ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានស្នើអោយអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកម្ពុជាដើម្បីអោយប្រទេសទាំង២មានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំង២មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះ។ លោក ឃួងស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយលោកបណ្ឌិតស៊ីនឡាវង់បូតដៃធូSinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងចន្ទន៍នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ធ្នូ២០១៩នេះ។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺចង់អោយមានសន្តិភាពនៅតាមព្រំដែនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារវាងខេត្តនិងខេត្តទីក្រុងនិងទីក្រុង។ក្នុងនាមប្រទេសដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះលោកចង់អោយប្រទេសទីពីរមានការអភិវឌ្ឍរីកចំរើនដូចគ្នាទាំងវិស័យពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍។ … អានបន្ថែម អភិបាលរាជធានីស្នើឲ្យអ្នកវិនិយោគឡាវធ្វើការវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកកម្ពុជា