ជនសង្ស័យ៣នាក់ភ្ជង់ប្លន់យកម៉ូតូស្តុបពី ពីនារីម្នាក់បានសម្រេចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពគំរាមបាញ់ប្លន់យកម៉ូតូស្តុបពី ពីនារីម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ Continue reading “ជនសង្ស័យ៣នាក់ភ្ជង់ប្លន់យកម៉ូតូស្តុបពី ពីនារីម្នាក់បានសម្រេចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព”

លោកស្រី ម៉ែន សំអន ចូលរួមក្នុងវេទិកាតភ្ជាប់លំហរទេសចរណ៍ « ប្រទេស៤គោលដៅទេសចរណ៍តែមួយ »

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមក្នុងវេទិកាតភ្ជាប់លំហរទេសចរណ៍ « ប្រទេសបួន គោលដៅទេសចរណ៍តែមួយ » និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនាគាររវាង បណ្តាប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា (CLMV) នៅទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ៕ Continue reading “លោកស្រី ម៉ែន សំអន ចូលរួមក្នុងវេទិកាតភ្ជាប់លំហរទេសចរណ៍ « ប្រទេស៤គោលដៅទេសចរណ៍តែមួយ »”

ពេលនេះកម្លាំងគយចល័តរាជធានី ចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងលក់ទូរស័ព្ទ(ហាក់សែ)២កន្លែងសង្ស័យលក់ទូរសព្ទ័គេចពន្ធ

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងគយចល័តរាជធានីភ្នំពេញ និងមានការចូលរួមដោយលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថចុះឆែកឆេរ និងត្រួតពិនិត្យនៅទីតាំងលក់ទូរស័ព្ទ(ហាក់សែ)ចំនួន២កន្លែង ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា សង្ស័យ លក់ទូរសព្ទ័គេចពន្ធ។ Continue reading “ពេលនេះកម្លាំងគយចល័តរាជធានី ចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងលក់ទូរស័ព្ទ(ហាក់សែ)២កន្លែងសង្ស័យលក់ទូរសព្ទ័គេចពន្ធ”

វេទិកាសាធារណៈស្តីពី “ការតាមដានយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣” ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់សំរោង ខណ្ឌព្រែកភ្នៅមានប្រារព្ធពិធីវេទិកាសាធារណៈ ស្ដីពី “ការតាមដានយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣” ក្រោមអធិបតីភាព លោក រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ទូច សាលីន អភិបាលរងខណ្ឌ តំណាងឱ្យ លោក អភិបាលខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកតំណាងឱ្យបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ការិល័យជំវិញខណ្ឌ រួមទាំងមន្ត្រីខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋចូលរួមសរុប ៣៥០នាក់ ក្នុងបរិវេណវិទ្យាល័យសំរោងជេីង ភូមិសំរោងជេីង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ Continue reading “វេទិកាសាធារណៈស្តីពី “ការតាមដានយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣” ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ”

សម្តេច ហេង សំរិន បាននិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការអស់រយៈពេល ០៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា បាននិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាពនិងជោគជ័យនៅវេលាម៉ោង ១០:០០នាទី នាព្រឹកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។ Continue reading “សម្តេច ហេង សំរិន បាននិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព”

ផឹកស៊ី​ទំនាស់​ពាក្យសម្ដីគ្នាបង្កហិង្សា អ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក ​

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះចំណែកបុរសម្នាក់ទៀតត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីពួកគេផឹកស៊ីជាមួយគ្នាហើយកើតជាអំពើហិង្សារដាក់គ្នាកាលពីម៉ោងជិត១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នងឃ្លាំងស្តុកទំនិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ Continue reading “ផឹកស៊ី​ទំនាស់​ពាក្យសម្ដីគ្នាបង្កហិង្សា អ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក ​”

សមត្ថកិច្ចក្របួចចោរលួចម៉ូតូបានម្នាក់ និងអ្នកចែកចាយគ្រឿងញៀន២នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំមួយ ស្ថិតក្នុងក្រុម៣ ភូមិទ្រ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមបទសង្ស័យធ្វើសកម្មភាពលួចម៉ូតូ។ ដោយឡែកក្នុងរង្វង់ប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះ គឺដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ និងលោកអនុសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ។ Continue reading “សមត្ថកិច្ចក្របួចចោរលួចម៉ូតូបានម្នាក់ និងអ្នកចែកចាយគ្រឿងញៀន២នាក់”

