គម្រោងថ្មីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID ដើម្បីជួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា

គម្រោងថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និង ការរៀបចំអង្គការសង្គមស៊ីវិលនិងបណ្តាញតាមមូលដ្ឋាន ត្រូវបានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ(USAID) ។ Continue reading “គម្រោងថ្មីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID ដើម្បីជួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា”

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៦នាក់ករណីជួញដូរប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោកអភិបាលរងខណ្ឌ និងលោកអធិការខណ្ឌ ចុះបង្ក្រាបទីតាំងជួញដូរប្រើប្រាស់គ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឃាត់ខ្លួនមនុស្ស៦នាក់និងចាប់យកវត្ថុតាងមានថ្នាំញៀន២កញ្ចប់ ទូរហ្គេម១គ្រឿង យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរតាមនីតិវិធី។ Continue reading “អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៦នាក់ករណីជួញដូរប្រើប្រាស់គ្រឿងញៀន”

រថយន្តដឹកទំនិញចុះពីលើស្ពានព្រះមុន្នីវង្សថ្មី ដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូ PCX ១គ្រឿងខូចខាងយ៉ាងដំណំ

ភ្នំពេញ៖ ករណីរថយន្តដឹកទំនិញ១គ្រឿងចុះពីលើស្ពានព្រះមុន្នីវង្សថ្មី ហើយដាច់ហ្វ្រាំងក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បើកបរដោយស្ត្រីម្នាក់រួមនិងកូន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជិវិត។ Continue reading “រថយន្តដឹកទំនិញចុះពីលើស្ពានព្រះមុន្នីវង្សថ្មី ដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូ PCX ១គ្រឿងខូចខាងយ៉ាងដំណំ”

បុស្បា ប៉ាន់ សន្យាវិលមកកម្ពុជាក្រោយចប់ថ្នាក់បណ្ឌិតនៅអាមេរិក

ភ្នំពេញ៖ បុស្បា ប៉ាន់ នឹងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។ នាងនឹងត្រូវត្រូវចំណាយពេលសិក្សាបន្តយ៉ាងតិច៨ឆ្នាំទៀត ដើម្បីបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកហើយនាងនៅតែចិញ្ចឹមចិត្តជានិច្ចក្នុងការវិលមកកាន់ទឹកដីកំណើតជាថ្មី ដើម្បីចូលរួមបណ្តុះបណ្តាលធមធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។ Continue reading “បុស្បា ប៉ាន់ សន្យាវិលមកកម្ពុជាក្រោយចប់ថ្នាក់បណ្ឌិតនៅអាមេរិក”

ចាប់ព្រះសង្ឃមួយអង្គផ្សឹក ក្រោយដឹងថាលួចរស់នៅជាមួយស្រីស្នេហ៍ក្នុងបន្ទប់ជាងមួយឆ្នាំ

ភ្នំពេញ៖ ព្រះសង្ឃមួយអង្គពិតជាបានធ្វើឲ្យប៉ះពាល់ទៅនឹងសាសនាយ៉ាងធ្ងន់ធ្ងរ ខណៈក្នុងនាមជាអន្ទិតអត់សក់ បែរជាលួចមានស្នេហាលួចលាក់ជាមួយនឹងស្រីកំណានអស់រយៈពេលជាងមួយឆ្នាំទើបបែកការណ៍។ Continue reading “ចាប់ព្រះសង្ឃមួយអង្គផ្សឹក ក្រោយដឹងថាលួចរស់នៅជាមួយស្រីស្នេហ៍ក្នុងបន្ទប់ជាងមួយឆ្នាំ”

រថយន្តយីឌុប១គ្រឿងបុករ៉ឺម៉កម៉ូតូដឹកឈើពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកស្នួល

ខេត្តក្រចេះ៖ បុរសជាអ្នកបើករ៉ឺម៉កម៉ូតូដឹកឈើម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ដោយសារតែរថយន្តយីឌុបធុនធំ១គ្រឿងបានបើកបុករ៉ឺម៉កម៉ូតូដឹកឈើពីក្រោយពេញទំហឹង ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។ Continue reading “រថយន្តយីឌុប១គ្រឿងបុករ៉ឺម៉កម៉ូតូដឹកឈើពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកស្នួល”

ជនសង្ស័យ ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ករណីប្លន់ប្រដាប់អាវុធ

