ត្រូវក្រុមចោរដាក់ថ្នាំសណ្តំយកលុយអស់រយៈពេល៥ថ្ងៃ ទើបរត់ទៅប្តឹងនគរបាលជួយអន្តរាគមន៍

ភ្នំពេញ៖ ស្រ្តីមានបានរត់ទៅនគរបាលប៉ុស្តិ៍ចោមចៅបន្ទាប់ពីក្រុមជនសង្ស័យដាក់សណ្តំលើខ្លួនឡើងវង្វេងវង្វាន់ ដោយបានប្រមូលយកប្រាក់កាស់ និងគ្រឿងអលង្ការជាច្រើនទៅឱ្យគេអស់ពីខ្លួន កាលពីវេលាម៉ោង១១ និង៣០ព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង មុខរោងចក្រQMI ភូមិត្រពាំងពោធិ៍  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  រហូតមកដល់ វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ទើបជនរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ Continue reading “ត្រូវក្រុមចោរដាក់ថ្នាំសណ្តំយកលុយអស់រយៈពេល៥ថ្ងៃ ទើបរត់ទៅប្តឹងនគរបាលជួយអន្តរាគមន៍”

សាលារាជធានីភ្នំពេញនឹងធ្វើការទម្លាក់ខ្សែកាប្លិ៍ពីលើអាកាសចុះមកក្រោមដីចាប់ពីថ្ងៃស្អែកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោក ស៊ុយ សេរិទ្ធ និងលោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ទីរ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់បានប្រជុំពិភាក្សាការងារអំពីការទម្លាក់ខ្សែកាប្លិ៍ពីលើអាកាសចុះមកក្រោមដី នៅក្នុងរាជធានីភ្នំពេញ។ Continue reading “សាលារាជធានីភ្នំពេញនឹងធ្វើការទម្លាក់ខ្សែកាប្លិ៍ពីលើអាកាសចុះមកក្រោមដីចាប់ពីថ្ងៃស្អែកនេះ”

រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាប្រឡាយបឹងសាឡាង ជាប្រឡាយបេតុង និងស្ថាបនាផ្លូវអមសងខាងផងដែរ

ភ្នំពេញ៖ ក្នុងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍ប្រឡាយឲ្យបានយូរអង្វែងនៅខែសីហា នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាប្រឡាយបឹងសាឡាង ជាប្រឡាយបេតុង ដែលមានប្រវែង ៣៦៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងអមសងខាងប្រឡាយផងដែរ។ Continue reading “រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាប្រឡាយបឹងសាឡាង ជាប្រឡាយបេតុង និងស្ថាបនាផ្លូវអមសងខាងផងដែរ”

លោកតាចិត្តព្រៃផ្សៃអាយុ៧៦ឆ្នាំល្បួងក្មេងស្រីអាយុ១១ឆ្នាំទៅរំលោភបានសម្រេច១០លើក

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ១១ឆ្នាំជាសិស្សត្រូវបានលោកតាចិត្តព្រៃផ្សៃអាយុ៧៦ឆ្នាំល្បួងយកទៅរំលោភនៅក្នុងបរិវេនវត្តពោធិ៍បាន បានសម្រេចជាបន្តបន្ទាប់ជាង១០លើកតាំងពីអំឡុងខែមករា ឆ្នាំ២០១៦មក ។ សកម្មភាពនេះត្រូវបានបែកធ្លាយគ្រាដែលលោកតាចិត្តព្រៃផ្សៃបានចោទប្រកាន់ក្មេងស្រីរងគ្រោះថា បានលួចលុយរបស់គាត់អស់ចំនួន ៣សែនរៀល ។ Continue reading “លោកតាចិត្តព្រៃផ្សៃអាយុ៧៦ឆ្នាំល្បួងក្មេងស្រីអាយុ១១ឆ្នាំទៅរំលោភបានសម្រេច១០លើក”

ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ដោយសារក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១Bជីកប្រឡាយដាក់លូកាត់ទទឹងផ្លូវមិនដាក់ស្លាកសញ្ញា

ខេត្តកណ្តាល៖ បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ២១B មានភាពល្អប្រសើរដោយកន្លែងរួចមកក្រុមហ៊ុនស្ថាបនាផ្លូវបានប្រើគ្រឿងចក្រជីកប្រឡាយកាត់ទទឹងផ្លូវជាងតិលេខ២១B ដើម្បីដាក់លូដោយមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ ជាហេតុធ្វើឲ្យម៉ូតូមួយគ្រឿងបើកធ្លាក់ចូលទៅក្នុងប្រឡាយជម្រៅប្រមាណ៣ម៉ែត្រ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូបាក់.កស្លាប់យ៉ាងអាណោចអាធ័័ម និងអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ ។ Continue reading “ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ដោយសារក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១Bជីកប្រឡាយដាក់លូកាត់ទទឹងផ្លូវមិនដាក់ស្លាកសញ្ញា”

ប្រជាពលរដ្ឋជិត៥០នាក់នាំគ្នាមកតវ៉ាមុខសាលាខេត្តក្រចេះ ករណីសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើឃាត់ទុករថយន្តដឹកជន្លង់ម្រេចរបស់ពួកគាត់

