ភ្នំពេញ ៖ អាសូរណាស់នារីបម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកស្លាប់បន្ទាប់ពីរត់គេចចេញពីការចាប់របស់ខណ្ឌដូនពេញហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ នាប៉ុន្មានថ្ងៃមុននេះហើយសពទើបតែអណ្តែតនាយប់ថ្ងៃទី៣ខែមករានេះឯងនៅត្រង់ស្ពានច្បារអំពៅ ។ សូមរំលឹកថាកាពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរខណ្ឌដូនពេញបានចុះធ្វើរដ្ឋបាលបណ្តេញនារីរកសុីផ្លូវភេទដែលឈរហៅភ្លៀវតាមដងផ្លូវព្រះសុីសុវត្ថិជិតភោជនីយដ្ឋានទន្លេសាបដែលបង្ករភាពរញ៉េរញៃស្ទើរាល់ថ្ងៃនោះយកទៅដាក់នៅមណ្តលអប់រំ ស្របពេលកំពុងដេញនារីរកសុីបម្រើផ្លូវភេទជាច្រើនបាននាំគ្នារត់រប៉ាត់រប៉ាយ ដើម្បីគេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរខណ្ឌដូនពេញដែលត្រូវយកនារីទាំងនោះទៅដាក់នៅមណ្តលអបរំ ។ បន្ទាប់ពីនារីរកសុីផ្លូវភេទទាំងអស់នោះរត់គេចចេញបានមួយសន្ទុះក៏មានការស្រែកឆោរឡោរឡើងថាបាត់នារីម្នាក់ហើយ … អានបន្ថែម នារីបម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកស្លាប់បន្ទាប់ពីរត់គេចចេញពីការចាប់របស់ខណ្ឌដូនពេញ