សិក្ខាសាលាស្តីអំពីវិទ្យាសាស្ត្រនៃការធ្វើអង់ដូស្កូបពី​ នៃការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ​ក្រពះ​ ពោះវៀន​ នៅមន្ទីរពេទ្យកាលម៉ែត

ភ្នំពេញ៖ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន មន្ទីរពេទ្យកាលម៉ែត បានសហការជាមួយភាគីជប៉ុន ដើម្បើរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រដែលមានទាំងទ្រឹស្តីនិងការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ក្រពះ ពោះវៀន ជាគុណប្រយោជន៍បំពេញបន្ថែមជាបទពិសោធន៍ល្អៗជាច្រើន ជាទន់ដល់សំខាន់សម្រាប់ជួយក្រុមគ្រូពេទ្យកាន់តែមានជំនឿចិត្តដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពសម្រាប់មន្ទីរពេទ្យកាលម៉ែតក៏ដូចជាមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជជាណាចក្រកម្ពុជា ។ Continue reading “សិក្ខាសាលាស្តីអំពីវិទ្យាសាស្ត្រនៃការធ្វើអង់ដូស្កូបពី​ នៃការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ​ក្រពះ​ ពោះវៀន​ នៅមន្ទីរពេទ្យកាលម៉ែត”

រកឃើញម្ចាស់ជ័យលាភីកញ្ញាឯកភេទទី៣ ឆ្នាំ២០១៦

ភ្នំពេញ៖ បន្ទាប់ពីបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងកញ្ញាឯកភេទទី៣អស់ជាច្រើនខែមកនោះ ម្ចាស់ជ័យលាភីត្រូវបានរកឃើញហើយក្នុងកម្មវិធីប្រគួតផ្តាច់ព្រ័ត្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងក្លិបកម្សាន្ត GL Lounge អតីតក្លិបកម្សាន្តក្លាស៊ីកក្រោមវត្តមានសិល្បករសិល្បការិនី និងភ្ញៀវជាច្រើននាក់ចូលរួម។ Continue reading “រកឃើញម្ចាស់ជ័យលាភីកញ្ញាឯកភេទទី៣ ឆ្នាំ២០១៦”

សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ

ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពេលពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនកាន់តែតិចទៅពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនអ្នកស្លាប់កើនតែអ្នកកើតមកវិញមានចំនួនតិចតួចបំផុត។ Continue reading “សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ”

គុណភាពសំណង់ផ្ទះល្វែងនៅទីក្រុងរណប Grand Phnom Penh International City ល្បីឈ្មោះបែរជា ស្អុយទាំងសរសរ ស្អុយទាំងធ្នឹមកាំជណ្តើរ

ភ្នំពេញ៖ ស្របពេលវ័ស័យសំណង់កំពុងរីកដុះដាល អ្នកវិនិយោគទុនប្រណាំងប្រជែងគ្នាលើគុណភាពសំណង់ បែរជាក្រុមហ៊ុនសំណង់ដ៏ធំហើយល្បីបំផុតនៅភ្នំពេញចាត់ទុកថាជាស្តង់ដារប្រឈមនិងការរិះគន់ថាគ្មានគុណភាពទៅវិញ?  Continue reading “គុណភាពសំណង់ផ្ទះល្វែងនៅទីក្រុងរណប Grand Phnom Penh International City ល្បីឈ្មោះបែរជា ស្អុយទាំងសរសរ ស្អុយទាំងធ្នឹមកាំជណ្តើរ”

ជួលឡានគេរួចយកទៅបញ្ចាំ​ ១០ថ្ងៃក្រោយម្ចាស់ឃើញឡានផ្ញើនៅយាន្តដ្ឋាន ស្អាតពេញចិត្ត

ភ្នំពេញ៖ មកលាងរថយន្តប្រទេះឃើញរថយន្តបងប្អូនដែលជួលឲ្យគេក្នុងយានដ្ឋានសង្ស័យអ្នកជួលយកមកបញ្ចាំទើបប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅយានដ្ឋានលាងរថយន្តយីហោ ស្អាតពេញចិត្ត ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

Continue reading “ជួលឡានគេរួចយកទៅបញ្ចាំ​ ១០ថ្ងៃក្រោយម្ចាស់ឃើញឡានផ្ញើនៅយាន្តដ្ឋាន ស្អាតពេញចិត្ត”