ខេត្តស្វាយរៀង៖កំលាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាបបើកប្រតិបត្តិការចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ ការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះនៅវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា ការចុះបង្ក្រាបក្រុមអ្នកលែងល្បែងជល់មាន់នេះដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អថានៅចំណុចភូមិសាស្ត្រខាងលើបានលួចលេងល្បែងជល់មាន់ភ្នាល់ដាក់លុយបន្ទាប់មកលោកអធិការនគរបាលស្រុកបានបញ្ជាកំលាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង ខណៈដែលកំលាំងយើងចុះទៅដល់ទីតាំងជល់មាន់នោះស្រាប់ក្រុមអ្នកញៀនល្បែងដូចជាដឹងខ្លួនជាមុននាំគ្នារត់គេចខ្លួនដោយអ្នកខ្លះជិះម៉ូតូរត់គេចចេញហើយអ្នកខ្លះទៀតរត់យកតែរួចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿងនិងមាន់ជល់១០ក្បាលនិងស្បែកជើងជាច្រើនគូរផងដែរ ។ ប្រភពដដែលបានបន្តទៀតថាប្រជាពលរដ្ឋដែលនាំគ្នាមកលេងល្បែងជល់មាន់នេះពុំមានទីតាំងពិតប្រាកដនោះទេគឺតែងតែចល័តណាត់គ្នាមកលេងត្រង់ចំណុចណាមួយហើយស្ងាត់ពិបាកសមត្ថកិច្ចយើងចុះបង្ក្រាប។ … អានបន្ថែម បង្ក្រាបអ្នកជល់មាន់នៅស្រុកស្វាយទាបបានមាន់១០ក្បាលនិងម៉ូតូ៦គ្រឿង