ខេត្តកណ្តាល ៖ រថយន្ត ធំ តូច ចំនួន៦គ្រឿងបានរងនូវការខូចខាតធ្ងន់ធ្ងរខ្ទេចផ្នែកខាងមុខ ចំណែកអ្នកបើកបររថយន្តកុងតឺន័រម្នាក់ក៍រងរបួសផងដែរ ក្នុងករណីគ្រោះថ្នាក់ ចរាចរ៣លើក រវាងរថយន្តនិងរថយន្តបើកបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចរទាំង៣លើកនេះបានកើតឡើងនៅក្នុងភូមិសាស្ត្រតែមួយ លើផ្លូវតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤–១៥ , លេខ១៦–១៧ និងលេខ១៨–១៩ ក្នងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីទី១ កើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ១៨–១៩ រវាងរថយន្តដឹកកុងតឺន័របុកគ្នាជាមួយរថយន្តដឹកដែកចំពីមុខពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តកុងតឺន័ររងរបួសធ្ងន់ ។ ករណីនេះកើតឡើងដោយសារអ្នកបើកបរថយន្តកុងតឺន័រងោក ហើយរេចង្កូតចូលទៅចំណែកផ្លូវខាងរថយន្តដឹកដែក បណ្តាលអោយបុចំពីមុខពេញទំហឹងតែម្តង កាលពីវេលាម៉ោង៣,៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។ … អានបន្ថែម ថ្ងៃចុងសប្តាហ៍ គ្រោះថ្នាក់ចរាចរកើតផ្ទួនៗគ្នានៅកៀនស្វាយ