស្រី អេង ពៅ  អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង  ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយត្រូវបានចាញ់បកក្រុមហ៊ុនមិនស្របច្បាប់អោយទៅបម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤ មកម្លេះ។ តាមការបញ្ជាក់របស់ លោក សាឡុក ម៉ាន អាយុ ៦១ឆ្នាំ ត្រូវជាប្តី បានអោយដឹងថា  ដើម្បីជួយសង្គ្រោះដល់ប្រពន្ធ​ ដែល​ រងគ្រោះជាង១៣ឆ្នាំនេះលោកបានរិះរកមធ្យោបាយគ្រប់បែបយ៉ាងប៉ុន្តែគ្មានតំរុយទាល់តែសោះ ដែលកាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការតាមក្រុមហ៊ុននោះដែរ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្ត​ ហើយ​នៅផ្សេងគ្នាពីប្រពន្ឋ តែក្រោយមកក៏បាត់ដំណឹងសូន្យឆឹង រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរកមធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួននៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរកមធ្យោបាយជួយដែរតែគ្មានលទ្ធផល។ដោយមិនអស់ចិត្ត លោកឡុក ម៉ាន បានសន្សំប្រាក់ ចេញទៅធ្វើការនៅម្ចាស់ផ្ទះដដែល កាលពីឆ្នាំ២០១២​ ដើម្បីបន្តរុករកប្រពន្ធ ហើយទីបំផុតក៏ប្រទះឃើញប្រពន្ធ តាមការប្រឹងប្រែងមែន ប៉ុន្តែខ្លួនជាប្តីនៅតែគ្មានលទ្ឋភាពជួយ​សង្គ្រោះប្រពន្ធដដែល ព្រោះស្រ្តីរងគ្រោះជាប្រពន្ធគ្មានលិខិតឆ្លងដែន រឺឯកសារ លិខិតស្នាមអ្វីទាំងអស់  ។ លោក សាឡុងម៉ាន បានបន្ដថា៖  រូបលោកខំធ្វើការងារ ទាំងលំបាក ព្រោះអាណិតប្រពន្ឋកំសត់ ដែលកំពុងរស់នៅបម្រើគ្រួសារមួយគ្រាន់តែចិញ្ចឹមក្រពះ ទន្ទឹងរងចាំវាសនាថាតើថ្ងៃណាទើបខ្លួនត្រូវបានសង្គ្រោះវិញ ខណៈ ខ្លួនជាប្តីបានត្រឹមតែលួចទៅជួបប្រពន្ធម្តងម្កាលតែប៉ុណ្ណោះ ហើយអូសបន្លាយពេលរហូត៥ឆ្នាំក្រោយ គឺកាលពីខែកម្ភៈ  ឆ្នាំ២០១៧ ទើបសម្រេចលាចាកប្រពន្ធមកស្រុកខ្មែរដើររកជំនួយបន្តទៀត។ … អាន​បន្ថែម ក្រសួងការងារជួយសង្គ្រោះស្ត្រីខ្មែរឥស្លាមម្រើការងារតាមផ្ទះម្នាក់ទៀតហើយ បន្ទាប់ពីបាត់ខ្លួនជាង១៣ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ព្រោះចេញទៅធ្វើការតាមរយៈក្រុមហ៊ុនមិនស្របច្បាប់

ស្ត្រីម្នាក់ដែល​ជេរ​ប្រមាថសម្តេចតេ​ជោ​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធធនាគារមួយឆ្នាំ​

ភ្នំពេញ ៖ លោកអ៊ី ថាវរៈ ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១១​ ខែមករា​ នេះ​ ប្រកាសសាលក្រមផ្តន្ទាទោស​ដាក់ពន្ធនាគារមួយឆ្នាំ និង … អាន​បន្ថែម ស្ត្រីម្នាក់ដែល​ជេរ​ប្រមាថសម្តេចតេ​ជោ​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធធនាគារមួយឆ្នាំ​

ចូលគាស់ផ្ទះ​អ្នក​លក់​ថ្នាំ​ពេទ្យ​​នៅទឹកដីខណ្ឌ​ចំការមន យកទ្រព្យសម្បត្តិសរុបជាង​៤០​ម៉ឺន​ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ ក្រុមចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះអាជីវករ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​នៅក្នុងទឹកដីខណ្ឌចំការមន ខណៈដែរម្ចាស់ផ្ទះបានចាក់សោរទ្វារនាំគ្នាចេញក្រៅ យកទ្រព្យសម្បត្តិនឹងថវិកាសរុបទៅអស់ជាង៤០ម៉ឺនដុល្លារដោយសុវត្ថិភាព មិនរំខាន់ដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិនិងគ្រឿងអលង្កាដែរមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៩ខែមករាឆ្នាំ២០១៨នេះ … អាន​បន្ថែម ចូលគាស់ផ្ទះ​អ្នក​លក់​ថ្នាំ​ពេទ្យ​​នៅទឹកដីខណ្ឌ​ចំការមន យកទ្រព្យសម្បត្តិសរុបជាង​៤០​ម៉ឺន​ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព

តុលាការកំពុងស៊ើបអង្កេតការស្លាប់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល,តម្រុយជាច្រើន បង្ហាញថា ជាការវៃតប់គ្នា

ខេត្តកណ្តាល ៖ មន្ត្រីតុលាការ​ ថ្លែងថា​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ពេលនេះកំពុងស៊ើប​អង្កេត ការស្លាប់របស់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល ដោយតម្រុយជាច្រើនបង្ហាញថាជាការវៃតប់គ្នារហូតដល់ស្លាប់ ។ ប៉ុន្តែលោក … អាន​បន្ថែម តុលាការកំពុងស៊ើបអង្កេតការស្លាប់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល,តម្រុយជាច្រើន បង្ហាញថា ជាការវៃតប់គ្នា

ជនរងគ្រោះ ទាមទារយុត្តិធម៌ ពេលចៅក្រមម៉េង តូនី មិនឃុំខ្លួនថៅកែលក់សំបកកង់រថយន្ត ហើយគ្មានសំណងសូម្បីមួយរៀល

ភ្នំពេញ ៖ រហូតមកទល់ពេលនេះជនរងគ្រោះនៅតែទាមទារយុត្តិធម៌ ក្រោយពេលដែលលោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ … អាន​បន្ថែម ជនរងគ្រោះ ទាមទារយុត្តិធម៌ ពេលចៅក្រមម៉េង តូនី មិនឃុំខ្លួនថៅកែលក់សំបកកង់រថយន្ត ហើយគ្មានសំណងសូម្បីមួយរៀល

វិភាគអន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ៖ កូរ៉េខាងជើងអាចឋិតថេរបានដល់ពេលនេះអាស្រ័យលើបរមាណូ

ប្រទេសដែលជាសត្រូវរបស់អាមេរិក គឺមិនអាចរួចផុតពីការវាយប្រហារដាក់ គំនាប ពីអាមេរិកនោះឡើយ ប្រសិនបើ គ្មាន បរមាណូជារនាំងការពារទេនោះ ។ ដូច ​ … អាន​បន្ថែម វិភាគអន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ៖ កូរ៉េខាងជើងអាចឋិតថេរបានដល់ពេលនេះអាស្រ័យលើបរមាណូ

ចិន៖ ការបង្កើនវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ

ដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា វត្តមានរបស់កម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រចិនភាគខាងត្បូង មិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយគឺជាកាតព្វកិច្ចការពារតែប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែតំបន់សមុទ្រចិនភាគខាងត្បូងនៅមានវិវាទ បានធ្វើឲ្យប្រទេសនៅក្នុងតំបន់បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពិសេសគឺប្រទេសហ្វុីលីពីន។ កាលពីថ្ងៃទី ៩ខែមករា ហ្វុីលីពីន … អាន​បន្ថែម ចិន៖ ការបង្កើនវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ

អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យជប៉ុនមានតម្លៃ១៣៣លានដុល្លារ

នៅក្នុងកិច្ចព្រមព្រៀង មានតម្លៃ១៣៣ លានដុល្លារ ក្នុងនោះអាមេរិក នឹងប្រគល់ ឲ្យជប៉ុន នៅមីស៊ីលការពារដែនអាកាស គឺអាច បាញ់កម្ទេចមីស៊ីលសត្រូវបាន ។ … អាន​បន្ថែម អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យជប៉ុនមានតម្លៃ១៣៣លានដុល្លារ

ឥណ្ឌានិងចិនកំពុងប្រជែងគ្នាពីឥទ្ធិពលយោធានៅលើដែនសមុទ្រ

ឥណ្ឌានិងចិន ជាប្រទេសមហាអំណាចបរមាណូនៅក្នុងតំបន់អាស៊ី ហើយប្រទេស ទាំងពីរ មានកម្លាំងទាហាន និងអាវុធទំនើបៗ ប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែនៅពេលនេះ ចិនក៏បានចាប់ផ្តើមផលិតនាវាផ្ទុកយន្តហោះទី៣ … អាន​បន្ថែម ឥណ្ឌានិងចិនកំពុងប្រជែងគ្នាពីឥទ្ធិពលយោធានៅលើដែនសមុទ្រ

ឃើញនាងក្រមុំអង្គុយលក់ដូរក្នុងផ្ទះស្ងាត់តែម្នាក់ឯង ចូលទៅអូសដៃចាប់រំលោភបានសម្រេច

ភ្នំពេញ៖ អាចចាត់ទុកថាសិលធម៌សង្គមកាន់តែធ្លាក់ចុះក៏ថាបាន ព្រោះបទល្មើសនៃការចាប់រំលោភសេពសន្ធវៈទៅលើនារីទន់ខ្សោយចេះតែកើតមានជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ ។ ជាកើស្តែងនារីក្រមុំព្រហ្មចារី​ម្នាក់បាន ក្លាយជាចំណីតណ្ហារបស់ជនអន្ធពាលចាប់អូសដៃចូលក្នុងផ្ទះគំរាមរំលោភសេពសន្ថវៈរហូត បានសម្រេចតែមួយភ្លែត គ្រាដែលនាងកំពុងអង្គុយលក់ដូរនៅមុខផ្ទះស្ងាត់តែម្នាក់ឯង ។ យ៉ាងណាកម្លាំងនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ … អាន​បន្ថែម ឃើញនាងក្រមុំអង្គុយលក់ដូរក្នុងផ្ទះស្ងាត់តែម្នាក់ឯង ចូលទៅអូសដៃចាប់រំលោភបានសម្រេច

ពេលយប់នគរបាលចាប់វៃខ្នោះព្រោះតែដឹកស្រី ប្រពន្ធស្រែកថាចោរ ព្រឹកឡើងនគរបាលចាប់វៃខ្នោះម្តងទៀត ព្រោះតែជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីដឹកស្រីស្នេហ៍ដើរលេង ចៃដន្យជួបប្រពន្ធរួចព្យាយាមគេចខ្លួន តែត្រូវបានប្រពន្ធដេញស្រែកពីក្រោយថា ចោរៗបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទំនប់ទឹកឃាត់ខ្លួនសួនាំហើយ ក៏ដោះលែងទៅវិញ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ … អាន​បន្ថែម ពេលយប់នគរបាលចាប់វៃខ្នោះព្រោះតែដឹកស្រី ប្រពន្ធស្រែកថាចោរ ព្រឹកឡើងនគរបាលចាប់វៃខ្នោះម្តងទៀត ព្រោះតែជួញដូរគ្រឿងញៀន