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី ៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះ ។ Continue reading “ជនសង្ស័យ ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ករណីប្លន់ប្រដាប់អាវុធ”

ខ្សឹបដាក់ត្រចៀក៖ ល្បែងកន្ទុយលេខកំពុងលេងពេញផ្សារប៉េសេ

ក្រុមអាជីវករបានប្រាប់ឲ្យដឹងថា ល្បែងកន្ទុយលេខកំពុងលេងយ៉ាងវក់វីនៅក្នុងផ្សារប៉េសេ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រុមអាជីវករនៅក្នុងផ្សារនេះនិយាយពេញៗមាត់ថា ការដែលគេអាចកត់កន្ទុយលេខនៅក្នុងផ្សារប៉េសេបានដោយសេរី ក៏ព្រោះតែមានការត្រូវដងត្រូវផ្លែរវាងសមត្ថកិច្ច នឹងអាជ្ញាធរដែនដី ជាមួយក្រុមមេឆ្នោតទាំងនោះ ។ ដូច្នេះ អ្នកដើរកត់កន្ទុយលេខ ក៏ដូចជាមេឆ្នោតនៅក្នុងផ្សារនោះ មិនខ្វល់បារម្ភខ្លាច សមត្ថកិច្ច អាជ្ញាធរដែនដីចុះទៅបង្ក្រាបនោះឡើយ ។ Continue reading “ខ្សឹបដាក់ត្រចៀក៖ ល្បែងកន្ទុយលេខកំពុងលេងពេញផ្សារប៉េសេ”

លោក នុត ពុធដារ៉ា ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទីក្រុងប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទីក្រុងប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េដែលបានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅ ចាស់ជរា ស្ត្រី និងកុមារ លើប្រភេទជំងឺទូទៅ ជំងឺរោគស្ត្រី កុមារ ជំងឺមាត់ធ្មេញ ភ្នែក និងជំងឺសន្លាក់ នៅមណ្ឌលសុខភាពពងទឹក ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦៕ Continue reading “លោក នុត ពុធដារ៉ា ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទីក្រុងប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េ”

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ មនុស្ស៥នាក់រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួនត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេទៅប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ កាលពីម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ Continue reading “នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀន”

អាជ្ញាធរខណ្ឌច្បារអំពៅអំពាវនាវសាជាថ្មីដល់អ្នកលក់ដូរនៅផ្សារព្រែកឯងកុំយកផ្លូវធ្វើអាជីវកម្ម

ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងរៀបចំសណ្តាប់ធ្នាប់ឲ្យបានប្រសើរឡើងនោះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះ លោករស់ សុភ័ក្រ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សដល់ដល់ផ្សារព្រែកឯងដែលត្រូវបានអ្នកលក់ដូរយកចិញ្ចើមផ្លូវជាតិលេខ១ ធ្វើអាជីវកម្មដោយមិនគិតពីបញ្ហាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ ។ Continue reading “អាជ្ញាធរខណ្ឌច្បារអំពៅអំពាវនាវសាជាថ្មីដល់អ្នកលក់ដូរនៅផ្សារព្រែកឯងកុំយកផ្លូវធ្វើអាជីវកម្ម”

ឆ្នាំនេះឧបករណ៍ខុសច្បាប់ស្ដីពីជលផលកើតមានគួរឱ្យកត់សម្គាល់ នៅឃុំរាំងទិល នារដូវបិទនេសាទ

ខេត្តពោធិ៍សាត់៖ ឧបករណ៍កែច្នៃទើបនឹងបង្កើតថ្មីខុសច្បាប់ស្ដីពីជលផល កើតមានច្រើនគួរឱ្យកត់សម្គាល់នៅឃុំរាំងទិល នារដូវបិទនេសាទឆ្នាំនេះ ដែលឧបករណ៍ទាំងនេះចាប់ត្រីចម្រុះគ្រប់ប្រភេទសុទ្ធតែពងពេញៗពោះ ចំណែកស្ថាប័នពាក់ព័ន្ធកំពុងចុះធ្វើសកម្មភាពកាត់ក្បាលឧបករណ៍ដើម្បីដោះដូរនឹងលាភសក្ការៈ ។ Continue reading “ឆ្នាំនេះឧបករណ៍ខុសច្បាប់ស្ដីពីជលផលកើតមានគួរឱ្យកត់សម្គាល់ នៅឃុំរាំងទិល នារដូវបិទនេសាទ”