ផ្ទុះអាវុធ២គ្រាប់ដេញចាប់យុវជនម្នាក់ក្នុងចំណោម២នាក់ស្មានថាចោរផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ
ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន២គ្រាប់ដេញចាប់យុវជនម្នាក់ក្នុងចំណោម២នាក់ដោយស្មានថាជាក្រុមចោរប្លន់ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខព្រោះតែរូបគេគ្មានលុយអោយម្ចាស់ម៉ូតូកង់បីហើយក៍នាំគ្នាចុះរត់។ ហេតុការណ៍នេះបានភ្ញាក់ផ្អើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៥ខែមករាឆ្នាំ២០១៧នៅចំណុចផ្លូវបេតុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ យុវជនដែលគេស្មានថាជាចោរនោះមានឈ្មោះ ចាន់ នី អាយុ១៨ឆ្នាំធ្វើការនៅក្នុងក្រុមហ៊ុនហាយឡែនសុីធី សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិរជោគ ឃុំចំបុី ស្រុកអង្គជ័យខេត្តកំពត។ចំណែកមិត្តភក្កិម្នាក់ទៀតដែលរត់រួចនោះពុំស្គាល់អត្តសញ្ញាណទេ។ … អានបន្ថែម ផ្ទុះអាវុធ២គ្រាប់ដេញចាប់យុវជនម្នាក់ក្នុងចំណោម២នាក់ស្មានថាចោរផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ
