អភិបាលខណ្ឌច្បារអំពៅជំរុញឲ្យមន្ត្រីអនុវត្តភារៈកិច្ចប្រសើរឡើងថែមទៀត

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ជាថ្មីម្តងទៀតលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានជំរុញឲ្យមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាព និងមន្ត្រីគ្រប់ផ្នែកត្រូវរួមគ្នាអនុវត្តការងារឲ្យបានប្រសើរឡើងថែមទៀតដើម្បីបម្រើឲ្យប្រជាពលរដ្ឋ ។ Continue reading “អភិបាលខណ្ឌច្បារអំពៅជំរុញឲ្យមន្ត្រីអនុវត្តភារៈកិច្ចប្រសើរឡើងថែមទៀត”

ហ្វុីលីពីនសម្លាប់អ្នកទោសគ្រឿងញៀនជាង ​៣០០នាក់

អ្នកទោសគ្រឿងញៀនជាង ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការបោះសម្អាតគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។ Continue reading “ហ្វុីលីពីនសម្លាប់អ្នកទោសគ្រឿងញៀនជាង ​៣០០នាក់”

ឃាត់ខ្លួនយុវជនម្នាក់ខណៈកំពុងជិះកង់លក់ថ្នាំញៀននៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី សហការជាមួយកម្លាំងប្រជាការពារភូមិឃាត់យុវជនម្នាក់ខណៈយុវជនរូបនេះកំពុងជិះកង់លក់គ្រឿងញៀនរួមទាំងវត្ថុតាងនូវសារធាតុញៀន និងសម្ភារមួយចំនួន។ Continue reading “ឃាត់ខ្លួនយុវជនម្នាក់ខណៈកំពុងជិះកង់លក់ថ្នាំញៀននៅខេត្តពោធិ៍សាត់”

ផ្សាររីករាយជាសម្បុកល្បែងកន្ទុយលេខ ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ នៅក្នុងផ្សាររីករាយ ដែលស្ថិតនៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបងប្អូនអាជីវកររាយការណ៍មកថា បច្ចុប្បន្ន កំពុងក្លាយទៅជាទីតាំងបនល្បែងស៊ីសង កត់កន្ទុយលេខយ៉ាងអនាធិបតេយ្យពេញបន្ទុក ។ ក្នុងនោះមានកន្លែងកត់កន្ទុយលេខចំនួន៤ គឺនៅប៉ែកខាងកើតផ្សារ២កន្លែង និងខាងលិចផ្សារ២កន្លែង ដែលគេដឹងថា មេធំរបស់អ្នកកត់កន្ទុយលេខទាំងនេះ ជានាយទាហានពាក់ស័ក្តិ៥ មួយរូបឈ្មោះ សុខ នន់ ជាអ្នកចាំប្រមូលទាំងនៅក្នុងផ្សាររីករាយ និងផ្សារបឹងឈូក ។ Continue reading “ផ្សាររីករាយជាសម្បុកល្បែងកន្ទុយលេខ ក្នុងសង្កាត់ភ្នំពេញថ្មី”

និស្សិតជាង២០០០នាក់​ ប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងកសិកម្ម

ភ្នំពេញ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង ដោយមាននិស្សិតជាង២០០០នាក់បានចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខណៈដែលតម្រូវការសម្រាប់ចូលបម្រើការងាជាង៣០០នាក់ប៉ុណ្ណោះ។ Continue reading “និស្សិតជាង២០០០នាក់​ ប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងកសិកម្ម”

ដុតកង់ឡានជំទាស់នឹងការចាក់ដីនៅលើតំបន់អភិវឌ្ឍន៍ឫស្សីកែវ

ភ្នំពេញ៖ កង់រថយន្តចាស់ៗជាច្រើនកង់ ត្រូវបានគរចាក់ប្រេងដុតដោយក្រុមគ្រួសាររបស់លោក រ័ត្ន ស្រ៊ា ប្រឆាំងទៅនឹងការដឹកជញ្ជូនដីយកទៅចាក់នៅក្នុងដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ ។ Continue reading “ដុតកង់ឡានជំទាស់នឹងការចាក់ដីនៅលើតំបន់អភិវឌ្ឍន៍ឫស្សីកែវ”

នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គនៅមជ្ឈមណ្ឌលភ្នំជុំរាយ

ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍ កងរាជអាវុធហត្ថជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប។ Continue reading “នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គនៅមជ្ឈមណ្ឌលភ្នំជុំរាយ”

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ២១នាក់ក្នុងសំណុំរឿង២ផ្សេងគ្នាទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ២១នាក់ក្នុងសំណុំរឿង២ផ្សេងគ្នាត្រូវនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនូវព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រោយពីឃាត់ធ្វើការសាកសួរបណ្តោះអាសន្ននិងធ្វើតេសទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក និងមួយករណីទៀតចោទពីបទឆក់។ Continue reading “នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ២១នាក់ក្នុងសំណុំរឿង២ផ្សេងគ្នាទៅតុលាការ”

រដ្ឋបាលរាធានីភ្នំពេញ រកដំណោះស្រាយការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គភាពពាក់ព័ន្ធ និងមន្ដ្រីបច្ចេកទេស បានប្រជុំស្ដីពី យុទ្ធនាការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ Continue reading “រដ្ឋបាលរាធានីភ្នំពេញ រកដំណោះស្រាយការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ”

ទុកកូនឲ្យយាយតាមើលធ្វេសប្រហែសធ្លាក់ចូលអាងបន្ទប់ទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តស្វាយរៀង៖ ដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយបានធ្វើឲ្យមានវិបត្តិសារីអស់មួយជីវិតខណៈដែលបានផ្ញើកូនស្រីទើបតែមានអាយុមួយខួបទុកឲ្យយាយតាមើលថែតែអកុសសបានដើរធ្លាក់ចូលអាងបន្ទប់ទឹកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មមិនអាចសង្គ្រោះជីវិតបាន។ Continue reading “ទុកកូនឲ្យយាយតាមើលធ្វេសប្រហែសធ្លាក់ចូលអាងបន្ទប់ទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម”

សង្វៀនមាន់ដ៏ធំនៅឃុំពុតស ខ្វះសមត្ថកិច្ច និងអាជ្ញាធរបង្ក្រាប

ខេត្តតាកែវ៖ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិខ្លាកូន ឃុំពុតស ស្រុកបាទី ខេត្តតាកែវ បាននាំគ្នារិះគន់ដោយពាក្យចំអក សំដៅទៅលើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានថា ភូមិ ឃុំរបស់ពួកគាត់ ហាក់ដូចជាខ្វះសមត្ថកិច្ចនិងអាជ្ញាធរធ្វើការងារ សម្រាប់វិធានការបង្ក្រាបបនល្បែងស៊ីសង ជាពិសេសសង្វៀនមាន់ដ៏ធំបើកខួបប្រាំង ខួបវស្សា នៅក្នុងទីតាំងនេះ មិនឃើញមានការបង្ក្រាបទាល់តែសោះ ។ Continue reading “សង្វៀនមាន់ដ៏ធំនៅឃុំពុតស ខ្វះសមត្ថកិច្ច និងអាជ្ញាធរបង្ក្រាប”

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៦នាក់ ដែលរំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់​

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បង្ហាញមុខជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក៦នាក់ ដែលបាននាំគ្នាចាប់រំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់បានសម្រេច កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចចេតីយ៍វត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម១២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា ។ Continue reading “សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៦នាក់ ដែលរំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់​”