ភ្នំពេញ៖ កម្មវិធីដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមមានឈ្មោះថា«កត្តញ្ញូរាត្រី»បានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី៦ មេសា ឆ្នាំ២០១៧នាសណ្ឋាគារសុខាភ្នំពេញក្នុងន័យសម្តែងការដឹងគុណចំពោះសិល្បករជើងចាស់លោកគ្រូអ្នកគ្រូវីរៈសិល្បករទាំងអស់ដែលបាត់បង់សមត្ថភាពធ្វើការសម្តែងលែងបានព្រោះមានជំងឺប្រចាំកាយ។ វត្តមានមន្ត្រីធំៗមួយចំនួនអ្នកជំនួញល្បីៗជាច្រើនរូបព្រមទាំងសិល្បករជើងចាស់ជើងថ្មីជំនាន់មុនជំនាន់ក្រោយបានមកចូលរួមបង្កបរិយាកាសជាប្រវត្តិសាស្ត្រនេះយ៉ាងច្រើនកុះករផងដែរ។ លោកហ៊ុន ម៉ាណែតត្រូវបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី«កត្តញ្ញូរាត្រី»នោះដែរបានបញ្ជាក់ថាស្ថិតក្នុងបរិយាកាសដ៍មានអត្ថន័យក្រោមប្រធានបទដ៍មានអត្ថន័យក្នុងរាត្រីសមោលសនេះពិតជាមានអត្ថន័យវសេសវិលាសដែលផ្តើមដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក្នុងគោលបំណងស្វែងរកមូនិធិសម្រាប់គាំពាជួយដល់សិល្បករចាស់ជរារបស់យើង។ជាពិសេសពិតជាមានចិត្តសប្បាយរីករាយដែលបានជួនជាមួយសិល្បករជើងចាស់ក្នុងរាត្រីនេះនិងកោតសរសើរដល់សមាគមមួយនេះដែលរំលេចកម្មវិធីកត្តញ្ញូដ៍ល្អនេះឡើងជូនសិល្បៈជើងចាស់ដែលនៅមានជីវិតធ្វើបុណ្យទាន់ខែភ្លឺ។ចំពោះរាល់សកម្មភាពទាំងអស់ដែលសមាគមបានធ្វើដើម្បីជួយដល់ប្រជាពលរដ្ឋយើង។ ក្នុងឱកាសនេះសូមសម្តែងនូវទឹកចិត្តកត្តញ្ញូចំពោះដូនតាយើងដែលាបានបង្កើតនិងបង្សល់ទុកនូវមរតកសិល្បៈខ្មែរដ៍សម្បូរបែបសម្រាប់បម្រើឲ្យកូនខ្មែរគ្រប់រូបគ្រប់ពេលវេលាគ្រប់មនោសញ្ចេតនា។ អ្នកនាងចន ច័ន្ទលក្ខិណាប្រធានសមាគមមិត្តសិល្បៈជួយសង្គមបានលើកឡើងថាក្នុងនាមជាប្រធានសមាគមសមអរគុណដល់សប្បុរជនទាំងអស់បានជួយកម្មវិធីនេះជាប្រវត្តិសាស្ត្រ។អ្នកនាងបន្តថាកន្លងមកនេះសមាគមបានធ្វើសកម្មភាពជាច្រើនដូចជាការចែកមួកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដូចជានៅខណ្ឌជ្រោយចង្វា … អានបន្ថែម ស្តាប់សិល្បករល្បីៗនិយាយពីកម្មវិធី«កត្តញ្ញូរាត្រី»!