ខេត្តក្រចេះ៖ តាមសេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមកពីស្រុកព្រែកប្រសប់ ប្រមាណជិត៥០នាក់ បាននាំគ្នាតវ៉ាមុខសាលាខេត្ត ដើម្បីទាមទារឲ្យជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដោះលែងរថយន្តដឹកជន្លងម្រេច ខណៈសមត្ថកិច្ចចម្រុះបានចាប់ឃាត់ទុកកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅក្រុង-ខេត្តក្រចេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ ។ Continue reading “ប្រជាពលរដ្ឋជិត៥០នាក់នាំគ្នាមកតវ៉ាមុខសាលាខេត្តក្រចេះ ករណីសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើឃាត់ទុករថយន្តដឹកជន្លង់ម្រេចរបស់ពួកគាត់”

រន្ទះបាញ់សម្លាប់គោ១៤ក្បាល នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នា

ខេត្តក្រចេះ៖ មានករណីរន្ទះបាញ់សម្លាប់សត្វគោនៅក្នុងក្រោល អស់ចំនួន ១៤ ក្បាល ដែលពុំធ្លាប់មាន កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ Continue reading “រន្ទះបាញ់សម្លាប់គោ១៤ក្បាល នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នា”

ឃាត់ខ្លួនមុខសញ្ញាសង្ស័យលួចកាបូបលុយនិងទូរស័ព្ទ៣នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលស្រុកកណ្ដៀងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចោរលួចកាបូបលុយនិងទូរស័ព្ទដៃ៣នាក់ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការខេត្តចាត់ការបន្ត។ Continue reading “ឃាត់ខ្លួនមុខសញ្ញាសង្ស័យលួចកាបូបលុយនិងទូរស័ព្ទ៣នាក់នៅខេត្តពោធិ៍សាត់”

ហាងខារ៉ាអូខេ នគរសំរិទ្ធិ ក្លាយជាទីតាំងវាយតបគ្នានិងបាញ់បោះសេរី

ភ្នំពេញ៖ គេឃើញមួយរយៈពេលនេះ ទីតាំងហាងខារ៉ាអូខេ នគរសំរិទ្ធិ តែងតែមានរឿងរ៉ាមិនចេះឈប់ឈរ បន្ទាប់ពីភ្ញៀវដែលចូលទៅផឹកសុីនៅក្នុងនោះឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់រហូតបង្កក្លាយជាហិង្សាវាយតបគ្នា ខ្លះបាញ់បោះសេរី ធ្វើឲ្យមានភាពអនាធិបតេយ្យ ជាក់ស្តែងនៅវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខារ៉ាអូខេ នគរសំរិទ្ធិ តាមផ្លូវលេខ១៨២(ទេពផន) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ Continue reading “ហាងខារ៉ាអូខេ នគរសំរិទ្ធិ ក្លាយជាទីតាំងវាយតបគ្នានិងបាញ់បោះសេរី”

រថយន្តកូរ៉េមួយគ្រឿងតូចចិត្តម្ចាស់ចតចោលអត់ចាប់ហ្វាំងហក់ចូលច្រាំងទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ឆ្នាំង៖ រថយន្តកូរ៉េមួយគ្រឿងបានរងនូវការខូចខាតខ្ទេចបន្ទាប់ពីចតទុកចោលនៅច្រាំងមាត់ទន្លេផ្សារក្រោម ហើយត្រូវខ្យល់បក់បោកបណ្តាលឲ្យប៉ើងធ្លាក់រថយន្តចូលទៅក្នុងច្រាំងទន្លេតែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ Continue reading “រថយន្តកូរ៉េមួយគ្រឿងតូចចិត្តម្ចាស់ចតចោលអត់ចាប់ហ្វាំងហក់ចូលច្រាំងទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល”

ឱក សុគន្ធកញ្ញា ស្និទ្ធស្នាលប្លែកជាមួយ ឆន សុវណ្ណរាជ

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ធ្លាប់ត្រូវបានទស្សនិកជនអ្នកគាំទ្រមួយចំនួនបានផ្គូរផ្គង និងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ក្រៅឆាក។ ទោះបីជាធ្លាប់បញ្ជាក់អំពីអារម្មណ៍ថា មិនមានស្នេហានឹងគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកទាំងពីរតែងធ្វើដំណើរជាមួយគ្នាជាញឹកញាប់ ហើយរហូតពេលខ្លះពួកគេបានជិះរថយន្តជាមួយគ្នាផងដែរ។ Continue reading “ឱក សុគន្ធកញ្ញា ស្និទ្ធស្នាលប្លែកជាមួយ ឆន សុវណ្ណរាជ”

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស និងសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលសំណេះសំណាលជាមួយក្មួយៗសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស បន្ទាប់មកសម្តេចបន្តជួបសំណេះសំណាលនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប ដែលស្ថិតនៅក្នុងឃុំ អូរក្រសា ក្រុងកែប ខេត្តកែប។ Continue reading “ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស និងសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប”