ភ្នំពេញ៖ ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃជាមួយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតនឹងមានសិទ្ធិទទួលបានទិដ្ឋាការ(Visa)ដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយដែលផ្តល់ដោយក្រុមហ៊ុនអេមីរ៉ាត។ការទទួលបានទិដ្ឋិការដោយឥតគិតថ្លៃនេះនឹងធ្វើឱ្យអ្នកដំណើរកាន់តែមានភាពងាយស្រួលក្នុងការស្វែងយល់ពីទីក្រុងដ៏អស្ចារ្យរបស់ប្រទេសអារ៉ាប់រួមនារដូវក្តៅខាងមុខនេះ។ ទីក្រុងឌូបៃគឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីជាច្រើនដោយសារតែភាពទាក់ទាញសម្រាប់អ្នកដំណើរកម្សាន្តជាគ្រួសារមានសួនកម្សាន្តនិងសួនទឹកដ៏គួរឱ្យចាប់អារម្មណ៍រួមជាមួយហាងលក់ទំនិញនានាដ៏សម្បូរបែប។ការសម្រាកលំហែនៅទីក្រុងឌូបៃអាចជាការផ្លាស់ប្តូរមួយដ៏អស្ចារ្យបំផុតដោយគិតចាប់ពីការចំណាយពេលរសៀលដើរលើឆ្នេរJumeirah បន្តទៅវាលខ្សាច់Safari ហើយមើលឃើញទេសភាពដ៏ធំល្វឹងល្វើយដែលមិនអាចបំភ្លេចបានពីលើអាគារខ្ពស់បំផុតរបស់ពិភពលោកហៅថាBurj Khalifa ឬដំណើរកំសាន្តកម្សាន្តជុំវិញទីក្រុងឌូបៃបែបប្រពៃណី។មានអ្វីៗជាច្រើនទៀតដែលអ្នកទេសចរត្រូវទស្សនានិងធ្វើនៅក្នុងទីក្រុងចម្រុះជាតិសាសន៍នេះ។ ការស្រមើស្រមៃរបស់អ្នកលើការកម្សាន្តនៅទីក្រុងឌូបៃគឺគ្មានដែនកំណត់នោះទេ។ភ្ញៀវទេសចរកម្ពុជាទាំងអស់ដែលធ្វើការកក់សំបុត្រយន្តហោះក្នុងការហោះហើរទៅមកពីរាជធានីភ្នំពេញទៅទីក្រុងឌូបៃ (round trip) … អានបន្ថែម ភ្ញៀវទេសចរពីកម្ពុជានឹងទទួលទិដ្ឋាការឥតគិតថ្លៃពេលធ្វើដំណើរទៅទីក្រុងឌូបៃ