លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងចាប់រថយន្ដដឹកឈើផ្ទះចាស់ដែលមានច្បាប់ពុំព្រមដោះលែងសង្ស័យជារឿងគំនុំ

ខេត្តព្រះវិហារ៖ រថយន្តដឹកឈើគ្រោងផ្ទះចាស់របស់ប្រជាពលរដ្ឋក្រីក្រម្នាក់ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើរវៀងឃាត់ទុកដោយសង្ស័យថាមានបង្កប់ឈើប្រណីតនៅពីក្រោម តែក្រោយពីបាននាំរថយន្ត ត្រួតពិនិត្យរួចនាយផ្នែករដ្ឋបាលព្រៃឈើ រវៀងរកមិនឃើញមានឈើប្រណីតនោះទេហើយក៏ពុំព្រមដោះលែងដែរ ថែមទាំងដកយកលិខិតសុំការអនុញ្ញាតដឹកឈើ ថែមទៀត ។ Continue reading “លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងចាប់រថយន្ដដឹកឈើផ្ទះចាស់ដែលមានច្បាប់ពុំព្រមដោះលែងសង្ស័យជារឿងគំនុំ”

លោកអូបាម៉ា ៖ ហ៊ីឡារីគ្លីនតុន គឺជាស្ត្រីដែលស័ក្ដិសមបំផុតធ្វើជាប្រធានាធិបតីអាមេរិក

នៅក្នុងសន្តរកថា ទៅកាន់មហាសន្និបាតបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Phladelphai ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា បានបញ្ចាក់ថា មានតែលោកស្រីហ៊ីលឡារីគ្លីនតុន ប៉ុណ្ណោះស័ក្ដិសមជាប្រធានាធិបតីបន្ទាប់ ជំនួសលោកនាខែមករាឆ្នាំ២០១៧ ខាងមុខ។ Continue reading “លោកអូបាម៉ា ៖ ហ៊ីឡារីគ្លីនតុន គឺជាស្ត្រីដែលស័ក្ដិសមបំផុតធ្វើជាប្រធានាធិបតីអាមេរិក”

ជាម យៀប៖ សហគមន៍អឺរ៉ុបគេមិនផ្តាច់ជំនួយដល់កម្ពុជានោះទេ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដែល ដឹកនាំដោយលោក Javier Castillo Alvarezតំណាងសហភាពអឺរ៉ុបនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភាក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ជាម យៀបប្រធានគណៈ កម្មការទី២បានឱ្យដឹងក្រោយជំនួបនោះថាទាក់ទងនឹងព័ត៌មានដែលថា EU គេនឹង ផ្តាច់ជំនួយដល់កម្ពុជានោះ EU គេអត់មាននិយាយពីការផ្តាច់ជំនួយនោះទេគឺមានតែ យើងសុំគេថែមទៀតដើម្បីឱ្យគេបើកជើងមេឃឲឲ្យកាន់តែទូលាយដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជាចាំបាច់ ក្នុងការបង្កើនជីវភាពរស់នៅ និងលុបបំបាត់ជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពល រដ្ឋយើង។ Continue reading “ជាម យៀប៖ សហគមន៍អឺរ៉ុបគេមិនផ្តាច់ជំនួយដល់កម្ពុជានោះទេ”

សាច់ញាតិអ្នកដំណើរលើយន្តហោះ​ MH370 ធ្វើបាតុកម្មទាមទារឲ្យបន្តរុករកយន្តហោះ

ការស្វែងរកយន្តហោះ MH370 ត្រូវបានប្រកាសថា បញ្ចប់ការរុករកធ្វើឲ្យសាច់ញាតិអ្នកដំណើរបង្ហាញការមិនសម្បាយចិត្តហើយ ដោយមិនទាន់ឃើញសាច់ញាតិរបស់ខ្លួន ស្លាប់ឬរស់នោះទេ? Continue reading “សាច់ញាតិអ្នកដំណើរលើយន្តហោះ​ MH370 ធ្វើបាតុកម្មទាមទារឲ្យបន្តរុករកយន្តហោះ”

បែកធ្លាយរឿងមន្ត្រីអនុរក្សពន្ធនាគារខេត្តព្រះសីហនុជាង៣០នាក់ទាមទាររកចំណែកសមរម្យក្នុងរឿងដោះដូរពន្ធនាគារដោយស្ងាត់ៗ

ខេត្តព្រះសីហនុ៖ ពន្ធនាគារថ្មីត្រូវបានសាងសង់រួចរាល់ប្រមាណជា៧០ភាគរយ ទៅហើយនៅឡើយរឿងដោះស្រាយគោល នយោបាយជូនដល់មន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០គ្រួសារហាក់ដូចជាស្ងាត់ដូចចោរលួចសេះ នេះហើយដែលជាហេតុផលកង្វល់របស់ពួកគាត់ដេកមិនលក់ស៊ី ក៏មិនឆ្ងាញ់ រីឯការងារក៏មិនសូវល្អប្រពៃ ។ Continue reading “បែកធ្លាយរឿងមន្ត្រីអនុរក្សពន្ធនាគារខេត្តព្រះសីហនុជាង៣០នាក់ទាមទាររកចំណែកសមរម្យក្នុងរឿងដោះដូរពន្ធនាគារដោយស្ងាត់ៗ”

ទួរគីបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេស

រដ្ឋាភិបាលរបស់ប្រធានាធិបតីទួរគីបន្តសកម្មភាពកម្ចាត់ក្រុមទាហ៊ានក្បត់ដោយពេលនេះបានបញ្ជារឲ្យបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេស។ នេះជាសកម្មភាពថ្មីរបស់ប្រធានាធបិតីទួរគីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច។ Continue reading “ទួរគីបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេស”

ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងការវិនាសជិតផុតពូជ ត្រី ចិញ្ចឹមរបស់ប្រទេសវៀតណាម ត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង ។ មន្ត្រីជំនាញត្រូវបានគេរាយការណ៍ ថា អាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ ។ Continue reading “ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ”

អាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ប្រធានាធិបតីធ្វើដំណើរនៅក្នុងស្រុក

អាមេរិកបានផលិតឧទ្ធម្ភាគចក្រប្រភេទថ្មីសម្រាប់ប្រធានាធបិតីធ្វើដំណើរនៅក្នុងស្រុក ដែលមានសភាពទំនើបបំផុតអាចការពារការវាយប្រហារពីសត្រូវបាន។ Continue reading “អាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ប្រធានាធិបតីធ្វើដំណើរនៅក្នុងស្រុក”

​ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស

ភ្នំពេញ៖ នៅដើមឆ្នាំ២០១៧សហព័ន្ធទូកក្តោងកម្ពជាគ្រោងបញ្ជូនកីឡាកររបស់ខ្លួន២រូបទៅហ្វឹកហាតបំប៉នសមត្ថភាព បន្ថែមរយៈពេល៦ខែនៅសាធារណរដ្ឋ ប្រជាមានិតចិន និងប្រទេសសិង្ហបុរីដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីដែលកីឡាករទាំនេះមានការលំបាកច្រើនដោយសារបញ្ហាភាសាសម្រាប់ទំនាក់ទំនង និងហ្វឹកហាត់ ។ Continue reading “​ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស”

កម្លាំងនគរបាលខណ្ឌដង្កោឆ្មក់ចូលបង្ក្រាបក្រុមជូញដូរគ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀន២៦កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបក្រុមមេខ្លោងជួញដូរគ្រឿងញៀន៣នាក់ រួមទាំងថ្នាំញៀន២៦កញ្ចប់ធំតូច និងម៉ូតូហុងដាឌ្រីម១គ្រៀង។ Continue reading “កម្លាំងនគរបាលខណ្ឌដង្កោឆ្មក់ចូលបង្ក្រាបក្រុមជូញដូរគ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀន២៦កញ្ចប់”

ទើបតែលែងលះគ្នាថ្មីថ្មោងមិនទាន់អស់អាល័យ ទៅលេងផ្ទះជួបប្រពន្ធកំពុងផ្អែមជាមួយប្រុសក្មេង

ភ្នំពេញ៖ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួលយកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអត្តរាគមន៍និងបានហៅមកកាន់ប៉ុស្តិ៍ដើម្បីសម្របសម្រួលគ្នា។ Continue reading “ទើបតែលែងលះគ្នាថ្មីថ្មោងមិនទាន់អស់អាល័យ ទៅលេងផ្ទះជួបប្រពន្ធកំពុងផ្អែមជាមួយប្រុសក្មេង”

លួចម៉ូតូពីខណ្ឌឫស្សីកែវ​ គេចមិនផុតពីកណ្ដាប់ដៃនគរបាលប៉ុស្តិ៍ស្រះចក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពដោះស្លាកម៉ូតូ ហុងដាសេ១២៥មួយគ្រឿង ក្រោយធ្វើសកម្មភាពលួចម៉ូតូនេះបាននៅក្នុងទឹកដីខណ្ឌឫស្សីកែវបានហើយ ក៏ត្រូវកម្លាំងល្បាតប៉ុស្តិ៍ស្រះចកឃើញ ក៏ឃាត់ខ្លួនសួរនាំទើបដឹងថាជាចោរលួចម៉ូតូ ។ Continue reading “លួចម៉ូតូពីខណ្ឌឫស្សីកែវ​ គេចមិនផុតពីកណ្ដាប់ដៃនគរបាលប៉ុស្តិ៍ស្រះចក”